home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

អាជ្ញាធរអាមេរិក ណែនាំពលរដ្ឋកុំឲ្យជក់ទាំង E-Cigarette និង Vaping ព្រោះអាច​ស្លាប់

អាជ្ញាធរអាមេរិក ណែនាំពលរដ្ឋកុំឲ្យជក់ទាំង E-Cigarette និង Vaping ព្រោះអាច​ស្លាប់

ទាំង​បារីអេឡិចត្រូនិច (E-cigarette) និង​ Vaping បាន​ក្លាយជា​របស់​ថ្មីមួយ ជំនួស​បារី ដែល​មាន​យុវជន​មិនតិច​នោះទេ កំពុង​ជក់។ ដោយសារ​តួលេខ​អ្នកជក់​ក៏កើនឡើង ហើយ​ករណី​ជំងឺ​សួត​ធ្ងន់ធ្ងរ​បណ្ដាល​មកពី​របស់​ទាំងនេះ ក៏​កើនឡើង អាមេរិក​ប្រកាស​ណែនាំ​ពលរដ្ឋ គួរចៀសវាង​ជក់​របស់​ទាំង​នេះ។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) ប្រកាស​ថា តួលេខ​អ្នកកើត​ជំងឺ​សួត​ធ្ងន់ធ្ងរ បណ្ដាល​មកពី​ជក់ Vaping បានកើនឡើង​ដល់ ២១៥​ករណី​ហើយ នៅ​តាម​បណ្ដា​រដ្ឋ​ចំនួន ២៥។ សប្ដាហ៍មុន ពលរដ្ឋ​អាមេរិក​ម្នាក់ បាន​ស្លាប់ ដោយសារ​ជំងឺ​សួត​ធ្ងន់ធ្ងរ ដែល​បណ្ដាល​មក​ពី​ការជក់ E-cigarette។

មជ្ឈមណ្ឌល CDC អាមេរិក បន្ថែម​ថា អ្នកជំងឺ​ខ្លះ មាន​រោគសញ្ញា​ដំណាក់កាល​ដំបូង ដូចជា ពិបាក​ដកដង្ហើម ដង្ហើម​ខ្លីៗ និង​ឈឺទ្រូង មុន​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ចំណែក​អ្នកជំងឺ​ខ្លះទៀត មាន​ជំងឺ​ក្រពះ-ពោះវៀន រួមមាន​ក្អួត រាក គ្រុនក្តៅ និង​អស់កម្លាំង។

ក្នុង​ករណី​ជាច្រើន អ្នកជំងឺ​ប្រាប់ CDC ថា ពួកគេ​ជក់ E-cigarette ដែលមាន​ផ្ទុកសារធាតុ Tetrahydrocannabinol (THC) ជាសមាសធាតុ​មួយ ក្នុង​កញ្ឆា។ បើទោះបី​មាន​បញ្ជាក់​ពី​អ្នក​ជំងឺ​ដូច្នេះ​ក៏ដោយ CDC នៅមិន​ទាន់​កំណត់​ច្បាស់​ពី​សារធាតុ​ណាមួយ​នៅ​ឡើយ​ទេ ដែល​បង្ក​ជំងឺ​សួត។ បារី​អេឡិចត្រូនិច មាន​ផ្ទុក​សារធាតុ​ជាច្រើន ដែល​បង្ក​បញ្ហា​សួត ដូចជា​ភាគល្អិត ប្រេង និង​ជាតិ​សំណ​ជាច្រើន​ប្រភេទ។

អត្ថបទពាក់ព័ន្ធ៖

ពេលនេះ មជ្ឈមណ្ឌល CDC និង​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) របស់​អាមេរិក កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត ពី​ផលិតផល និង​សារធាតុ E-cigarette ដែល​ប្រើ​ដោយ​អ្នកជំងឺ។ FDA ក៏កំពុង​ពិនិត្យ​គំរូ E-cigarette និង Vaping ចំនួន ៨០​គំរូផងដែរ ប៉ុន្ដែ​ពុំទាន់​ប្រកាស​ពី​លទ្ធផល​នៅ​ឡើយ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 02/09/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត