home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ក្រសួងប្រកាសរកឃើញអ្នកផ្ទុក COVID-19 ៤ នាក់បន្ថែមទៀត

ក្រសួងប្រកាសរកឃើញអ្នកផ្ទុក COVID-19 ៤ នាក់បន្ថែមទៀត

​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​សុខាភិបាលនាយប់នេះ ​បាន​បញ្ជាក់​ថា ទើប​រក​ឃើញ​អ្នក​ផ្ទុក COVID-19 ៤ ករណី​បន្ថែម​ទៀត។ ៤ ករណី​ថ្មី​នេះ គឺ​មាន​ជនជាតិ​អង់គ្លេស ២ និង​អាមេរិក ២ នាក់ ដែល​ជា​អ្នក​ដំណើរ​នៅ​ក្នុង​ជា​ភ្ញៀវ​ទេសចរ​របស់​កប៉ាល់ Viking Cruise Journey និង​ទើប​អនុញ្ញាត​ឲ្យ​ចាកចេញ ក្រោយ​ដាក់​ដោយ​ឡែក ១៤ ថ្ងៃ​ នៅ​សណ្ឋាគារ​មេគង្គ​ ក្នុង​ខេត្ត​កំពង់ចាម និងតេស្តអវិជ្ជមាន COVID-19 រួចមក។ អ្នក​តេស្តវិជ្ជមាន COVID-19 ទាំង ៤ មាន​អាយុ ៦១ ឆ្នាំ ភេទប្រុស និងស្រ្តីវ័យ ៧៩​ឆ្នាំ ជនជាតិអង់គ្លេស រីឯ ២ នាក់ទៀតមានអាយុ ៥៩ ឆ្នាំជាប្ដី និងប្រពន្ធអាយុ ៦២ ឆ្នាំ ជនជាតិអាមេរិក។

ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ ក៏​បាន​ឲ្យដឹង​ដែរ​ថា មាន​អ្នក​ជាសះស្បើយ COVID-19 ៤ ករណីដែរ ដោយ ២ នាក់​នៅ​ខេត្ត​ត្បូង​ឃ្មុំ ជា​បុរស​អាយុ ៦១​ និង ៥៣ ឆ្នាំ។ ចំណែក ២ ករណី​ទៀតស្ថិតនៅ​ខេត្ត​បាត់ដំបង និងជាបុរសទាំង ២ ដែរ ម្នាក់​មាន​អាយុ ៤១ ឆ្នាំ និងម្នាក់ទៀត ៤២ ឆ្នាំ ហើយ​អ្នក​ទាំង ៤ ត្រូវបានធ្វើតេស្តអវិជ្ជមាន ២ ដង ទើបអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យទៅផ្ទះវិញ។

សរុបអ្នក​ឆ្លង COVID-19 មកទល់ពេលនេះនៅទូទាំង​ប្រទេស​មាន ៩១ នាក់ (ស្រី ២៤ ប្រុស ៦៧នាក់) ដែលក្នុងនោះអ្នកជា​សះស្បើយ ៦ នាក់ (ជនជាតិចិនជាសះស្បើយ ១នាក់ អង់គ្លេស ១ នាក់ និងខ្មែរ ៤ នាក់) ។

COVID-19

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 17/04/2020
ត្រួតពិនិត្យដោយ ដេត ធន្នី