home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

នៅស្រុកខ្មែរ មានមន្ទីរពេទ្យតែ ២គត់ បំពាក់ប្រព័ន្ធឌីជីថលគ្រប់គ្រងទិន្នន័យអ្នកជំងឺ

នៅស្រុកខ្មែរ មានមន្ទីរពេទ្យតែ ២គត់ បំពាក់ប្រព័ន្ធឌីជីថលគ្រប់គ្រងទិន្នន័យអ្នកជំងឺ

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​តែ ​២​ប៉ុណ្ណោះ ដែល​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល គ្រប់គ្រងទិន្នន័យអ្នកជំងឺ ​ផ្តល់​សេវា​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ គឺ​មន្ទីរពេទ្យ កាល់ម៉ែត្រ និង​មន្ទីរពេទ្យ ព្រះអង្គឌួង។ ​

ឯកឧត្តម​សាស្ត្រាចារ្យ វេង ថៃ បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​នៃ​ការ​រៀបចំ​វេទិកា​បច្ចេកវិទ្យា ដើម្បី​កសាង និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ឲ្យ​តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​អ្នក​ជំងឺ ឯ​ពលរដ្ឋ​​នឹង​ទទួល​បាន​សេវាកម្ម​សុខាភិបាល​កាន់​តែ​រហ័ស និង​ប្រកប​ដោយ​គុណភាព​ខ្ពស់។

បច្ចេកវិទ្យាសុខាភិបាល

ឯកឧត្តម វេង ថៃ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលថ្លែង​ក្នុង​ពិធីបើក​វេទិកា​បច្ចេក​វិទ្យាសុខាភិបាល ២០១៩ នោះដែរ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ថា បច្ចេកវិទ្យា​សុខាភិបាល​នឹង​ជួយ​ដល់​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្រ្ត និង​សុខភាព ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​បាន​ប្រសើរ​ជាង​មុន មាន​ប្រសិទ្ធភាព​ជាង​មុន ថែម​ទាំង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​គ្រប់គ្រង និង​តាមដាន​លើ​ព័ត៌មាន​សុខភាព ក៏​ដូច​ជា​ការ​យល់​ដឹង​អំពី​ស្ថានភាព​សុខភាព​ផ្ទាល់​ខ្លួន​បាន​កាន់​តែ​ប្រសើរ​ជាង​មុន។

ក្នុង​នោះ​ឯកឧត្តម បាន​ស្នើ​ស្ថាប័​នជំនាញ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា និង​សុខាភិបាល ពិចារណា​វិនិយោគ ក៏​ដូច​ជា​លើក​គម្រោង​ប្រើប្រាស់​ប្រព័ន្ធ Telemedince ដើម្បី​ចូលរួម​កាត់​បន្ថយ​គម្លាត​សេវា​សុខាភិបាល រវាង​ជនបទ និង​ទីក្រុង​នៅ​កម្ពុជា។ Telemedince ជា​ប្រព័ន្ធ​មួយ​ប្រើប្រាស់​បច្ចេកវិទ្យា ICT ជួយ​ដល់​គ្រូពេទ្យ និង​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​អាច​ពិនិត្យ ព្យាបាល និង​តាមដាន​ជំងឺ​ពី​ចម្ងាយ។

បច្ចេកវិទ្យាសុខាភិបាល
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

វេទិកា​បច្ចេក​វិទ្យា​សុខាភិបាល ​២០១៩ ជា​វេទិកាលើក​ទី១​ រៀបចំឡើងដើម្បី​ពិភាក្សា​ពី​កាលានុវត្តភាព និង​បញ្ហា​ប្រឈម នៃ​ការ​បំលែង​បែប​ឌីជីថល​ក្នុង​វិស័យ​សុខាភិបាល ដើម្បី​ឆ្ពោះ​ទៅ​ពង្រឹង​បច្ចេកវិទ្យា​ឌីជីថល ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា។​ វេទិកានេះស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​កម្មវិធី Digital Cambodia 2019 និង​ជា​គំនិតផ្តួច​ផ្តើម​សហការ​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថានជាតិ NIPTICT និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួងសុខាភិបាល ក្រុមហ៊ុន Metfone និងមូលនិធិ CBRD។

បច្ចេកវិទ្យាសុខាភិបាល

បច្ចេកវិទ្យាសុខាភិបាល

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 18/10/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត