ក្រសួងសុខាភិបាលបានប្រកាសឲ្យពលរដ្ឋខ្មែរ ពិសេសអ្នកដំណើរដែលមានគម្រោងធ្វើដំណើរទៅ ឬត្រលប់មកពីទីក្រុង វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវប្រយ័ត្នចំពោះករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ក្រសួងសុខាភិបាលបានប្រកាសឲ្យពលរដ្ឋខ្មែរ ពិសេសអ្នកដំណើរដែលមានគម្រោងធ្វើដំណើរទៅ ឬត្រលប់មកពីទីក្រុង វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវប្រយ័ត្នចំពោះករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលទទួលបានព័ត៌មានពីអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា អំពីករណីរកឃើញជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ នៅទីក្រុង វូហាន ខេត្ត ហ៊ុយបេ សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។ ក្នុងនោះមានអ្នកជំងឺ ២-៣ នាក់ មានរោគសញ្ញាហត់ ហើយថតកាំរស្មីអ៊ិចបង្ហាញថា មានដំបៅសួតទាំងសងខាង។
ជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណដែលកំពុងតែកើតឡើងនេះ មិនមែនជាជំងឺ SARS ជំងឺផ្តាសាយបក្សី ជំងឺផ្តាសាយបង្កដោយវីរុសអាដេណ្ឌ ជំងឺ MERS ឬជំងឺផ្លូវដង្ហើមដទៃទៀតឡើយ ហើយមន្ទីរពិសោធន៍ប្រទេសចិនកំពុងបន្តធ្វើការងារនេះដើម្បីស្វែងរកអត្តសញ្ញាណនៃជំងឺសួតចម្លែកនេះ។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា មិនទាន់មានករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណនៅប្រទេសកម្ពុជាឡើយ ហើយក្រសួងកំពុងតែយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
ខាងក្រោមនេះជាសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល អំពីវិធានការការពារជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ៖
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕