home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ពលរដ្ឋវៀតណាម កើតជំងឺក្រពះ-ពោះវៀនច្រើនជាងគេ ដោយសារអី?

ពលរដ្ឋវៀតណាម កើតជំងឺក្រពះ-ពោះវៀនច្រើនជាងគេ ដោយសារអី?

ក្រុមអ្នកជំនាញ​ផ្នែកវេជ្ជសាស្ត្រ បញ្ជាក់ថា ពោះវៀន ជាសរីរាង្គ​ដែល​កើត​ជំងឺ​ច្រើនជាងគេ សម្រាប់​ជនជាតិ​វៀតណាម ដោយ ៧០% នៃ​ជនជាតិ​នេះ ប្រឈម​កើត​ជំងឺ​ក្រពះ-ពោះវៀន ដោយសារ​ការ​ឆ្លង​មេរោគក្រពះ Helicobacter Pylori។

បច្ចុប្បន្ន មាន​ពលរដ្ឋ​វៀតណាម ប្រមាណ ១០% នៃ​ពលរដ្ឋ​សរុប បាន​​ជួប​បញ្ហា​ទល់លាមក ភាព​មិន​ប្រក្រតី​នៃ​ការ​រំលាយអាហារ ច្រាល​ទឹកអាស៊ីដ​ក្រពះ​ឡើងលើ ហើម​ខុសប្រក្រតី និង​បញ្ហា​ធ្ងន់ធ្ងរ ដូចជា មហារីក ដំបៅក្រពះ និង​រលាកពោះវៀន។

អង្គការ Global Cancer ប៉ាន់ប្រមាណថា ពលរដ្ឋ​វៀតណាម ជាង ១៤.០០០​នាក់ កើតជំងឺ​មហារីក​ពោះវៀនធំ និង​បាន​ស្លាប់​ជាង ៧.០០០​នាក់ កាលពី​ឆ្នាំ​២០១៨។

ចំណែក​លោក Dao Van Long ប្រធាន​វិទ្យាស្ថាន​សិក្សា​ពី​ក្រពះ-ពោះវៀន ក្នុងប្រទេស​វៀតណាម បញ្ជាក់​ថា បញ្ហា​នេះ ដោយសារ​តែ​ការ​កើនឡើង​ការ​បំពុល​បរិស្ថាន អាហារ​គ្មាន​សុវត្ថិភាព ទម្លាប់​ញ៉ាំ និង​របៀបរបប​រស់នៅ​មិនល្អ។

រីឯ​លោក​សាស្ត្រាចារ្យ Hidemi Goto មកពី​សាកលវិទ្យាល័យ Nagoya របស់​ជប៉ុន បញ្ជាក់​ថា ជំងឺ​រលាក​ពោះវៀន (Inflammatory Bowel Disease) ធ្លាប់​កើតនៅ​អឺរ៉ុប ពេលនេះ បាន​រាលដាល​នៅ​តំបន់​អាស៊ី​ហើយ។ នេះ​បណ្ដាល​មក​ពី​ទម្លាប់​ញ៉ាំ​អាហារ សម្បូរ​សាច់ច្រើន។ លោកថា “មនុស្ស​ញ៉ាំច្រើន ជាពិសេស​អាហារ​ផ្ទុក​កូលេស្ដេរ៉ូល​ខ្ពស់ និង​ផឹក​គ្រឿងស្រវឹង ស្រាបៀរ​ច្រើន…”។

គួរបញ្ជាក់​ថា វៀតណាម ក៏បាន​ប្រើបាក់តេរី​ពោះវៀន (Microbiome) ដើម្បី​ព្យាបាល​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ជាច្រើន​ផងដែរ ដូចជា មហារីក​ពោះវៀនធំ រលាក​ពោះវៀន​រ៉ាំរ៉ៃ ខ្លាញ់រុំថ្លើម មហារីក​លំពែង និង​ការ​រលាក​ពោះវៀន​រ៉ាំរ៉ៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 08/10/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត