home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រយ័ត្ន! ក្មេងជំទង់រាប់សិបនាក់ ចូលដេកពេទ្យ ក្រោយជក់បារីអេឡិចត្រូនិក

ប្រយ័ត្ន! ក្មេងជំទង់រាប់សិបនាក់ ចូលដេកពេទ្យ ក្រោយជក់បារីអេឡិចត្រូនិក

បារីអេឡិចត្រូនិក ជារបស់ថ្មី ដែល​ក្មេងជំទង់ និង​យុវជន​ជំនាន់​ថ្មី​មួយ​ចំនួន បាន​ជក់ ស្រូប​ផ្សែង ដែល​មាន​ក្លិនជាច្រើន​រសជាតិ ហើយ​នៅ​ស្រុកខ្មែរ​យើង ក៏មាន​ការជក់​បារី​ប្រភេទ​នេះដែរ។ តែសូម​ប្រយ័ត្ន ព្រោះ​បារីអេឡិចត្រូនិក​នេះ បាន​ធ្វើឲ្យ​ក្មេង​ជំទង់​អាមេរិក រាប់សិប​នាក់ កើត​ជំងឺ​សួត ត្រូវ​ដេក​ពេទ្យ នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។

ក្រសួង​សុខាភិបាល​អាមេរិក បញ្ជាក់​ថា ករណី​កើត​ជំងឺ​សួត​នេះ មាន ៣០​ករណី បាន​កើតឡើង​នៅ​ក្នុងរ​ដ្ឋ​ចំនួន ៣ គឺ​រដ្ឋ Illinois, Minnesota និង Wisconsin។ អ្នកជំងឺ​ទាំង​នោះ មាន​អាការៈ​ក្អក ដង្ហើម​ខ្លី វិលមុខ និង​អស់កម្លាំង។ ពេលនេះ ក្រសួង​សុខាភិបាល​អាមេរិក កំពុង​ស៊ើបអង្កេត​លើ​បញ្ហា​កើត​ជំងឺ​សួត​នេះ ចំនួន ២២​ករណី ដែល​ពាក់ព័ន្ធ​ការ​ជក់​ផលិតផល​បារីអេឡិកត្រូនិក​មាន​សារធាតុ​កញ្ឆា។

អ្នកជំនាញ​ផ្នែក​ជំងឺ​ផ្លូវដង្ហើម របស់​នាយកដ្ឋាន​សុខាភិបាល​រដ្ឋ Wisconsin បញ្ជាក់​ថា ក្រោយ​សាកសួរ​អ្នកជំងឺ ការ​ជក់បារី​អេឡិចត្រូនិក ជា​កត្ដា​មួយ​គត់ ដែល​ពួកគេ​មាន​រួមគ្នា ប៉ុន្ដែ​លោក​កំពុង​ព្យាយាម​ស៊ើប​អង្កេត​​បន្ថែម​ទៀត ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់។

អត្ថបទពាក់ព័ន្ធ៖ បារីអេឡិចត្រូនិក បង្កឲ្យប្រកាច់ជាង១០០ករណី អាមេរិកព្រមានក្រុមហ៊ុន៤

ការជក់​បារី​អេឡិចត្រូនិក កើនឡើង​យ៉ាងខ្លាំង​ក្នុង​ចំណោម​ក្មេង​ជំទង់​អាមេរិក ដោយ​ក្មេង​វៀន​នៅ​តាម​វិទ្យាល័យ ៣,៦​លាន​នាក់ ជក់​បារី​នេះ នៅ​ឆ្នាំ២០១៨ កើនឡើង​ប្រមាណ ១,៥​លាន​នាក់ បើធៀប​នឹង​ឆ្នាំ​២០១៧។ នេះបើតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​អាមេរិក (CDC)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 16/08/2019
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
x