home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗព​ពោះ​នៅ​ចិន ប្រឈម​ផល​វិបាក​ខ្លាំង​ពិសេស​ពេល​សម្រាល​កូន

ស្រីៗព​ពោះ​នៅ​ចិន ប្រឈម​ផល​វិបាក​ខ្លាំង​ពិសេស​ពេល​សម្រាល​កូន

ដោយ​សារ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី Covid-19 កំពុង​រាត​ត្បាត​ខ្លាំង​ជុំ​វិញ​ពិភពលោក នាំ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​ភ័យ​ខ្លាច ស្ទើរ​តែ​មិន​ចង់​ហ៊ាន​ចេញ​ពី​ផ្ទះ ខណៈ​ស្ត្រី​ពោះ​ធំគ្រប់​ខែ​ជា​ច្រើន ក្នុង​ប្រទេស​ចិន ខ្លះ​​សម្រេច​ចិត្ត​សម្រាល​កូន​ដោយ​ខ្លួន​ឯង មិន​ហ៊ាន​ទៅ​ពេទ្យ ខ្លះ​ទៀត​ប្រឈម​បញ្ហា​ច្រើន​អំឡុង​ពេល​សម្រាល។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន AFP អ្នក​ម៉ាក់​ថ្មី​ថ្មោង ឈ្មោះ Xie ជា​ពលរដ្ឋ​ក្នុង​ទីក្រុង​អ៊ូហាន ទើប​សម្រាល​បាន​កូន​ស្រី​ជា​ទី​ស្រលាញ់​កាល​ពី​ដើម​ខែ​មីនា​នេះ អះអាង​ថា អ្នកស្រី​សម្រាល​កូន​តែ​ឯង ព្រោះ​គ្មាន​សមាជិក​ក្រុម​គ្រួសារណា ព្រម​នាំលោកស្រី​​​ទៅ​ពេទ្យ​ដើម្បី​សម្រាល​នោះទេ ព្រោះ​ទី​ក្រុង​ទាំង​មូលត្រូវ​បិទ។

ដោយ​សារ​ផ្លូវ​ទាំង​អស់​ត្រូវ​បិទ Xie មិន​អាច​ទៅ​ពេទ្យ​ពិនិត្យ​សុខភាព​មុន​សម្រាល​បាន​ទេ ខណៈ​រូបអ្នកស្រី​ ក៏​ខ្លាច​ឆ្លង​វីរុស Covid-19 ពី​មន្ទីរ​ពេទ្យ​រដ្ឋ​ដូច​គ្នា។ “ពេល​យើង​ត្រូវ​សម្រាល​កូន បែរ​ជា​ពួក​គេ​សុខចិត្ត​ទុក​យើង​ចោល” នេះ​ជា​សម្តី​របស់ Xie ដោយ​អះអាង នាង​សម្រេច​ទៅ​គ្លីនិក​រោគស្ត្រី​តែ​ម្នាក់​ឯង​ដើម្បី​សម្រាល​កូន ហើយ​អំឡុង​ពេល​នៅ​ទីនោះ ត្រូវ​ពាក់ម៉ាស និង​លាង​ដៃ​គ្រប់​ពេល​វេលា។

អត្ថបទ​ពាក់ព័ន្ធ៖

ដោយ​ឡែក អ្នក​ម៉ាក់​ថ្មី​ថ្មោង​ម្នាក់​ទៀត ឈ្មោះ Xu Tingting ជា​ពលរដ្ឋ​ក្នុង​ទីក្រុង Huanggang ខេត្ត Hubei ទើប​សម្រាល​បាន​កូន​ប្រុស​ជាទី​ស្រលាញ់ ក៏​លើក​ឡើង​ពី​ទុក​លំបាក​អំឡុង​ពេល​សម្រាល​កូន​ដូច​គ្នា។

អ្នក​ស្រី Xu បញ្ជាក់​ថា មុន​សម្រាល ស្បូន​របស់​អ្នក​ស្រី បាន​កន្ត្រាក់​ម្ដងប្រមាណ​ជា ១០ នាទី ហើយ អ្នកស្រីបាន​ប្រាប់​ក្រុម​គ្រូសារ​ជួយ​ជូន​អ្នកស្រី​ទៅ​មន្ទីរ​ពេទ្យ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកស្រី Xu ចងចាំ​មិន​ភ្លេច អំឡុង​ពេល​កំពុង​ឈឺ​ពោះ​ខ្លាំងគឺ​ត្រូវ​រងចាំ​ដល់​ទៅ​ជិត ២ម៉ោង ទើប​ប្តី​របស់អ្នកស្រី​​អាច​រក​តាក់ស៊ី​បាន ដែល​អំឡុង​ពេល​នោះអ្នកស្រី គិត​ថា​ប្រហែល​ជា​ត្រូវ​សម្រាល​នៅ​ផ្ទះ ទាំង​គ្មាន​ជំនួយ​វេជ្ជសាស្ត្រ​បាត់​ទៅ​ហើយ។

អត្ថបទ​ពាក់ព័ន្ធ៖

ចាប់​តាំង​ពី​មាន​ការ​បិទ​ទី​ក្រុង​ទាំង​អស់ ក្នុង​ខេត្ត Hubei មក ពលរដ្ឋ​សរុប​ជាង ៥៦​លាន​នាក់ បាន​រងផល​ប៉ះពាល់​ខ្លាំង ក្នុង​ជីវិត​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ហើយ​អ្វី​ដែល​បញ្ហា​ចោទ​នោះ គឺ​ពិបាក​ទទួល​បាន​សេវា​សុខភាព​សាធារណៈ និង​កង្វះ​ខាត​ស្បៀង​អាហារ​តែ​ម្តង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សន សុភា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា