home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

តេស្ត COVID-19 សរុបកើនជិត ៣០០ នាក់ តែក្នុងនោះកម្ពុជារកឃើញ១ករណីប៉ុណ្ណោះ (ចិនម្នាក់នៅព្រះសីហនុ)

តេស្ត COVID-19 សរុបកើនជិត ៣០០ នាក់ តែក្នុងនោះកម្ពុជារកឃើញ១ករណីប៉ុណ្ណោះ (ចិនម្នាក់នៅព្រះសីហនុ)

ចាប់​ពី​ថ្ងៃ​ផ្ទុះ​វីរុស COVID-19 កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ ២០១៩ រហូត​ដល់​ម៉ោង​ ១១:៣៤នាទី​ថ្ងៃទី​ ៤ មីនា​ ២០២០ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​​បាន​ធ្វើ​តេស្ត​សរុប​លើ​អ្នក​សង្ស័យ​កើន​ឡើង​ដល់ ២៧៤ នាក់​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល។

ក្នុង​តេស្ត​ទាំង ២៧៤ នាក់​នោះ ពុំ​មាន​ករណី​ឆ្លងវីរុស COVID-19 ថ្មីទេ លើក​លែង ១ ករណី​ដែល​កើត​មាន​លើ​ជន​ជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​នោះ។ ចំណែក​អ្នក​ទេសចរណ៍ ៤១​ ជាតិ​សាសន៍​លើ​នាវា​យក្ស Westerdam ជាង​ ២,០០០ នាក់ ដែល​ត្រលប់​ទៅ​មាតុ​ប្រទេស​វិញ ក៏​មិន​បាន​រក​ឃើញ​ផ្ទុក COVID-19 ពី​ប្រទេស​ទាំង​នោះ​ដែរ ។

ទោះ​ជា​បែប​នេះ​ក្តី នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បញ្ជាក់​ថា ក្រុម​ឆ្លើយ​តប​បន្ទាន់​ និង​ក្រុម​គ្រូពេទ្យ​ដែល​បាន​បណ្តុះ​បណ្តាល​អំពី​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​រាតត្បាត​ជាង ២,០០០ នាក់ កំពុង​បន្ត​តាមដាន​រុក​រក​ករណី​សង្ស័យ​នៅ​ទូទាំង​ប្រទេស។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត