home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

សិង្ហបុរី រកឃើញថ្នាំព្យាបាលមហារីក អាចជំនួសការប្រើថ្នាំគីមី ដែលប៉ះពាល់ខ្លាំង

សិង្ហបុរី រកឃើញថ្នាំព្យាបាលមហារីក អាចជំនួសការប្រើថ្នាំគីមី ដែលប៉ះពាល់ខ្លាំង

បច្ចុប្បន្ននេះ ការព្យាបាល​ជំងឺមហារីក ធ្វើឡើង​តាមរយៈ​ការវះកាត់ ថ្នាំគីមី ឬវិទ្យុសកម្ម ដែល​វា​ជួយ​រារាំង និង​កម្ចាត់​កោសិកា​ដុំសាច់​មហារីក​ក៏ពិតមែន តែវាក៏ប៉ះពាល់​ដល់​កោសិកា​ផ្សេងៗ​ទៀត​ផងដែរ។ ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រ បាន និងកំពុង​ស្រាវជ្រាវ​រក​មធ្យោបាយ​ព្យាបាល​ផ្សេងៗ​ទៀត ដែល​មាន​ប្រសិទ្ធភាព​ជាងមុន ហើយ​ប៉ះពាល់​តិចជាងមុន។

អ្នកវិទ្យាសាស្ត្រសិង្ហបុរី បាន​បង្កើតថ្នាំ PRL3-zumab ជាប្រភេទ​អង់ទីករ​ក្នុង​ខ្លួន​មនុស្ស។ ថ្នាំនេះ មាន​មុខងារ​កម្ចាត់​ប្រូតេអ៊ីន PRL-3 ជាអង់ទីហ្សែន​ដុំសាច់ ដែល​ជំរុញ​ឲ្យ​ជំងឺ​មហារីក​កើនឡើង ហើយ​ត្រូវ​រកឃើញ ៨០% ក្នុង​ជំងឺ​មហារីក ១១​ប្រភេទ។ ការព្យាបាល​ដោយ​ប្រើថ្នាំ PRL3-zumab មិន​សម្លាប់​កោសិកា​ល្អៗ ដែល​នៅ​ជុំវិញ​ប្រូតេអ៊ីន​បង្ក​ជំងឺ​មហារីក PRL-3 នោះទេ។

សាស្ត្រាចារ្យ Qi Zeng មកពី​វិទ្យាស្ថាន​ជីវវិទ្យា​មូលេគុល និង​កោសិកា​របស់​សិង្ហបុរី (IMCB) និង​ជាអ្នកដឹកនាំ​ការសិក្សា បញ្ជាក់​ថា ថ្នាំ PRL3-zumab បង្ហាញ​ពី​មធ្យោបាយ​ព្យាបាល​បែបថ្មី និង​មាន​ការរារាំង លើ​ជំងឺ​មហារីក ដោយ​វាបាន​ទៅ​កម្ចាត់​កោសិកា​មហារីក និងមាន​ផលប៉ះពាល់​តិច ប្រៀបធៀប​នឹង​មធ្យោបាយ​ព្យាបាល​ពីមុន។

មធ្យោបាយ​ព្យាបាល​ពីមុន មាន​ការប្រើថ្នាំ​គីមី ត្បិតតែ​វា​បាន​ទៅ​កម្ចាត់​កោសិកា​មហារីក​យ៉ាងលឿនមែន តែ​វាក៏​សម្លាប់​កោសិកា​ល្អៗផងដែរ ដូចជា កោសិកា​ស្បែក សក់ ពោះវៀន និង​ខួរឆ្អឹងខ្នង​ជាដើម។

ក្រុមស្រាវជ្រាវ​របស់​វិទ្យាស្ថាន IMCB បាន​តេស្ដ​សាកល្បង​ថ្នាំនេះ ជំហាន​ទី១ លើ​សត្វ​ជាច្រើន ហើយ​រកឃើញ​ថា អង់ទីករ​សត្វកណ្ដុរ អាច​រារាំង​ការ​កើនឡើង​ដុំសាច់ ដែល​មាន​នៅ​ក្នុង​មហារីក​ក្រពះ ថ្លើម សួត អូវ៉ែ សុដន់ គ្រាប់ឈាម និង​តម្រងនោម។ ក្រុមស្រាវជ្រាវនេះ ក៏បាន​តេស្ដសាកល្បង​ថ្នាំ PRL3-zumab លើគំរូ​ដុំសាច់​របស់​មនុស្ស ចាប់តាំង​ពីឆ្នាំ២០១២ ហើយ​លទ្ធផល​បង្ហាញ​ថា អង់ទីករ អាច​ប្រើប្រឆាំង​នឹង​មហារីក​ថ្លើម សួត ក្រពះ សុដន់ ពោះវៀន និងតម្រងនោម។

នៅឆ្នាំ២០១៨ ថ្នាំ PRL3-zumab បាន​ឆ្លងកាត់​ការ​តេស្ដ​នៅមន្ទីរពិសោធន៍​សម្រាប់​ជំហាន​ទី១ នៅ​វិទ្យាស្ថាន​មហារីក​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី ដោយ​ជោគជ័យ ហើយ​ការ​តេស្តសាកល្បង​ជំហាន​ទី២ នឹង​ធ្វើឡើង​ឆាប់ៗ ដើម្បី​ពិនិត្យ​ពីប្រសិទ្ធភាព​នៃ​ការព្យាបាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 02/08/2019
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
x