home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ឈប់ច្រឡំទៀត! ការយកសំណាកពីបុគ្គលនីមួយៗ មិនធ្វើឡើងនៅវិទ្យាស្ថានប៉ាស្ទ័រទេ

ឈប់ច្រឡំទៀត! ការយកសំណាកពីបុគ្គលនីមួយៗ មិនធ្វើឡើងនៅវិទ្យាស្ថានប៉ាស្ទ័រទេ

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ជូន​ដំណឹង​មុន​បន្តិច​ថា ការ​យក​សំណាក​វិភាគ​ពី​បុគ្គល​នីមួយៗ​លើ​ករណី COVID-19 មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នោះ​ទេ។
ក្នុង​សេចក្តី​ណែនាំ និង​និយមន័យ​ជំងឺ COVID-19 បើ​បុគ្គល​នោះ​មាន​ស្ថានភាព​ដូច​និយមន័យករណី​សង្ស័យ​ជំងឺ COVID-19 ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម។

– ពាក់​ម៉ាស​ការពារ
– សូម​ទៅ​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត នៅភ្នំពេញ ឬ​មន្ទីរពេទ្យ​ខេត្ត​នៅ​គ្រប់​បណ្តា​ខេត្ត​ទូទាំង​ប្រទេស។

និយមន័យករណីសង្ស័យ COVID-19

១. បុគ្គល​ដែល​មាន​រោគ​សញ្ញា​យ៉ាង​តិច​មួយ​ក្នុង​ចំណោម​សញ្ញា​ដូចជា គ្រុន​ក្តៅ​យ៉ាង​តិច ៣៨ អង្សារសេ ក្អក ហៀរសម្បោរ ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និង មាន​​ប្រវត្តិ​ធ្វើ​ដំណើរមក​ពី ឬ​ស្នាក់​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត ក្រៅ​ពី​​កម្ពុជា ឬ​បាន​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ COVID-19 បញ្ជាក់​ពី​មន្ទីរ​ពិសោធន៍​ក្នុង​អំឡុង​ពេល​១៤​ថ្ងៃ មុន​ចេញ​រោគ​សញ្ញា។

២. អ្នក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ (គ្រុន​ក្តៅ និង​មាន​រោគ​សញ្ញា​រលាក​ផ្លូវ​ដង្ហើម​យ៉ាង​តិច​មួយ ដូច​ជា ក្អក ហត់ ពិបាក​ដក​ដង្ហើម) ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់ និង​តម្រូវ​ឲ្យ​សម្រាកពេទ្យ។

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ត្រូវ​បាន​ចាត់​តាំង​ជា​មន្ទីរ​ពិសោធន៍​ជួរមុខ សម្រាប់​កា​រធ្វើ​រោគ​វិនិច្ឆ័យ ជំងឺ​កូវីដ-១៩ ​(COVID-19) នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មែន​យក​សំណាក​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 26/03/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត