home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កត្តា ៥ យ៉ាងនាំឲ្យមាន COVID-19 ឆ្លងមកប្រជជានកម្ពុជា

កត្តា ៥ យ៉ាងនាំឲ្យមាន COVID-19 ឆ្លងមកប្រជជានកម្ពុជា

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជួប​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​មុន​ចេញ​ប្រយុទ្ធ​ជាមួយ​វីរុស COVID-19 សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ធ្លុះធ្លាយ​នាំឲ្យ COVID-19 បាត់បង់​ការ​ប្រុងប្រយ័ត្ន​ទើប​បណ្ដាល​ឲ្យ​ឆ្លង​មក​កាន់​ប្រជាជន ៥ កន្លែង។

១- បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ចាកចេញ​ពី​ស្រុក​កំណើត​មក​កាន់​វៀតណាម ចេញ​ពី​វៀតណាម​មក​សៀម​រាប ចេញ​ពី​សៀមរាប​ទៅ​ហ្វីលីពីន ចេញ​ពី​ហ្វីលីពីន​ទៅ​ថៃ ចេញ​ពី​ថៃ​មក​សៀមរាប​វិញ។ បន្ទាប់ពី​ចេញ​ពី​សៀមរាប​ទៅ ឆ្លងកាត់​វៀតណាម និង​ចេញ​ពី​វៀតណាម​ដល់​ជប៉ុន​ក៏​តេស្ត​វិជ្ជមាន COVID-19។ បន្ទាប់មក​ក៏​បាន​ឆ្លង​ទៅ​បុរស​វ័យ ៣៨ ឆ្នាំ​ម្នាក់​នៅ​សៀមរាប។

២- ដំណាក់កាល​ទី​២ នៃ​ការ​ធ្លុះធ្លាយ​នោះ គឺ​នាវា​ទេសចរណ៍​ Viking Cruise Journey ដែល​ចាកចេញ​ពី​ទីក្រុង​ហូជីមិញ ចូល​មក​ភ្នំពេញ និង​បន្ត​ដំណើរ​ទៅ កំពង់ចាម។

៣- ការ​ធ្លុះធ្លាយ​ការ​ការពារ​ទី​៣ គឺ​ជនជាតិ​បារាំង​ពីរ​នាក់​ឪពុក​កូន​ដែល​ឆ្លងកាត់​ពី​សិង្ហបុរី មក​កម្ពុជា ហើយ​ឥឡូវ​នេះ​ឆ្លង​ដល់​ទៅ​ម្ដាយ​ទៀត។ ក្នុង​ពេល​នោះ​ដែល​មាន​ទាំង​​ជនជាតិ​កាណាដា និង​ជនជាតិ​ប៊ែលហ្សិក​ក៏​បាន​ឆ្លង COVID-19។

៤- ចំណែក​ការ​ធ្លុះធ្លាយ​ទី​៤ គឺ​ដោយសារ​បងប្អូន​ខ្មែរ​ដែល​ទៅ​ធ្វើ​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី ៧៩ នាក់ ពេល​ត្រឡប់​មក​វិញ​ឆ្លង ២៣ នាក់ ហើយ​មាន​ចម្លង​ទៅ​ប្រពន្ធ និង​អ្នកនៅវិហារ។

៥- រីឯ​ការ​ធ្លុះធ្លាយ​ទី​៥ គឺ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែ​ម្ដង​ជនជាតិ​បារាំង ៣៤ នាក់​ជា​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​​ក្ដី​កង្វល់​ដ៏​ធំ​មួយ​ទៀត គឺ​ការ​ចាកចេញ​របស់​ពលករខ្មែរពី​ថៃ​​មក​​ស្រុក​​កំណើត​​វិញ​ប្រមាណ ១៥.០០០ ពាក់​កាលពី​ពេល​កន្លង​ទៅ​នេះ។

សម្ដេច​តេជា បាន​បន្ថែម​ទៀត​ថា មក​ដល់​ដំណាក់កាល​នេះ​ផុត​ការ​ការពារ​ពី​ខាងក្រៅ​ហើយ តែ​មិនមែន​មាន​ន័យ​ថា យើង​ឈប់​ការពារ​បន្ត​ទៀត​នោះ​ទេ។ ក្នុង​ស្ថានការណ៍​នេះ​យើង​មាន​ការងារ ៣ យ៉ាង គឺ​ដំណាក់កាល​ការពារ​ពី​ខាងក្រៅ ដំណាក់កាលការពារ​កុំឲ្យ​​អ្នកឆ្លងកុំឲ្យ​ឆ្លង​បន្ត និង​ដំណាក់កាល​ចុងក្រោយ​គឺ​ត្រូវ​ព្យាបាល​អ្នក​ឈឺ​ឲ្យ​ជា។ ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 17/04/2020
ត្រួតពិនិត្យដោយ ដេត ធន្នី