home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពេទ្យថៃ មានប្រព័ន្ធរហ័ស ជួយសង្គ្រោះអ្នកជំងឺដាច់សរសៃឈាមខួរក្បាល

ពេទ្យថៃ មានប្រព័ន្ធរហ័ស ជួយសង្គ្រោះអ្នកជំងឺដាច់សរសៃឈាមខួរក្បាល

ជំងឺដាច់សរសៃ​ឈាមខួរក្បាល បើកើត​ហើយ ត្រូវការ​ការព្យាបាល​ភ្លាមៗ ដោយសារការពន្យារ​យូរ អ្នកជំងឺ​អាច​ប្រឈម​ខ្ពស់​នឹង​ការស្លាប់ ឬពិការ​រាងកាយ។ ដូច្នេះ​ហើយ មន្ទីរពេទ្យ Khon Kaen នៅភាគ​ឦសាន​ប្រទេស​ថៃ បាន​ដាក់ឲ្យ​ដំណើរការ “ប្រព័ន្ធ​រហ័ស​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល”។

ក្រោយ​ដាក់​ឲ្យ​ដំណើរការ ១​ឆ្នាំ ប្រព័ន្ធ​រហ័ស​នេះ បាន​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ចំនួន ២៨​នាក់ ខណៈ ១​ឆ្នាំ ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល បាន​ឆក់យក​ជីវិត​មនុស្ស ៥​ម៉ឺន​នាក់។ ប្រព័ន្ធ​រហ័ស​នេះ ត្រូវបាន​បំពាក់​នៅ​ក្នុង​ឡាន​សង្គ្រោះ​បន្ទាន់ ដោយ​មាន​វីដេអូ ជួយ​ឲ្យ​ពេទ្យ​នៅ​ឯ​មន្ទីរពេទ្យ អាចទាក់ទង និង​ពិនិត្យ​ស្ថានភាព​អ្នក​ជំងឺ តាំង​ពីនៅ​ក្នុង​ឡាន​ឯណោះ។

ដូច្នេះ ពេទ្យ​អាច​រៀបចំ​ឧបករណ៍​សម្រាប់​ព្យាបាល​ទុកមុន ទម្រាំ​អ្នកជំងឺ​មកដល់​មន្ទីរពេទ្យ ដែល​នេះ ជួយ​កាត់បន្ថយ​ពេលវេលាយ​បាន​យ៉ាងច្រើន។ ជាក់ស្ដែង អ្នកជំងឺដាច់សរសៃឈាមខួរក្បាល ចាំបាច់​ត្រូវ​ពិនិត្យ​ខួរក្បាល ដោយ CT Scans ដែលពីមុន​ត្រូវការ​ពេល​រងចាំ ៣៩​នាទី ប៉ុន្ដែ​បច្ចុប្បន្ន ត្រូវការ​ពេលតែ ១៥​នាទី។ ចំណែក​ថ្នាំ ក៏ចេញ​លឿនជាងមុន ២០​នាទី​ផងដែរ។

អត្ថបទពាក់ព័ន្ធ៖

វេជ្ជបណ្ឌិត Weerasak Phongphuttha ប្រធាន​ផ្នែក​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ Khon Kaen បញ្ជាក់​ថា ប្រព័ន្ធ​រហ័ស​នេះ បង្កើតឡើង ដើម្បី​កាត់បន្ថយ​ពេល​ចុះឈ្មោះ និង​បំពេញព័ត៌មាន​សុខភាព​របស់​របស់​អ្នកជំងឺ នៅ​តាម​ច្រកចូល​មន្ទីរពេទ្យ។ ទោះយ៉ាងណា មនុស្ស​មួយ​ចំនួន ដោយសារ​តែបារម្ភ​ពី​ពេល​រងចាំ​យូរ នៅតែ​ស្វែងរក​មធ្យោបាយ​ផ្សេងៗ​ទៀត ដើម្បី​បញ្ជូន​អ្នក​ជំងឺ ទៅ​កាន់​បន្ទប់​សង្រ្គោះ​បន្ទាន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 06/08/2019
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
x