home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

COVID-19 កំពុង​រាតត្បាត! មនុស្សប្រហែល ​៣ ពាន់​លាន​នាក់​​​គ្មាន​ទឹក​ ឬកន្លែង​​លាង​ដៃ​ត្រឹមត្រូវ

COVID-19 កំពុង​រាតត្បាត! មនុស្សប្រហែល ​៣ ពាន់​លាន​នាក់​​​គ្មាន​ទឹក​ ឬកន្លែង​​លាង​ដៃ​ត្រឹមត្រូវ

លាង​សម្អាត​ដៃ នឹង​សាប៊ូ​ឱ្យ​បាន​ស្អាត ជា​វិធាន​ការ​​សំខាន់​មួយ​​ក្នុង​ចំណោម​វិធាន​ការ​​ដើម្បី​​ប្រឆាំង​នឹង​មេរោគ​ COVID-19 ដែល​កំពុង​រាត​ត្បាត​នៅ​ជុំ​វិញ​ពិភព​លោក​​បច្ចុប្ប​ន្ន​នេះ​។ យ៉ាង​ណា​មិញ តាម​ការ​ឱ្យ​ដឹង​ពី​មូលនិធិ​​កុមារ​នៃ​អង្គការ​សហប្រជាជាតិ​ UNICEF បាន​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណ​​ជាង​៣​ពាន់​លាននាក់ ពុំ​មាន​កន្លែង​លាង​សម្អាត​ដៃ​បាន​ត្រឹម​ត្រូវ​​នោះ​ទេ។

បើ​​តាម​លោក Sanjay Wijesekera ប្រធាន​គម្រោង​​មូលនិធិ​​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ការ​លាង​ដៃ​ជា​វិធី​មួយ​ដែល​​មិន​ចំណាយ​ថវិការ​ច្រើន ថែម​ទាំង​ជា​ចំណែក​វិធី​ដែល​មាន​ប្រសិទ្ធភាព​អាច​ការពារ​​ខ្លួន​​ពី​មេរោគ COVID-19 ក៏​ដូច​ជា​មេរោគ​​ផ្សេង​​ៗ​ទៀត។ ប៉ុន្តែនៅមាន​​មនុស្ស​រាប់​លាន​នាក់​ពុំ​​​ទាន់​​​​មាន និង​អាច​​អនុវត្ត​​បាន​គ្រប់​គ្នា​​សូម្បី​តែ​វិធាន​ការ​ជា​មូល​ដ្ឋាន​នេះ។

អត្ថបទពាក់ព័ន្ធ៖

លោក​ ប្រធាន​គម្រោង UNICEF ខាង​លើ​ក៏​បាន​បន្ថែម​ថា សម្រាប់​​​មនុស្ស​ប្រមាណ​៣​ពាន់​លាន​នាក់​ឬ​ស្មើ​នឹង​ប្រមាណ​៤០​%​នៃ​ ប្រជាជន​នៃ​ពិភព​លោក ពុំ​មាន​​សាប៊ូ​ កន្លែង​លាង​ដៃ​បាន​ត្រឹម​ត្រូវ និង​ទឹក​គ្រប់​គ្រាន់​សម្រាប់​ការ​អនុវត្ត​អនាម័យ​ខ្លួន​ប្រាណ​ឡើយ។ ភាគ​ច្រើន​នៃ​ប្រជាជន​ទាំង​នោះ​គឺ​ ស្ថិត​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍ​តិច​តួច ពិសេស​នៅ​តំបន់​ប្រទេស​អាហ្វ្រិក​ដែល​មាន​ភាគ​រយ​ច្រើន​ជាង​គេ។

ដោយ​ឡែក ចំពោះ​អ្វី​ដែល​គួរ​បារម្ភ​នោះ​គឺ សម្រាប់​មូលនិធិ​​​កុមារ​ពិភព​លោក​ខាង​លើ​នេះ គឺ​ក្នុង​​ទិន្នន័យ​ប្រជាជន​ខាង​លើនោះ ភាគ​ច្រើន​ជា​សិស្ស​សាលា ដែល​ពុំ​ទទួល​បាន​អនាម័យ​លាង​ដៃ​បាន​ត្រឹម​ត្រូវ ទាំង​នៅ​ផ្ទះ និង​នៅ​​សាលា​របស់​ពួក​គេ។

អត្ថបទពាក់ព័ន្ធ៖

ទោះ​ជា​យ៉ាង​ណា មូលនិធិ​​ពិភព​លោក​ខាង​លើ កំពុង​ស្វះ​ស្វែង​សម្រាប់​កិច្ច​ការ​សំខាន់​ខាង​លើ​នេះ ដើម្បី​ធានា​ថា គ្រប់​ៗ​គ្នា បាន​ទទួល​ និង​អាច​អនុវត្ត​វិធាន​ការ​អនាម័យ​​មូលដ្ឋាន​សំខាន់​នេះ​ បាន​ និង​មាន​ប្រសិទ្ធភាព៕

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា