១. សម្លាប់សេដ្ឋកិច្ចជាតិ៖ ដោយសារចំនួនភ្ញៀវទេសចរចិនមកកម្ពុជាមានចំនួនច្រើន ទើបរដ្ឋាភិបាលកម្ពុជាមិនសម្រេចចិត្តបិទជើងហោះហើរពីចិនមកម្ពុជា។ កាលបើបិទជើងហោះហើរជាផ្នែកមួយនៃការសម្លាប់សេដ្ឋកិច្ចជាតិ ធ្វើឲ្យធ្លាក់ភ្ញៀវទេសចរ ឯសណ្ឋាគារក៏ប៉ះពាល់ដូចគ្នា។
២. កាត់បន្ថយទំនាក់ទំនងកម្ពុជា-ចិន៖ ការបិទជើងហោះហើរពីចិនមកកម្ពុជា ប្រៀបបាននឹងកាត់បន្ថយទំនាក់ទំនងកម្ពុជា-ចិន ខណៈប្រទេសទាំង២កំពុងមានទំនាក់ទំនងល្អ ហើយចិនជាប្រភេទដែលមានចំនួនប្រជាជនច្រើន ឯរដ្ឋាភិបាលចិនក៏មានការទទួលខុសត្រូវខ្ពស់ ដោយបានបិទជើងហោះទាំងក្នុងស្រុក និងក្រៅស្រុក ពីតំបន់ផ្ទុះករណីឆ្លងវីរុសកូរ៉ូណាថ្មី រួចទៅហើយ មិនចាំបាច់កម្ពុជាបិទនោះទេ។