នុ៎ះ! ប្រុសៗជាច្រើន ក្នុងប្រទេសជឿលឿនដូចជា ប្រជាជាតិអាមេរិកខាងជើង អឺរ៉ុប អូស្ត្រាលី និងញូវហ្សេឡែនជាដើម សុទ្ធតែត្រូវអ្នកវិទ្យាសាស្ត្រព្រមាន ពីកត្តាប្រឈមបាត់បង់គុណភាពមេជីវិតនាថ្ងៃអនាគត។
នុ៎ះ! ប្រុសៗជាច្រើន ក្នុងប្រទេសជឿលឿនដូចជា ប្រជាជាតិអាមេរិកខាងជើង អឺរ៉ុប អូស្ត្រាលី និងញូវហ្សេឡែនជាដើម សុទ្ធតែត្រូវអ្នកវិទ្យាសាស្ត្រព្រមាន ពីកត្តាប្រឈមបាត់បង់គុណភាពមេជីវិតនាថ្ងៃអនាគត។
បើយើងចាត់ទុកមេជីវិតឈ្មោលរបស់ពលរដ្ឋប្រជាជាតិលោកខាងលិចជាសត្វ អ្នកវិទ្យាសាស្ត្រ នឹងកាន់តែបារម្ភខ្លាំង ពីការដាច់ពូជនៅថ្ងៃអនាគត ខណៈការសិក្សាថ្មី ដោយផ្អែកលើលទ្ធផលសិក្សាជាច្រើនចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៤០ បង្ហាញថា ចំនួនមេជីវិតរបស់ប្រុសៗក្នុងតំបន់អាមេរិកខាងជើង អឺរ៉ុប អូស្ត្រាលី និងញូវហ្សេឡែន បានធ្លាក់ចុះដល់ទៅ ៦០% ត្រឹមរយៈពេល ៣៨ឆ្នាំ ចន្លោះឆ្នាំ ១៩៧៣-២០១១។
ស្របពេលជាមួយគ្នានេះ ការសិក្សាជាច្រើនទៀតក៏បង្ហាញដែរថា កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន ដែលជាអ័រម៉ូនជួយបង្កើនសាច់ដុំ ឆ្អឹង និងចំណង់ផ្លូវភេទប្រុសៗ ក៏ធ្លាក់ចុះដូចគ្នា ខណៈបញ្ហាធំៗទាំងនេះ នៅមិនទាន់មានការអះអាងច្បាស់នៅឡើយ ហើយបញ្ហានេះត្រូវគេដាក់លើតុពិភាក្សា ដើម្បីស្វែងរកកត្តាបង្ក ដូចជាសារធាតុវិទ្យុសកម្ម បំពុលបរិស្ថាន និងសារធាតុគីមីក្នុងចំណីអាហារ សម្លៀកបំពាក់ និងគុណភាពទឹកជាដើម។ កត្តាគួបផ្សំផ្សេងទៀត ដូចជាអត្រាជក់បារី ផឹកស្រា បញ្ហាធាត់លើសទម្ងន់ សុទ្ធតែទំនងជាប់ពាក់ព័ន្ធនឹងវិបត្តិគុណភាពទឹកកាមប្រុសៗ។
អត្ថបទពាក់ព័ន្ធ៖
ហើយបើតាមការសិក្សាថ្មី ចេញផ្សាយលើសារព័ត៌មានវេជ្ជសាស្ត្រ JAMA Urology លើកឡើងថា បញ្ហាគុណភាពមេជីវិតដែលប្រុសៗនៅលោកខាងលិចកំពុងប្រឈម អាចមកពីគុណភាពជីវជាតិអាហារ និងទម្លាប់ញ៉ាំអាហាររបស់ពួកគេផ្ទាល់។
សាស្ត្រាចារ្យ Feiby Nassan នៃសាលាសុខភាពសារធារណៈ Harvard’s T.H. Chan របស់សាកលវិទ្យាល័យ Harvard ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ លើកឡើងថា ប្រុសនិយមរបបអាហារលោកខាងលិច ដូចជា ភីហ្សា អាហារសម្រន់ បង្អែម និងអាហារមួយចំនួនទៀត គឺអាចផលិតមេជីវិតឈ្មោលប្រមាណទាបជាង ៦៨លាន អំឡុងពេលបញ្ចេញទឹកកាមម្តងៗ ដែលចំនួននេះ ទាបជាងប្រុសៗញ៉ាំរបបអាហារមានតុល្យភាព។
អត្ថបទពាក់ព័ន្ធ៖
ប្រុសៗត្រូវចាត់ទុកមានមេជីវិតឈ្មោលមិនគ្រប់គ្រាន់ នៅពេលដែលបញ្ចេញទឹកកាមម្តងមានតិចជាង ៣៩លានមេជីវិត ឬទាបជាង ១៥ លាន/មិល្លីលីត្រទឹកកាម ខណៈចំនួនមេជីវិតឈ្មោលទាប អាចជះឥទ្ធិពលអវិជ្ជមានលើសមត្ថភាពប្រុសៗ មិនអាចធ្វើឲ្យដៃគូរួមភេទរបស់ខ្លួនមានផ្ទៃពោះ។
សាស្ត្រាចារ្យ Nassan បញ្ជាក់ថា សុខភាពបង្កពូជ មិនមែនសំខាន់សម្រាប់តែការមានកូនមួយមុខទេ វាក៏សំខាន់សម្រាប់សុខភាពទូទៅ និងអាយុរស់នៅរបស់ប្រុសៗដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕