home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ឮថាអ្នកផឹកស្រាអាចការពារខ្លួនពី COVID-19 បាន ពិតមែនអត់?

ឮថាអ្នកផឹកស្រាអាចការពារខ្លួនពី COVID-19 បាន ពិតមែនអត់?

មួយរយៈនេះក្រោយពី​ COVID-19 ​ផ្ទុះ​ឡើងខ្លាំង​ ​ពាក្យ​ចចាមអារ៉ាម​​ទាក់ទិន​នឹង​ជំងឺ ពិសេសវិធី​ការពារ​ដោយ​គ្មាន​ប្រភព​ច្បាស់​ការ ឬ​អ្នក​ជំនាញ​ណា​ម្នាក់​អះអាង ក៏កាន់តែមាន​ជា​ច្រើន​​ក្នុងបណ្ដាញសង្គម។ ​មួយ​ក្នុង​​ចំណោម​នោះ បាន​លើក​ឡើង​ថា អ្នក​ផឹក​ស្រា អាច​ការពារ​ខ្លួន​ពី COVID-19 បាន។

ថ្លែងនៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​​បណ្តាល​រួម​គ្នា​រវាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា និង​ក្រសួង​សុខាភិបាល ស្តី​ពី​ជំងឺ COVID-19 ដល់​អ្នក​សារ​ព័ត៌មាន លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាលថា ការ​លើកឡើង​បែប​នោះ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ។ ការ​លើកឡើង​បែប​នេះ ព្រោះ​មាន​ការ​ភាន់ច្រឡំ​ថា​ អាល់កុល​អាច​ជួយ​ការពារ​ពី​COVID-19 ដោយ​យើង​យក​វា​ទៅ​លាង​សម្អាត​ដៃប៉ុណ្ណោះ តែ​អ្នក​និយាយ​អាច​មិន​អស់​សេចក្ដី ឬពន្យល់មិនច្បាស់ ទើបអ្នកយកទៅផ្សាយបន្តបែរជា​ថា​អ្នក​ផឹក​ស្រា​មាន​ជាតិ​អាកុល​នឹង​អាច​ការពារ​ខ្លួន​បាន ដោយ​ពេល​មាន​ជាតិ​អាល់កុល​ក្នុង​ខ្លួន ហើយ COVID-19 ចូល​ទៅ អាច​សម្លាប់​បាន។

COVID-19
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល

អ្នក​នាំ​ពាក្យ​​ក្រសួង​សុខាភិបាល​រូប​នេះ បាន​បន្ថែម​ទៀត​ផង​ដែរ​ថា អ្នក​ផឹក​ស្រា​មិន​ត្រឹមតែ​មិន​អាច​ការពារ​បាន​នោះ​ទេ ថែម​ទាំង​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​កាន់តែ​ខ្លាំង។

អាល់កុល​ដែល​គេ​និយាយ គឺ​យក​មក​សម្អាត​ដៃ​នោះ​ទេ ព្រោះ​ការ​ណែនាំ​អនាម័យ ​គឺ​តម្រូវ​ឲ្យ​យើង​គ្រប់គ្នា​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជេល ឬ​ទឹក​អាល់កុល ដើម្បី​សម្លាប់​មេរោគ ក្រោយ​ពេល​យើង​ក្អក កណ្ដាស់ និង​ចាប់​កាន់ ប៉ះ​របស់​ផ្សេង​ៗ​នៅ​តាម​ទីសាធារណៈ។

ដូចនេះ​សូម​កុំ​យល់​ច្រឡំ​ថា ការ​ផឹក​ស្រា​អាច​ជួយ​ការពារ COVID-19 បាន​ឲ្យ​សោះ។ ដើម្បី​ការពារ​ខ្លួន​ពី COVID-19 នេះ យើង​ត្រូវ​ប្រកាន់​ខ្ជាប់​អនាម័យ​ដោយ​ឧស្សាហ៍​លាង​សម្អាត​ដៃ ពាក់​ម៉ាស់ និង​នៅ​ឲ្យ​ឆ្ងាយ​ពី​នរណា​ដែល​ក្អក កណ្ដាស់ ហៀរ​សំបោរ យ៉ាង​ហោច​ណាស់ ១ ម៉ែត្រ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ ដេត ធន្នី