វៀតណាម លើកយុទ្ធនាការ បន្ថយបា្លស្ទិក គ្រប់បរិក្ខារពេទ្យ

    វៀតណាម លើកយុទ្ធនាការ បន្ថយបា្លស្ទិក គ្រប់បរិក្ខារពេទ្យ

    រដ្ឋមន្រ្តី​សុខាភិបាល​រៀត​ណាម លោក Nguyễn Thị Kim Tiến ថ្មី​ៗ​នេះ បាន​​ចេញ​សេចក្តី​ណែ​នាំ សុំ​អំពាវ​នាវ ឲ្យ​គ្រប់​​ស្ថាប័ន​ក្នុង​វិស័យ​សុខាភិបាល​រៀត​ណាម​ កាត់​បន្ថយ​​សំណល់ និង​ការ​ប្រើ​ប្រាស់​ ប្លាស្ទិក​​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

    បើ​តាម​​រដ្ឋមន្រ្តី​​វៀតណាម​ខា​ង​លើ ដដែល​បាន​​​ឲ្យ​ដឹង​ថា ធាតុ​ប្លាស្ទិក មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​​ អេកូឡូហ្ស៊ី បរិស្ថាន ក៏​ដូច​ជា​សុខភាព​មនុស្ស​ផង​ដែរ ដោយ​យើង​ពុំ​អាច​មើល​ឃើញ ដែល​នេះ បង្ក​​ឲ្យ​មាន​បញ្ហា​ ដល់​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​។

    ​​​​​​លោក​រដ្ឋ​មន្រ្តី​រូប​នេះ បន្ត​ទៀត​ថា ត្រឹម​តែ​​វិស័យ​សុខាភិបាល​​តែ​មួយ សំណល់​ប្លាស្ទិក​​កើត​ឡើង មក​ពី​គ្រប់​សកម្មភាព ដូច​ជា ការងារ​​វេជ្ជសាស្រ្ត​ប្រចាំ​ថ្ងៃ ក្នុង​ការ​សង្គ្រោះ​អ្នក​ជំងឺ ការ​វេច​ខ្ចប់​បរិក្ខារ ផលិតកម្ម ជា​ដើម។ តែ​យ៉ាង​ណា ធាតុ​ប្លាស្ទិក​ដែល​ត្រូវ​ប្រើ​ប្រាស់​នោះ អាច​ជំនួស​បាន ដោយ​ ផលិត​ផល​ដែល​​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​បាន បើ​មាន​ការ​សហការ​ចូល​រួម ពី​គ្រប់​ផ្នែក។

    តាម​ការ​ណែ​នាំ​ខាង​លើ​​នោះ គ្រប់​​ផ្នែក​នៃ​វិស័យ​សុខាភិបាល​វៀតណាម នឹង​ប្រើ​ប្រាស់​ផលិត​ផល ដែល​មិន​​បង្ក​ផល​ប៉ះ​ពាល់​​បរិស្ថាន Environment-Friendly ឬ​ផលិត​ផល​ដែល​អាច​ប្រើ​ប្រាស់​បាន​វិញ​ម្តង​ទៀត​ជា​ដើម ដើម្បី​កាត់​បន្ថយ​​ប្លាស្ទិក ក្នុង​នោះ​រួម​បញ្ចូល​ទាំង ថង់ ដប ពែង ប្រអប់ ជា​ដើម។

    អត្ថបទពាក់ព័ន្ធ៖

    អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ គឺ​រដ្ឋបាល​វៀតណាម និង​បង្កើត​ឲ្យ​មាន​​ទម្លាប់​ កាត់​បន្ថយ​ប្លាស្ទិក រួម​ទាំង​​បណ្តុះ​បណ្តាល​មន្ត្រី និង​បុគ្គលិក​ពេទ្យ​ឲ្យ​ចូល​រួម​ទាំង​អស់​គ្នា​ផង​ដែរ នូវ​យុទ្ធនាការ​ខាង​លើ៕

     

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 05/08/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត