home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ទឹកស្អាតនៅហាណូយ អត់សុវត្ថិភាព អាជ្ញាធរហាមមិនឲ្យយកទៅដាំស្ល ឬផឹក

ទឹកស្អាតនៅហាណូយ អត់សុវត្ថិភាព អាជ្ញាធរហាមមិនឲ្យយកទៅដាំស្ល ឬផឹក

អ្នករស់នៅ​​​​ហាណូយ កំពុង​​​ប្រើ​​ទឹកស្អាត របស់​ក្រុមហ៊ុន Vinaconex Water Supply Joint Stock Company ប៉ុន្ដែ​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ម្សិលមិញ អាជ្ញាធរ​បាន​ណែនាំ​មិន​ឲ្យ​ប្រើទឹក​ស្អាត​នេះ សម្រាប់​ដាំស្ល ឬ​ផឹក​ទេ ដោយ​កត្តា​សុវត្ថិភាព។

ក្រោយ​យក​ទឹកទៅ​ពិនិត្យ អាជ្ញាធរ​រកឃើញ​ថា ទឹកមាន​ផ្ទុក​ប្រេង ដែលមាន​សមាសធាតុ Stryrene កម្រិត​ខ្ពស់ ដោយ​នេះជា​សមាសធាតុ​បង្ក​មហារីក។ ទឹកនេះ អាច​ប្រើ​សម្រាប់​បោកខោអាវ ឬងូត​បាន។

លោក Nguyen Van Ton នាយក​ក្រុមហ៊ុន​ទឹកស្អាត បញ្ជាក់​ថា ទឹកស្អាត​ដែល​ផ្គត់ផ្គង់​នៅ​ក្រុង​ហាណូយ ត្រូវ​តាម​ស្ដង់ដារ និង​គ្មាន​ជាតិ​ពុលនោះទេ លើកលែង​តែ​ការព្រមាន​នៃ​ការ​ផ្ទុក​ប្រេង។ លោក​ថា ក្រុមហ៊ុន​រកឃើញ​បញ្ហា​នេះ កាលពី​សប្ដាហ៍​មុន និង​បាន​ជួល​មនុស្ស​ឲ្យ​សម្អាត​រួចរាល់ រួមទាំង​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​រួចហើយ។

តាម​កាសែត​វៀតណាម ក្រុមហ៊ុន​បាន​ជួល​មនុស្ស ៥០​នាក់ ដើម្បី​សម្អាត​ប្រេង​ចេញ​ពី​ព្រែកជីក ដែល​បង្ហូរ​ទឹក ចូល​រោងចក្រ។ មនុស្ស​ម្នាក់ ដែល​បាន​ទៅ​សម្អាត​ប្រេង បញ្ជាក់​ថា ទឹកមាន​ការ​បំពុល​យ៉ាងខ្លាំង។

ចំណែក​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ នៅ​ក្រុង​ហាណូយ បាន​លើកឡើង​ថា ទឹកស្អាត ធំក្លិន​មិនល្អ​នោះទេ ដោយ​អ្នកខ្លះថា វាជា​ក្លិន​ប្រេង។ ដោយសារ​បញ្ហា​នេះ អ្នករស់នៅ​ក្រុង​ហាណូយ​មួយ​ចំនួន បាន​ឈប់​ប្រើប្រាស់​ទឹកស្អាត និង​បាន​ទិញទឹក​ដប ប្រើប្រាស់​ជំនួស​វិញ។

បើតាម​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​វៀតណាម បញ្ហា​ទឹក​ធំក្លិន​ប្រេង​នេះ បណ្ដាល​មកពី​មាន​រថយន្ត​ធន់ធំ ១​គ្រឿង ដឹកប្រេង​ដែល​ប្រើប្រាស់​រួចហើយ ទៅ​ចាក់​លើ​ភ្នំ​មួយ ក្នុង​ស្រុក Ky Son ខេត្ត Hoa Binh ដែល​នៅ​ភាគពាយព្យ​ក្រុង​ហាណូយ ហើយ​ប្រេង​នេះ​បាន​ហូរ​ចូល​ទន្លេ Da។ ទឹកទន្លេ Da នេះ ត្រូវបាន​ក្រុមហ៊ុន Vinaconex Water Supply Joint Stock Company ផលិត​ជា​ទឹកស្អាត សម្រាប់​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​រស់នៅ​ក្រុង​ហាណូយ។

ចំណែក​លោក Nguyen Duc Chung ប្រធាន​គណៈកម្មាធិការ​ក្រុង​ហាណូយ បញ្ជាក់​ថា ទឹកស្អាត​មាន​ផ្ទុក​សមាសធាតុ Styrene លើស​កម្រិត​ធម្មតា ពី ១,៣-៣,៦​ដង។ Styrene ជាសមាសធាតុ​ប្រើ​នៅក្នុង​ផលិតកម្ម​ជ័រ និង​កៅស៊ូរ ហើយ​វាជា​សមាសធាតុ​បង្ក​មហារីក។ តាម​អង្គការ​សុខភាព​ពិភពលោក អ្នក​រង​ការ​ប៉ះពាល់​ពីសមាសធាតុ​នេះ អាច​បណ្ដាល​ឲ្យកើត​មហារីក​ឈាម (Leukaemia និង Lymphoma)។ ក្រៅពីនេះ វាក៏អាច​បណ្ដាល​ឲ្យ​រមាស់​ស្បែក ភ្នែក និង​ប្រព័ន្ធដង្ហើម​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 16/10/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត