home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វៀតណាម រឹតបន្ដឹងការគ្រប់គ្រងជំងឺឆ្លង ប្រើយុទ្ធសាស្ត្រទុកអ្នកជំងឺដាច់ពីគេ

វៀតណាម រឹតបន្ដឹងការគ្រប់គ្រងជំងឺឆ្លង ប្រើយុទ្ធសាស្ត្រទុកអ្នកជំងឺដាច់ពីគេ

វៀតណាម ដែលមាន​ព្រំដែន​ជាមួយ​យើង បាន​រឹត​បន្ដឹង​ការគ្រប់គ្រង​ជំងឺ​ឆ្លង ចាប់តាំង​ពី​ដើម​ខែ​កញ្ញា ឆ្នាំ២០១៩ មក​ម្ល៉េះ។

ក្រសួង​សុខាភិបាល​វៀតណាម បាន​បញ្ចូល​ជំងឺ ៣មុខ​ទៀត ទៅ​ក្នុង​ក្រុម​ជំងឺ​ឆ្លង ដែល​មាន​លទ្ធភាព​អា​ចចម្លង​យ៉ាងលឿន និង​បង្ក​គ្រោះថ្នាក់​ខ្លាំង។ ជំងឺ ៣មុន​នេះ មាន​ដូចជា អុតស្វាយ ស្រឡទែន និង​ស្អូច ខណៈ​ក្រុមជំងឺ​ឆ្លង ដែល​បាន​កំណត់​រួចហើយ មាន​ដូចជា ក្អកមាន់ កញ្ជ្រឹល ខាន់ស្លាក់ រលាកស្រោមខួរក្បាល (Meningococcal Meningitis) និង Anthrax។ ចាប់តាំង​ពី​ដើម​ខែកញ្ញា​មក ក្រុម​អ្នក​ជំងឺ​ឆ្លង​ទាំង​នេះ ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ពីគេ។ វិធានការ​នេះ ដើម្បី​បង្ការ និង​រារាំង​ការ​រាតត្បាត​ជំងឺ​ឆ្លង។

លោក Tran Dac Phu ប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព បញ្ជាក់​ថា វីរុស និង​បាក់តេរី ស្ថិតនៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម រួមជាមួយ​អនាម័យ​បរិស្ថាន​មិន​ល្អ​ទៀត វា​ជាមូលហេតុ​នៃជំងឺ និង​ការ​ឆ្លង​ជំងឺ​ជាច្រើន​ប្រភេទ។ លោក​ថា ពីមុន ក្រសួង​សុខាភិបាល អាច​គ្រប់គ្រង​ជំងឺ​នានា នៅ​ក្នុង​ប្រទេស ប៉ុន្ដែ​បច្ចុប្បន្ន ជំងឺ​អាច​រាលដាល​ទៅ​កន្លែង​ផ្សេងៗ​ទៀត ត្រឹមរយៈពេល ២​ម៉ោង។

លោក Tran Dac Phu បន្ថែម​ថា វិធានការ​អាទិភាព ដែល​បាន​ដាក់​ចេញ រួមមាន​ការ​ពិនិត្យ​លើ​ការ​ឆ្លង​មេរោគ​នៅ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ តាម​សហគមន៍ និង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព។ បើសិន​មាន​ករណី​សង្ស័យ អ្នក​ជំងឺ​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​តែឯង ដើម្បី​ព្យាបាល។

ជាមួយ​គ្នា​នេះ នៅ​ក្រុង​ហាណូយ មាន​ក្រុមគ្រូពេទ្យ​ចល័ត ៥​ក្រុម សម្រាប់​បង្ការ និង​លុប​បំបាត់​ជំងឺ​ឆ្លង។ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ពី​ករណី​សង្ស័យ ក្រុម​ចល័ត​នេះ នឹង​ទៅ​ដល់​ទីតាំង​សង្ស័យ​ភ្លាម ហើយ​ចាត់វិធានការ​សមស្រម​នានា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 25/09/2019
x