home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មិនប្រកាសតម្លៃថ្នាំ! អាជ្ញាធរថៃកោះហៅមន្ទីរពេទ្យ ៤៣ ទៅ​បំភ្លឺ

មិនប្រកាសតម្លៃថ្នាំ! អាជ្ញាធរថៃកោះហៅមន្ទីរពេទ្យ ៤៣ ទៅ​បំភ្លឺ

មន្ទីរពេទ្យ​ឯកជន ចំនួន ៤៣ ត្រូវបាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​របស់​ថៃ កោះហៅ​ទៅ​បំភ្លឺ​លើ​មូលហេតុ មិន​បញ្ជូន​ព័ត៌មាន​ស្ដីពី​ការចំណាយ បញ្ជី​តម្លៃថ្នាំ​ពិត ការ​ផ្គត់ផ្គង់ និង​ការផ្ដល់​សេវា​វេជ្ជសាស្រ្ត ដែល​បាន​ផុត​កំណត់​តាំង​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ២០១៩។

លោក Whichai Phochanakij អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង បញ្ជាក់​ថា មន្ទីរពេទ្យ​ឯកជន ៤៣/៣៥៣ ត្រូវ​បាន​កោះហៅ​ឲ្យ​ពន្យល់​ពី​មូលហេតុ​មិន​ធ្វើតាម​បទបញ្ជា។ លោក​ថា ព័ត៌មាន​ស្ដីពី​តម្លៃ​វេជ្ជសាស្រ្ត និង​ការ​កំណត់តម្លៃ នឹងត្រូវ​ធ្វើ​បច្ចុប្បន្នភាព​នៅ​លើ​ប្រព័ន្ធ​ទិន្នន័យ​របស់​នាយកដ្ឋាន ដូច្នេះសាធារណជន​អាច​ប្រៀបធៀប​តម្លៃ មុន​សម្រេចទិញ​ថ្នាំ​របស់​មន្ទីរពេទ្យ​ណាមួយ។

លោកបន្ថែម​ថា តម្លៃ​ថ្នាំ និង​សេវាព្យាបាល ដែល​មន្ទីរពេទ្យ​បាន​ប្រកាស នឹង​ត្រូវ​រៀបរៀង និង​កែសម្រួល ហើយ​នាយកដ្ឋាន នឹង​ចេញផ្សាយ​ព័ត៌មាន​ទាំង​នេះ លើ​គេហទំព័រ និង​តាមរយៈ QR Codes។

ការកោះហៅ​មន្ទីរពេទ្យ​ឯកជន​នេះ ដោយសារ​​កើនឡើង​ការ​រិះគន់​កាន់តែច្រើន ពី​តម្លៃថ្នាំ និង​សេវា​ព្យាបាលថ្លៃខ្លាំង នៅតាម​មន្ទីរពេទ្យ​ឯកជន។

ជាមួយ​គ្នា​នេះ លោក​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង ក៏បាន​ព្រមាន​ពី​វិធានការ​ផ្លូវច្បាប់ លើ​មន្ទីរពេទ្យ​ឯកជន​ផងដែរ។ ក្នុង​នោះ អ្នកមិន​ឆ្លើយតប​នឹង​ការ​កោះហៅ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ខែ និង​ពិន័យ​ជាប្រាក់ ប្រមាណ ជិត ២០០​ដុល្លារ ខណៈ​អ្នកមិន​ផ្ដល់ព័ត៌មាន ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ១​ឆ្នាំ និង​ពិន័យ​ជាប្រាក់ ប្រមាណ ជិត ៨០០​ដុល្លារ និង​ការពិន័យ​បន្ថែម​ប្រចាំថ្ងៃ ប្រមាណ​ជិត ១០០​ដុល្លារ។

តាមរយៈ​លទ្ធផល​នៃការ​ស្ទង់មតិ កាលពី​ខែ​មេសា ឆ្នាំ​២០១៩ មន្ទីរពេទ្យ​ឯកជន បាន​យក​តម្លៃ​ថ្នាំ និង​សេវា​ព្យាបាលលើស​តម្លៃ​ចំណាយ​ពិត រហូត​ដល់ ៣០-៣០០%។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 08/08/2019
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
x