home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នកដំណើរជប៉ុនហោះពីសៀមរាបចូលហូជីមិញ បន្តទៅស្រុកវិញ​រកឃើញមាន COVID-19

អ្នកដំណើរជប៉ុនហោះពីសៀមរាបចូលហូជីមិញ បន្តទៅស្រុកវិញ​រកឃើញមាន COVID-19

សារព័ត៌មាន​វៀតណាម​បាន​ផ្សាយ​កាលពី​យប់​មិញថា​ជនជាតិ​ជប៉ុនម្នាក់​ដែល​ធ្វើ​ដំណើរ​តាម​យន្ត​ហោះចេញពីខេត្ត​សៀមរាប ទៅ​កាន់ទីក្រុង​ហូជីមិញ​ប្រ​ទេស​វៀតណាម មុន​បន្តដំណើរទៅ​កាន់ទីក្រុង​Nagoya ប្រទេសជប៉ុន​នោះ​ត្រូវ​បាន​តេស្តឃើញថា​មាន​ផ្ទុក​វិរុស COVID-19 ពេលទៅ​ដល់ជប៉ុន។

អ្នក​ដំណើរ​ជនជាតិជប៉ុន​រូប​នោះ​មិន​ត្រូវ​បាន​​បញ្ចេញ​អត្តសញ្ញាណនោះទេ គ្រាន់តែ​ដឹងថា​ជនជាតិជប៉ុន​រូបនេះ​បានធ្វើ់ដំណើរ​ចេញពី​ខេត្ត​សៀមរាប តាម​ជើងហោះហើរ​មួយ​របស់​វៀត​ណាម ទៅ​ចុះ​នៅ​ទីក្រុង​ហូជីមិញកាលពី​ថ្ងៃអង្គារ​ មុន​បន្តដំណើរទៅ​ប្រទេសជប៉ុន។

ប្រ​ភព័ត៌មាន​វៀតណាម​បញ្ជាក់ថា​ អ្នកដំណើរជនជាតិជប៉ុន​រូបនោះ​បាន Check-in នៅ​អាកាសយានដ្ឋានខេត្ត​សៀមរាបឆ្ពោះទៅ​កាន់​ទីក្រុង Nagoya ហើយ​អ្នក​ដំណើររូបនេះមិនត្រូវ​ឈប់នៅ​កន្លែងប្ដូរជើងយន្តហោះ​នៅអាកាសយានដ្ឋាន​Tan Son Nhat ក្រុង​ហូជីមិញនោះទេ ដោយ​អ្នក​ដំណើររូបនោះបាន​ចូលទៅក្នុង​បន្ទប់ C ប្រភេទ VIP នៅ​ម៉ោង​១០ និង​៣០នាទី​យប់ រង់ចាំ​ហោះ​ហើរតាមជើងយន្តហោះរបស់​វៀតណាម​ទៅ​កាន់​ទីក្រុង Nagoya បន្តទៀត។

បន្ទាប់ពី​ទៅ​ដល់អាកាសយាន្ដដ្ឋាន​ Nagoya ប្រទេសជប៉ុន អ្នក​ដំណើរ​រូប​នោះ​បាន​ចេញ​រោគសញ្ញាក្ដៅ​ខ្លួន​ខ្លាំង ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់មន្ទីរ​ពេទ្យ​ក្នុង​តំបន់ និង​បាន​ធ្វើតេស្ត​រកឃើញ​ថា​មាន​ផ្ទុក​វីរុស COVID-19។​

ចំពោះ​​យន្តហោះក្រុម​ហ៊ុន​វៀតណាមវិញ បន្ទាប់ពី​ដាក់អ្នកដំណើរ​នៅ​អាកាសយាន្ដដ្ឋាន ​Nagoya ​យន្តហោះនោះ​បាន​វិល​មក​អាកាសយានដ្ឋាន​ Tan Son Nhat វិញ​នៅ​ថ្ងៃពុធពេល​រសៀល ជាមួយ​នឹង​អ្នក​ដំណើរ​៧៣នាក់ និង​អ្នកធ្វើ​ការ​លើ​យន្តហោះ១២​នាក់​ផ្សេងទៀត។

បើ​តាម​ប្រ​ភព​ដដែល អ្នក​ដំណើរ​​តាម​ជើង​យន្តហោះនេះចំនួន​៥១​នាក់​ដែលហោះមកពីជប៉ុន​វិញ និង​ត្រូវ​ចូល​ប្រទេស​វៀតណាមនោះ​ត្រូវ​អាជ្ញាធរដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ហើយ​អ្នកដំណើរ​២២​នាក់​ផ្សេងទៀត​ដែល​ត្រូវ​ហោះទៅ​គោលដៅ​ផ្សេង​នោះ​ក៏​ត្រូវ​ដាក់​នៅ​ដាច់​ដោយ​ឡែកដែរដោយមិនទាន់​ឲ្យ​បន្តដំណើរទៀត​នៅឡើយ។​

ចំណែក​ឯបុគ្គលិក​សន្តិសុខពីររូបនិង​អ្នក​បម្រើការន​ក្នុង​បន្ទប់ C នៃអាកាសយានដ្ឋានTan Son Nhat ក៏ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយ​ឡែក​ដូច​គ្នា ដោយថា​អ្នកទាំងនោះបាននៅជិត​អ្នកដំណើរជនជាតិជប៉ុននោះដែរ៕

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://tuoitrenews.vn/news/society/20200304/ho-chi-minh-city-tracking-five-who-arrived-on-same-flight-as-covid19-patient/53304.html

https://e.vnexpress.net/news/news/japanese-passenger-transiting-in-hcmc-tests-covid-19-positive-4064328.html

https://vietnamtimes.org.vn/moh-confirms-case-of-covid-19-on-board-siem-reap-hcmc-flight-18130.html

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ គឹម កាណែល