home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជនឆ្លៀត​ឱកាស​លក់ម៉ាស់​ថ្លៃនៅ​ជប៉ុនត្រូវ​ជាប់​គុក១​ឆ្នាំ ពិន័យ​ប្រាក់​ជិត ១ម៉ឺន​ដុល្លារ

ជនឆ្លៀត​ឱកាស​លក់ម៉ាស់​ថ្លៃនៅ​ជប៉ុនត្រូវ​ជាប់​គុក១​ឆ្នាំ ពិន័យ​ប្រាក់​ជិត ១ម៉ឺន​ដុល្លារ

នៅ​តាម​បណ្ដា​ប្រទេស​ឆ្លង​វីរុស​ COVID-19 មួយចំនួន​មានជនខិលខូចខ្លះបានឆ្លៀតឱកាស​រកប្រាក់ចំណេញពីការលក់ម៉ាស សូម្បី​តែ​នៅ​ជប៉ុន ក៏​មាន​ជន​ខិល​ខូល​ឆ្លៀត​ឱកាសនេះដែរ ដើម្បីទទួល​ផល​ចំណេញ​ពី​ការ​លក់​ម៉ាស តែរដ្ឋាភិបាល​ក្រុង​តូក្យូ ព្រមាន​ចាត់​ទុក​អ្នក​ចែក​ចាយ​ម៉ាស់​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួននោះថា ជា​ឧក្រិដ្ឋ​ជន។

ក្រុម​មនុស្ស​ដែល​កំពុង​ឆ្លៀត​ឱកាស​ពីការឆ្លង​រីក​រាលដាល​វីរុស Covid-19 ដើម្បី​ទាញ​យក​ចំណូល​ពី​ការ​លក់​ម៉ាស ត្រូវ​រដ្ឋាភិបាល​ជប៉ុន​ ​ប្រមាន​ចំៗ ដោយ​ចាត់​ទុក​ជា​ឧក្រិដ្ឋ​ជន ត្រូវ​ជាប់​ពន្ធនាគារ​ដល់​ទៅ ១ឆ្នាំ និង​ពិន័យ​ជា​ប្រាប់ ១លាន​យេន ស្មើ​ប្រមាណ​ជិត ១ម៉ឺន​ដុល្លារ​អាមេរិក។

ចំណាត់​ការ​ថ្មី​នេះ ត្រូវ​គេ​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ ក្នុង​ចេតនា ការ​ពារ​ទប់​ស្កាត់ ការ​ឆ្លៀត​ឱកាស​កេង​យក​ប្រយោជន៍​ពី​អ្នក​ជំនួញ​មួយ​ចំនួន​តាម​រយៈ​ការ​លក់​ម៉ាស់​ការ​ពារ​វីរុស​មរណៈ​ថ្មី​នេះ ស្រប​ពេល​ម៉ាសទូ​ទាំង​ប្រទេស​ជប៉ុន កំពុង​ប្រឈម​ខ្វះ​ខាត​ខ្លាំង​ឡើងៗ។

យោង​តាម​សេចក្តី​ប្រកាស​ពី​ក្រសួង​ពាណិជ្ជកម្ម​ជប៉ុន អ្នក​ចែក​ចាយ​ម៉ាស់​ទាំង​អស់ អាច​បន្ត​អាជីវកម្ម​របស់​ខ្លួន​បាន លុះ​ត្រា​តែ​លក់​ម៉ាស​ទាំង​នោះ​ក្នុង​តម្លៃ​ដែល​ខ្លួន​ទិញ​ចូល ឬ​ទាប​ជាង​នេះ ដោយ​ក្រសួង​អះអាង​ថា ច្បាប់​នេះ​ធ្វើ​ឡើង​ដើម្បី​ចង​ជើង​រោង​ចក្រ​ផលិត​ម៉ាស ចែក​ចាយ​ផលិត​ផល​ខ្លួន ទៅ​កាន់​ក្រុម​គ្រួសារ ឬ​មិត្តភ័ក្តិ​ដើម្បី​លក់​បន្ត និង​អាច​ឲ្យ​ពលរដ្ឋ​ជប៉ុន​ទូ​ទាំង​ប្រទេស មាន​ម៉ាសប្រើ​គ្រប់​គ្រាន់​ទាំង​អស់​គ្នា។

អត្ថបទ​ពាក់​ព័ន្ធ៖

ជាក់​ស្តែង កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ នៅ​តំបន់​ភាគ​កណ្តាល​ប្រទេស​ជប៉ុន កាល​ការ​ដាក់​ដេញ​ថ្លៃ​ម៉ាស់​ចំនួន ២០០០​ម៉ាស តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ការ​ដេញ​ថ្លៃ​នោះ នាំ​ឲ្យ​ពលរដ្ឋ​ជប៉ុន​ដណ្ដើម​គ្នា​ទិញ​យក ខណៈ​តម្លៃ​ចាប់​ផ្តើម​ពី ៣០ ០០០-១៧០ ០០០ យេន តែ​តម្លៃ​ចុង​ក្រោយ គឺ​កើត​ដល់ ៨,៩ លានយេន ស្មើ​ប្រមាណ​ជិត ៩ម៉ឺនដុល្លារ​អាមេរិក ដែល​នេះជាការ​បញ្ជា​ទិញ​ពី​សមាជិក​សភា​ម្នាក់ ប៉ុន្តែ​ចុង​ក្រោយ ស្ត្រី​ជា​សមាជិក​សភា​ក៏​បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ។

អត្ថបទ​ពាក់ព័ន្ធ៖

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន នៅ​សប្តាហ៍​នេះ​ដែរ ធ្លាប់​សន្យា​ថា នឹង​ជំរុញ​ប្រវ៉ាក់​ផលិត​កម្ម​ម៉ាសឲ្យ​បាន ៦០០​លាន ក្នុង​រយៈ​ពេល​មួយ​ខែ ចែក​ចាយ​ទូទាំង​ប្រទេស ដោយ​ផ្តោត​សំខាន់​ទៅ​លើ​កន្លែង​ថែ​ទាំ​ក្មេង និង​ចាស់​ជរា។

រោង​ចក្រ​ផលិត​ម៉ាស​ជា​ច្រើន​ក្នុង​ប្រទេស​នេះ កំពុង​ជួប​ប្រទះ​បញ្ហា​ខ្លាំង ដោយ​មិន​អាច​ផលិត​ម៉ាស​ទាន់​តម្រូវ​ការ​ប្រើ​ប្រាស់​បាន ខណៈ​ថ្នាំ​ពេទ្យ​តាម​ហាង​ និង​ផ្សា​ទំនើប ត្រូវ​ពលរដ្ឋ​ប្រមូល​ទិញ​គ្មាន​សល់ ចាប់​តាំង​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ម៉្លេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សន សុភា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា