អ្នកវិទ្យាសាស្ត្រដែលបានសិក្សាទៅលើសំណាកយកចេញពីច្រមុះ និងបំពង់ករបស់អ្នកជំងឺ COVID-19 បានឲ្យនិយាយថាវីរុសកូរ៉ូណាថ្មី ឬCOVID-19 គឺមានលក្ខណៈដូចទៅនឹងជំងឺផ្តាសាយជាងប្រភេទវីរុសកូរ៉ូណាផ្សេងទៀត និងងាយស្រួលក្នុងការចម្លង។
អ្នកវិទ្យាសាស្ត្រដែលបានសិក្សាទៅលើសំណាកយកចេញពីច្រមុះ និងបំពង់ករបស់អ្នកជំងឺ COVID-19 បានឲ្យនិយាយថាវីរុសកូរ៉ូណាថ្មី ឬCOVID-19 គឺមានលក្ខណៈដូចទៅនឹងជំងឺផ្តាសាយជាងប្រភេទវីរុសកូរ៉ូណាផ្សេងទៀត និងងាយស្រួលក្នុងការចម្លង។
ក្នុងករណីមួយដែលអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ប៉ុន្តែមិនទាប់មានរោគសញ្ញាអ្វីក៏អាចចម្លងវីរុសនេះទៅអ្នកផ្សេងបានដែរ។ តាមការសិក្សាមួយចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈនៅក្នុង England Journal of Medicine បានផ្តល់នូវភស្តុតាងថ្មីដែលបង្ហាញថាវីរុសកូរ៉ូណាថ្មី ឬCOVID-19 គឺមិនដូចទៅនឹងប្រភេទវីរុសកូរ៉ូណាផ្សេងទៀតទេ។
អត្ថបទពាក់ព័ន្ធ៖ WHO នៅតែមិនជឿការអះអាងរបស់ចិន”មេរោគផ្លូវដង្ហើមថ្មី អាចឆ្លងមុនចេញរោគសញ្ញា”
វីរុសកូរ៉ូណាថ្មី ឬCOVID-19 មិនដូចទៅនឹង SARS ដែរ។ SARS ធ្វើឲ្យប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងក្រោមមានបញ្ហាដែលបង្កឲ្យមានជំងឺរលាកសួត ប៉ុន្តែវីរុសកូរ៉ូណាថ្មី ឬCOVID-19 គឺវាចម្លងទាំងផ្នែកខាងលើ និងខាងក្រោមនៃប្រព័ន្ធផ្លូវដង្ហើមដែលមិនត្រឹមតែធ្វើឲ្យមានការរលាកសួតធ្ងន់ធ្ងរទេ និងអាចចម្លងលឿនដូចជំងឺផ្តាសាយទៀតផង។
ការស្រាវជ្រាវនៅខេត្តក្វាងតុងបានធ្វើការតាមដានអ្នកជំងឺវីរុសនេះចំនួន១៨នាក់។ ក្នុងនោះមានម្នាក់មានកម្រិតវីរុសមិនច្រើននៅក្នុងច្រមុះ និងបំពង់ក និងមិនមានរោគសញ្ញាអ្វីឡើយ។ ប៉ុន្តែក្នុងចំណោម១៧នាក់ផ្សេងទៀតមានរោគសញ្ញា និងកម្រិតនៃវីរុសកើនឡើងក្រោយពីចេញរោគសញ្ញាហើយភាគច្រើនវីរុសនេះនៅក្នុងច្រមុះច្រើនជាងបំពង់កដែលមានលក្ខណៈស្រដៀងទៅនឹងជំងឺផ្តាសាយជាងSARS។
សាស្ត្រាចារ្យ Kristian Andersen ជាអ្នកឯកទេសផ្នែកប្រព័ន្ធភាពស៊ាំនៅ Scripps Reserch នៅ La Jollaបានបន្ថែមទៀតថាទោះបីវីរុសកូរ៉ូណាថ្មី COVID-19 មានហ្សែនប្រហែលនឹង SARS ប៉ុន្តែវីរុសនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដូចទៅនឹងជំងឺផ្តាសាយជាងជំងឺ SARS។ ដូចនេះដើម្បីទប់ស្កាត់វីរុសកូរ៉ូណាថ្មី COVID-19 នេះត្រូវការដំណោះស្រាយផ្សេងខុសពីអ្វីដែលបានប្រើទៅលើជំងឺ SARS។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕