home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រោគសញ្ញា COVID-19 របៀបប្រមូលសំណាក និងរយៈពេលដឹងលទ្ធផលតេស្ត

រោគសញ្ញា COVID-19 របៀបប្រមូលសំណាក និងរយៈពេលដឹងលទ្ធផលតេស្ត

រោគ​សញ្ញា​ជំងឺ​សួត និង COVID-19 ហាក់​ប្រហែល​គ្នា បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​មាន​ការ​ភាន់​ច្រឡំ​គ្នា។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី COVID-19 លោក​សាស្ត្រាចារ្យ វ៉ាន់ ម៉ិច ប្រធាន​ផ្នែក​ជំងឺ​សួត នៃ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត បាន​លម្អិត​ពី​រោគ​សញ្ញា របៀប​នៃ​ការ​ប្រមូល​សំណាក និង​រយៈពេល​ប៉ុន្មាន​ដឹង​លទ្ធផល ដើម្បី​ឲ្យ​ពលរដ្ឋអស់​មន្ទិល​សង្ស័យ។

១. រោគ​សញ្ញា COVID-19

រោគ​សញ្ញា COVID-19 ចេញ​ដំបូង​ជា​ដំណាក់កាល​សំងំ រយៈពេល​ចេញ​រោគ​សញ្ញា និង​ផល​វិបាក ដែល​រោគ​សញ្ញា​ទាំង​នោះ​អាច​មាន​នៅ​ចន្លោះ​ពី ៣-៧ថ្ងៃ ឬ​យ៉ាង​យូរ ១៤ថ្ងៃ។ រោគ​សញ្ញា​ទាំង​នោះ​មាន៖

– ក្តៅ​ខ្លួន​លើស​ពី ៣៨ អង្សារសេ
– ឈឺក
– ក្អក (ភាគ​ច្រើន​ក្អក​ស្ងួត)
– ហត់
– ពិបាក​ដង្ហើម

បន្ថែម​ពី​លើ​រោគ​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ប្រធាន​ផ្នែក​សមាគម​គ្រូពេទ្យ​សួត​កម្ពុជា លោក​សាស្ត្រាចារ្យ វ៉ាន់ ម៉ិច ថា បុគ្គល​សង្ស័យ​មាន COVID-19 លុះ​ណា​តែ​មាន​ប្រវត្តិ​ធ្លាប់​ធ្វើ​ដំណើរ​ទៅបណ្តា​ប្រទេស​មាន​ដែល​ផ្ទុះ COVID-19 មិន​មែន​តែ​ប្រទេស​ចិន​១​មួយ​នោះ​ទេ។

២. របៀប​ប្រមូល​សំណាក

មុន​ឈាន​ដល់​ការ​ប្រមូល​សំណាក ត្រូវ​ពឹង​ករណី​សង្ស័យ​ដែល​មាន​រោគ​សញ្ញា​ដូច​រៀប​រាប់​ខាង​លើ ហើយ​វិធី​ប្រមូល​សំណាក គឺ​យក​តម្បារ​ទៅ​ត្បារ​ច្រមុះ និង​មាត់ ដើម្បី​យក​សំណាក​បុគ្គល​ដែល​សង្ស័យ​នោះ ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា ដោយ​មាន​ការ​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក (WHO)។

៣. រយៈពេល​ដឹង​លទ្ធផល

ការ​ធ្វើ​តេស្ត​សំណាក​អាច​នឹង​ដឹង​លទ្ធផល​ថា បុគ្គល​នោះ​មាន​វីរុស COVID-19 វិជ្ជមាន ឬ​អវិជ្ជមាន​ក្នុង​រយៈពេល​៦​ម៉ោង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត