home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ហេតុ​អ្វីប្រចៀវអាចផ្ទុកវីរុស តែ​វា​មិន​ឈឺ?

ហេតុ​អ្វីប្រចៀវអាចផ្ទុកវីរុស តែ​វា​មិន​ឈឺ?

ក្រោយ​ការ​រាត​ត្បាត​ជំងឺ​រលាក​សួត​បង្ក​ដោយ​រីរុស​កូរ៉ូណាថ្មី មាន​អ្នកស្រាវជ្រាវជាច្រើន​បានសង្ស័យ​ថាវីរុស​នេះ អាច​ឆ្លង​មក​មនុស្ស​តាម​រយៈ​សត្វ​ព្រៃ ហើយ​សត្វ​ដែល​គេ​សង្ស័យ​ខ្លាំង​បំផុត​នោះ​គឺ​សត្វ​ប្រចៀវ។

តាម​ការ​ស្រាវ​កន្លង​មក សត្វ​ប្រចៀវ គឺ​ជា​ប្រភព​នៃ​ជំងឺ​ជា​ច្រើន ដែល​វា​គឺ​ជា​ប្រភព​នៃ​វីរុស Nipah វីរុស Hendra វិរុស Ebola និង​ជំងឺ SARs ហើយ​វា​គឺ​ជា​សត្វ​ដែល​ផ្ទុក​ជំងឺ​គ្រោះ​ថ្នាក​ជា​ច្រើន ដែល​ច្រើន​ជាង​សត្វ​ផ្សេងៗ​ទៀត។ តើ​ហេតុ​អ្វី​បាន​ជា​សត្វ​នេះ​អាច​រស់​បាន និង​អាច​ចម្លង​ជំងឺ​ទៅ​កាន់​មនុស្ស​បាន? ខាង​ក្រោម​នេះ គឺ​ជា​រឿង​ពិត​ដែល​យើង​​គួរ​ដឹង​ពី​សត្វ​ប្រចៀវ៖

១. វា​ជា​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​តែ​មួយ​គត់​ដែល​ហោះ​បាន

អម្បូរ​សត្វ​ប្រចៀវ គឺ​ជា​សត្វ​តែ​មួយ​គត់​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ និង​អាច​ហោះ​បាន។ រាល់​ពេល​ហោះ​ម្ដង​ៗ​បេះដូង​របស់​ប្រចៀវ គឺ​លោត​បាន ១០០០ដង​ក្នុង​មួយ​នាទី ហើយ​វា​ក៏​ជា​សត្វ​ដែល​អាច​​ធ្វើ​ដំណើរ​រយៈចម្ងាយ​​ឆ្ងាយ​ដោយ​ប្រើ​ពេល​តិច​ជា​ង​គេ​ផង​ដែរ។

២. មាន​រូប​រាង​តូច​តែ​រស់​បាន​យូរ

អាយុ​កាល​រស់​នៅ​របស់​អម្បូរសត្វ​ប្រចៀវ គឺ​ខុស​ៗ​គ្នា ប៉ុន្តែ​សត្វ​ប្រចៀវ​ខ្លះ​អាច​រស់​បាន​រហូត​ដល់​៣០​ឆ្នាំ ហើយ​ខ្លះ​ទៀត​អាច​មាន​អាយុ​កាល​រស់​នៅ​ច្រើន​ជាង៤០​ឆ្នាំ​ទៅ​ទៀត ទោះ​បី​វា​ជា​ប្រភេទ​សត្វ​តូច​ក៏​ដោយ។ ដោយ​សារ​អាយុ​រស់​នៅ​របស់​វា​កាន់​តែ​យូរ ការ​ហោះហើរ​របស់​វា និង​ចម្លង​ជំងឺ​ក៏​កាន់​តែ​ច្រើន​ដែរ។

អត្ថបទពាក់ព័ន្ធ៖ អូស្ត្រាលី​ជោគជ័យ​បណ្តុះ​គំរូ​វីរុសកូរ៉ូណាថ្មី​ ជា​ក្តី​សង្ឃឹម​​ដល់​ការ​បង្កើត​វ៉ាក់សាំង​ឆាប់ៗ​នេះ

៣. ចូល​ចិត្ត​រស់​នៅ​ជា​ក្រុម

សត្វ​ប្រចៀវ ជា​អម្បូរសត្វ​ដែល​ចូល​ចិត្ត​រស់​នៅ​ជា​ហ្វូង និង​ជា​ក្រុម ទោះ​បី​ជា​ប្រចៀវ​ទាំង​នោះ​ស្ថិត​ក្នុង​អម្បូរ​ខុស​គ្នា​ក៏​ដោយ ​ក៏​វា​អាច​រស់​នៅ​ជា​មួយ​គ្នា​ដែរ។ ដោយ​ហេតុ​នេះ ការ​ចម្លង​ក្នុង​ចំណោម​អម្បូរ​ប្រចៀវ​ពី​មួយ​ទៅ​មួយ​គឺ​លឿន​ជាង​សត្វ​ផ្សេង​ទៀត។

៤. ជា​ប្រភេទ​សត្វ​ដែល​ជាពីជំងឺ​លឿន​បំផុត​

មូល​ហេតុ​ដែល​ប្រចៀវ​អាច​រស់​នៅ​ជាមួយ​វីរុស​ធ្ងន់​ធ្ងរ​ជា​ច្រើន​នោះ គឺ​ដោយ​សារ​តែ​ហ្ស៊ែន​របស់​ពួក​វា។ ប្រចៀវ​មាន​អត្រា​ចង្វាក់​បេះ​ដូង​លោត​ខ្លាំង គឺ​រហូត​ដល់​ទៅ ១០០០​ដង​ក្នុង​មួយ​នាទី នៅ​អំឡុង​ពេល​វា​កំពុង​ហោះ។ ពេល​ដែល​សត្វ​នេះ ត្រូវ​ចំណាយ​ថាមពល​ខ្លាំង​ដើម្បី​ហោះ វា​នឹង​ត្រូវ​បញ្ចេញ​សំណល់​ជា​ច្រើន ដែល​នាំ​អោយ​ខូច​ដល់ DNA របស់​វា ប៉ុន្តែ​ដោយ​សារ​តែ​ការ​វិវត្តន៍​រាប់​លាន​ឆ្នាំ​របស់​វា ទើប​ធ្វើ​ឲ្យ​​សត្វ​ប្រចៀវ​អាច​ជួស​ជុល​ការ​ខូច DNA នេះ នឹង​អាច​ការ​ពារ​ខ្លួន​វា​ពី​វីរុស​ទាំង​នោះ​បាន។ ដូច​គ្នា​នេះ​ដែរ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​វា បាន​ធ្វើ​វីរុស​ដែល​វា​ផ្ទុក​នោះ​គឺ​កាន់​តែ​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​វីរុស ពេល​ដែល​ឆ្លង​មក​មនុស្ស​គឺ​អាច​បង្ក​ឲ្យ​​មនុស្ស​ស្លាប់​បាន។

ជាង ៥០​ឆ្នាំ​មក​ហើយ​ដែល​ជំងឺ​ជា​ច្រើន​ឆ្លង​មក​មនុស្ស​តាម​រយៈ​សត្វ​ប្រចៀវ​នេះ។ ដូច​នេះ ជា​ការ​ប្រសើរ សូម​ចៀស​ឆ្ងាយ​ពី​ជម្រក​របស់​សត្វ​ព្រៃ និង​មិន​ត្រូវ​បរិភោគ​ សត្វ​ប្រចៀវ និង​សត្វ​ព្រៃ​ផ្សេង​ទៀត​ឡើយ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://news.cgtn.com/news/2020-01-29/Bats-the-Pandora-s-box-you-do-not-want-to-open-NAEr7rhZ4c/index.html?fbclid=IwAR1P164TOk0gF0_mNbtRPySqlGI13j8dSYuVOAjWKowz-DastXcs0O5mu3g

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ ទូច សុខា
x