home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ជំងឺគ្រុនឈាម សម្លាប់ពលរដ្ឋសិង្ហបុរី ៤ នាក់ទៀតហើយ!

ជំងឺគ្រុនឈាម សម្លាប់ពលរដ្ឋសិង្ហបុរី ៤ នាក់ទៀតហើយ!

ជំងឺគ្រុនឈាម ឆ្នាំនេះ កំពុង​ផ្ទុះឡើង​ខ្លាំងក្នុង​តំបន់​អាស៊ាន ដោយ​ហ្វីលីពីន ហាក់​រងគ្រោះ​ខ្លាំងជាងគេ ជាមួយ​ចំនួន​អ្នក​ស្លាប់​ដល់​ជិត ៥០០​ នាក់ ស្រប​ពេល​ដែល​​សិង្ហបុរី ដែល​ជា​ប្រទេស​ត្រូវ​ចាត់​ទុក មាន​សេវា​សុខមាលភាព​សាធារណៈខ្ពស់​បំផុតក្នុង​តំបន់​អាស៊ាន នៅ​តែ​មាន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនឈាម។

ក្រសួង​សុខាភិបាល និងទីភ្នាក់ងារ​បរិស្ថានជាតិ​សិង្ហបុរី ប្រកាស​ថា មនុស្ស ៤​ នាក់​ទៀតហើយ ដែល​បាន​ស្លាប់ ដោយ​សារ​ជំងឺ​គ្រុនឈាម គិត​ចាប់ពី​ថ្ងៃ​ទី ៣០ ខែ​មិថុនា ដល់​ថ្ងៃ​ទី ១៦ ខែ​កក្កដា ឆ្នាំ២០១៩ នាំ​ឲ្យ​តួលេខ​ពលរដ្ឋ​សិង្ហបុរី​ស្លាប់​ដោយ​ជំងឺ​គ្រុនឈាម នៅ​ឆ្នាំ​២០១៩​ ​កើនឡើង​ដល់ ៩​នាក់​ហើយ ខណៈ​ពលរដ្ឋ​ដែល​ស្លាប់ ៤ ​នាក់​ចុងក្រោយ​នេះ សុទ្ធតែ​ជាបុរស មាន​វ័យ ពី ៤៦-៧៧​ ឆ្នាំ។

គិតត្រឹមថ្ងៃ​ទី ២០ ខែ​កក្កដា ២០១៩ តួលេខ​ជំងឺ​គ្រុនឈាម នៅ​សិង្ហបុរី មានសរុប​ដល់​ទៅ ៨.០២០​ករណី កើនឡើង ៥ដង បើធៀបនឹងរយៈពេល​ដូចគ្នា កាល​ពី​ឆ្នាំ២០១៨ ដោយនៅ​សប្ដាហ៍​ទី ១ ដើម​ខែកក្កដា ជំងឺគ្រុនឈាម ផ្ទុះ​ឡើង​ដល់​ទៅ ៦៦៦​ករណី ជាតួលេខប្រចាំ​សប្ដាហ៍​ខ្ពស់បំផុត​សម្រាប់​ប្រទេស​នេះ គិតចាប់​តាំង​ពី​ឆ្នាំ ​២០១៦។

ពេលនេះ សិង្ហបុរី បាន​កំណត់​តំបន់​ប្រឈម​ជំងឺ​គ្រុនឈាម សរុប ១៧៥​តំបន់ ដោយ​តំបន់​ប្រឈម​ខ្លាំង មាន​ចំនួន ៥០​ រាប់​បញ្ចូល​ទាំង​​តំបន់ Geylang Road និង Chai Chee Avenue។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ សន សុភា
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 30/07/2019
x