ការស្រាវជា្រវមួយចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ នេះបានឲ្យដឹងថា ការកើនឡើងនៃការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញអ៊ីនធើណេតអាចនឹងធ្វើឲ្យការឆ្លងរោគរាតត្បាតដូចជាវីរុសកូរ៉ូណាថ្មី (COVID-19) កាន់តែមានស្ថានភាពអាក្រក់ជាងមុន។
ការស្រាវជា្រវមួយចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ នេះបានឲ្យដឹងថា ការកើនឡើងនៃការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញអ៊ីនធើណេតអាចនឹងធ្វើឲ្យការឆ្លងរោគរាតត្បាតដូចជាវីរុសកូរ៉ូណាថ្មី (COVID-19) កាន់តែមានស្ថានភាពអាក្រក់ជាងមុន។
អត្ថបទពាក់ព័ន្ធ៖ ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី
លោក Paul Hunter សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Britain’s East Anglia បានលើកឡើងថា នៅលើអ៊ីនធើណេតមានព័ត៌មានមិនពិតជាច្រើនទាក់ទងទៅនឹងវីរុសកូរ៉ូណាថ្មី (COVID-19) អំពីប្រភពនៃការចម្លងរោគ និងការឆ្លងរាលដាលនៃវីរុសនេះជាដើម។ ព័ត៌មានមិនពិតទាំងនេះ លោកថាគឺជាការផ្ដល់ដំណឹងមិនល្អមួយដែលអាចជំរុញឲ្យយើងប្រថុយនឹងគ្រោះថ្នាក់ជាងមុន។
ក្រុមរបស់លោក Hunter បានសិក្សាទៅលើជំងឺផ្តាសាយ Monkeypox និងNorovirus ទាក់ទងទៅនឹងវិធីឆ្លងនៃវីរុសទាំងនេះ រយៈពេលបង្កជំងឺ និងរយៈពេលក្នុងការព្យាបាលឲ្យជាសះស្បើយ រួមទាំងការចែកចាយនូវព័ត៌មានលើអ៊ីនធើណេតផងដែរ។
ការសិក្សានេះក៏ផ្តោតទៅលើភាពខ្វះទំនុកចិត្តលើអាជ្ញាធរ ក៏ជាហេតុបណ្តាលឲ្យមនុស្សជាច្រើនជឿទៅលើព័ត៌មានបំផុសបំផុលផ្សេងៗ ប្រតិកម្មទៅលើព័ត៌មាន លើបណ្តាញអ៊ីនធើណេត និងការចែកចាយនូវការណែនាំ ឬព័ត៌មានមិនត្រឹមត្រូវលើបណ្តាញសង្គមផ្សេងៗ។ ការសិក្សាបានរកឃើញថា ការកាត់បន្ថយ ១០%នៃចំនួនព័ត៌មានមិនពិតអាចនឹងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាត ក្នុងនោះដែរប្រសិនជាចំនួនមនុស្ស២០% មិនធ្វើការចែកចាយនូវព័ត៌មានមិនពិតទាំងនេះ ក៏អាចផ្តល់ផលវិជ្ជមានដូចគ្នា។
គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងជុំវិញពិភពលោកកើនជាង ៦៥ ០០០នាក់ មានអ្នកស្លាប់ជាង ១ ៤០០នាក់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕