home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បារីអេឡិចត្រូនិក បង្កឲ្យប្រកាច់ជាង១០០ករណី អាមេរិកព្រមានក្រុមហ៊ុន៤

បារីអេឡិចត្រូនិក បង្កឲ្យប្រកាច់ជាង១០០ករណី អាមេរិកព្រមានក្រុមហ៊ុន៤

យើងប្រាកដ​ជាដឹង​ហើយ ជក់បារី​នាំឲ្យ​ខូចសុខភាព ជាពិសេស គឺសួត​តែម្ដង ហើយ​ការ​ផ្លាស់ប្ដូរ​ពី​ការ​ជក់​បារីធម្មតា ទៅ​ជក់បារី​អេឡិចត្រូនិក ក៏មាន​សេចក្តីរាយការណ៍​ជាច្រើន បញ្ជាក់​ថា ប៉ះពាល់​ដល់​សុខភាព​។

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) បញ្ជាក់​ថា អាការៈប្រកាច់ និង​រោគសញ្ញា​ប្រព័ន្ធ​ប្រសាទ ១២៧​ករណី ពាក់ព័ន្ធ​នឹង​ការ​ជក់បារី​អេឡិចត្រូនិក ចាប់ពី​ឆ្នាំ​២០១០-២០១៩។ នៅ​ខែមេសា ឆ្នាំ​២០១៩ FDA ទទួល​បាន​រាយការណ៍​ពី​ករណី​ប្រកាច់ ៣៥ ​ករណី ពាក់ព័ន្ធ​នឹង​ការជក់​បារី​អេឡិចត្រូនិក ដោយ​ភាគច្រើនជាអ្នកប្រើប្រាស់​វ័យ​ក្មេង។ ចាប់តាំងពី​នោះមក​ដល់​បច្ចុប្បន្ន FDA ទទួល​បាន​ការ​រាយការណ៍​ពី​ការប្រកាច់​ចំនួន ៩២​ករណី​ទៀត ប៉ុន្ដែ​ពុំបាន​ប្រកាស​ពី​លក្ខណៈ​នៃ​ករណី​នីមួយៗ​នោះទេ។

នៅថ្ងៃ​ទី៨ ខែ​សីហា ២០១៩ FDA ក៏បាន​ចេញលិខិត​ព្រមាន​ក្រុមហ៊ុន​ចំនួន ៤ ដោយ​ចោទ​ថា លក់​ទឹកបារី​អេឡិចត្រូនិក និង​ថ្នាំជក់ Hookah អត់ច្បាប់។ យោងតាម FDA ផលិតផល​បារីអេឡិចត្រូនិក​អត់ច្បាប់​ជាច្រើន ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ​អាមេរិក ដោយសារ​ក្រុមហ៊ុន​បាន​ណែនាំ​ពី​ផលិតផល​ទាំងនោះ មុន​អាជ្ញាធរ FDA ឯកភាព​អនុញ្ញាត​ឲ្យ​ដាក់លក់។

ក្រុមហ៊ុន​លក់បារី​អេឡិចត្រូនិក​អត់ច្បាប់​ទាំង ៤ នោះ មាន​ដូចជា Mighty Vapors, Liquid Labs, V8P Juice International និង Hookah Imports។ ក្រុមហ៊ុន​ទាំង ៤​នេះ មាន​ទឹកបារី​អេឡិចត្រូនិក និង​ថ្នាំជក់ Hookah សរុប​រួមគ្នា ចំនួន ៤៤ ​រសជាតិ។ អាជ្ញាធរ FDA ទុកពេល ១៥​ថ្ងៃ ឲ្យ​ក្រុមហ៊ុន​ទាំង ៤ ដោះស្រាយ​កង្វល់​ដែល FDA បាន​ព្រមាន បើពុំ​ដូច្នោះទេ នឹង​មាន​វិធានការ​បន្ដទៀត ដូចជា ការរឹបអូស​ជាដើម។

អត្ថបទពាក់ព័ន្ធ៖ សិស្សជក់ច្រើនពេក អាជ្ញាធរអាមេរិក ដាក់បម្រាមបារីអេឡិចត្រូនិក

ការព្រមាន​របស់​អាជ្ញាធរ FDA បន្ទាប់ពី​មាន​យុវជន​អាមេរិក​ជាច្រើន ប្រើប្រាស់​បារី​អេឡិចត្រូនិក រួមជាមួយ​ការរួម​គ្នា​របស់​សមាគម​សុខាភិបាល​ជាច្រើន ប្ដឹងទៅ​អាជ្ញាធរ ឲ្យ​ផ្អាក​ការ​ពិនិត្យ​លើ​សុវត្ថិភាព និង​ផលប៉ះពាល់​សុខភាព​នៃ​បារីអេឡិចត្រូនិក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 09/08/2019
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
x