home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ថៃរៀបចំពន្ធថ្មីលើអាហារកែច្នៃ អាហារកាន់តែប្រៃពន្ធកាន់តែខ្ពស់ ដោយសារ...

ថៃរៀបចំពន្ធថ្មីលើអាហារកែច្នៃ អាហារកាន់តែប្រៃពន្ធកាន់តែខ្ពស់ ដោយសារ...

គ្នាយើងខ្លះ ប្រហែល​ដឹងហើយ​ថា អាហារ​ប្រៃ និងកែច្នៃ មិនល្អ​សម្រាប់​សុខភាព​នោះទេ ដោយ​វាបណ្ដាល​ឲ្យយើង លើសឈាម។ ដើម្បី​កាត់បន្ថយ​ការញ៉ាំប្រៃ និង​លើក​កម្ពស់​ការញ៉ាំ​អាហារ​មាន​សុខភាព​ល្អ រដ្ឋាភិបាល​ថៃ បានរៀបចំ​ពន្ធថ្មី លើ​អាហារ​ប្រៃ ឬកែឆ្នៃ។

លោកអគ្គនាយក Patchara Anuntasilpa នៃ​អគ្គនាយកដ្ឋាន​រដ្ឋាករថៃ បញ្ជាក់​ថា ការ​កំណត់​ពន្ធ ផ្អែកតាម​បរិមាណ​ជាតិ​ប្រៃ​​នៅ​ក្នុង​អាហារ ដោយ​អាហារ​ប្រើ​សមាសធាតុ​សូដ្យូម​កាន់តែ​ខ្ពស់ ពន្ធ​ក៏កាន់តែ​ខ្ពស់​ផងដែរ។ ពន្ធថ្មីនេះ មាន​គោលដៅ​កំណត់​លើ​ទំនិញ​កក អាហារ​កំប៉ុង និង​មី ប៉ុន្ដែ​លើកលែង​ចំពោះ​ទំនិញ​តាម​រដូវកាល ដូចជា ទឹកត្រី ទឹកសៀង និង​អំបិល។

គម្រោង​កំណត់ពន្ធ​នេះ ក្នុង​គោលបំណង​កាត់បន្ថយ​ការញ៉ាំប្រៃ ឲ្យ​បាន ៣០% នៅ​ទូទាំង​ប្រទេស​ថៃ ហើយ​ស្របជាមួយ​នឹង​គោលដៅ​សាកល កាត់បន្ថយ​អត្រា​ជំងឺ​លើសឈាម ឲ្យ​បាន ២៥% នៅ​ត្រឹម​ឆ្នាំ​២០២៥។

អត្ថបទពាក់ព័ន្ធ៖

តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ការ​ញ៉ាំអាហារ​មាន​ជាតិ​ប្រៃ​ច្រើន សម្លាប់​មនុស្ស​ប្រមាណ ២,៥​លាន​នាក់ រាល់​ឆ្នាំ នៅ​ក្នុង​ពិភពលោក។ បើតាម​អង្គការ​ដដែល​នេះ បាន​ណែនាំ​ឲ្យ​ញ៉ាំ​ជាតិ​ប្រៃ ត្រឹម ៥​ក្រាម/ថ្ងៃ ដែល​វាជា​កម្រិត​សុវត្ថិភាព សម្រាប់​មនុស្ស​ទូទៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 17/10/2019
ត្រួតពិនិត្យដោយ ដេត ធន្នី