home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អតីតមន្រ្តីនៅវិទ្យាស្ថានប៉ាស្ទ័រ បកស្រាយ និងវិភាគ​ការឆ្លងវីរុសកូរ៉ូណា

អតីតមន្រ្តីនៅវិទ្យាស្ថានប៉ាស្ទ័រ បកស្រាយ និងវិភាគ​ការឆ្លងវីរុសកូរ៉ូណា

ក្រោយ​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ទឹកដី​កម្ពុជា​រួច​មក ប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​នេះ។ មានការ​បញ្ចេញ​មតិ​ទាក់ទង​នឹង​ការ​ឆ្លង​នេះជា​ច្រើន​នៅ​តាម​បណ្ដាញ​សង្គម​ ឃើញ​ដូចនេះអតីត​មន្ត្រី​បម្រើ​ការ​នៅ​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាដែលមានបទពិសោធន៍​ជាង ១០ ឆ្នាំ ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម ជឹម ភក្ត្រា បានបកស្រាយពី​លក្ខខណ្ឌ​ឆ្លង និង​របៀប​វិភាគ​វីរុសនៅលើ​ហ្វេសបុក​ផ្ទាល់ខ្លួន​​ថា៖

១- ជា​ទូទៅ​ការ​ចម្លង​វីរុស​កូរ៉ូណា​អាច​ឆ្លង​បាន​ត្រូវ​ពឹង​លើ​កត្តា៣​សមស្រប

  • ចំនួន​មេរោគ
  • សីតុណ្ហភាព (ក្រោម ២០ អង្សារសេ)
  • ការ​ប៉ះពាល់ និង​នៅ​ទល់​មុខ​អ្នក​ជំងឺ​ផ្ទាល់​ដោយ​គ្មាន​របាំង​ការពារ

២- កត្តា​មិន​ងាយ​ឆ្លង​រាលដាល​នៅ​ប្រទេស​យើង

  • ប្រទេស​យើង​មាន​សីតុណ្ហភាព​លើស​ពី ៣០ អង្សារសេ ដែល​ជា​កត្តា​វីរុស​មិន​អាច​រស់​បាន​នៅ​ពេល​ខ្ទាត​ចេញ​ពី​អ្នក​ជំងឺ​ណា​ម្នាក់​ ទៅ​មនុស្ស​ម្នាក់​ទៀត​ដោយ​រក្សា​ចម្ងាយ​ពី​គ្នា១ម៉ែត្រ
  • មិន​ទាន់​មាន​អ្នក​ផ្ទុក​វីរុស​នេះ​ច្រើន​នៅ​ឡើយ ដូច្នេះ​អ្នក​ដែល​មិន​នៅ​ក្នុង​តំបន់​ប្រឈម​ មិន​ចាំបាច់​ពាក់​ម៉ាស់​ឡើយ។

វីរុសកូរ៉ូណា

៣- ចំពោះ​ការ​វិភាគ​រក​មេរោគ​នេះ

  • គេ​យក​សំណាក​ពី​ក្នុង​ច្រមុះ​អ្នក​សង្ស័យ​មាន​មេរោគ​នេះ គឺ​មិន​យក​សំណាក​ឈាម​ទេ
  • ការ​សង្ស័យ​នរណា​ម្នាក់​មាន​ជំងឺ​នេះ គឺ​ផ្ដោត​ទៅ​លើ​ជន​នោះ​មាន​កម្ដៅ​លើស​ពី ៣៨ អង្សារសេ ហើយ​មក​ពី​តំបន់​ប្រឈម (តំបន់​ប្រភព​ជំងឺ​នេះ)
  • ធ្វើ​ការ​វិភាគ​លើ DNA របស់​មេរោគ​ដោយ​បច្ចេកទេស Real Time PCR (RT-PCR) ដែល​មាន​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​
  • មិនមែន​ស្កែនដូច​រាវរក​គ្រឿង​ផ្ទុះ​នោះ​ទេ

៤- ចំពោះ​ការ​ប្រើ​ម៉ាស់​ការពារ

  • វីរុស​នេះ​មាន​ទំហំ ០,១២៥ micrometer គឺ​តូច​ជាង​ទំហំ​បាក់តេរី​ទៅ​ទៀត
  • ដូច្នេះ​ម៉ាស់​ដែល​គេ​ពាក់​ទូទៅ​នេះ​មិន​អាច​រារាំង​វីរុស​នេះ ១០០% បានទេ​ តែ​អាច​ការពារ​ការ​ខ្ទាត​ទឹក​មាត់​នៅ​ពេល​គេ​កណ្ដាស់ ឬ​ក្អក​នៅ​ចំពោះ​មុខ​យើង។

រឿង​ដែល​សំខាន់​បំផុត​នោះ អនុរដ្ឋលេខាធិការ​ ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម​​រូបនេះ​បាន​​បញ្ជាក់​ថា គឺ​ ត្រូវ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ជានិច្ច ហើយ​ឯកឧត្ត​ម​សំណូមពរ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ពេក នាំឲ្យ​មាន​ការ​ជ្រួលច្របល់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x