home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ក្រសួងសុខាភិបាល ហាមមិនឲ្យប្រើឧបករណ៍ធ្វើតេស្ត​រក COVID-19 ខ្លួនឯងដាច់ខាត

ក្រសួងសុខាភិបាល ហាមមិនឲ្យប្រើឧបករណ៍ធ្វើតេស្ត​រក COVID-19 ខ្លួនឯងដាច់ខាត

បន្ទាប់ពីប្រកាសរកអ្នកឃើញអ្នកផ្ទុក និងអ្នកជាសះស្បើយ COVID-19 បន្ថែម​រួច​មក ​ក្នុងចេសក្ដីប្រកាសនោះក្រសួង​សុខាភិបាល​ក៏បាន​ហាម​ឃាត់​ពលរដ្ឋ​គ្រប់​រូប​មិនឲ្យប្រើ​ឧបករណ៍​តេស្ត​រហ័ស​រក COVID-19 (Rapid test) ជា​មធ្យោបាយ​រក COVID-19 ដោយ​ខ្លួនឯង​ដាច់ខាត។

ខាង​ក្រសួង​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ការ​ផ្សព្វផ្សាយ​ផលិតផល​តេស្ត​រក COVID-19 ដែល​លក់​លើ​ទីផ្សារ តែ​ផលិតផល​នោះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ និងទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក ពីភាព​ត្រឹមត្រូវ និង​ប្រសិទ្ធិភាព​នៃ​ការ​ធ្វើ​តេស្ត​រក COVID-19 នោះ​ទេ។ ជាពិសេស​ប្រសិទ្ធិភាព​នៃ​ការ​ធ្វើ​តេស្ត​រហ័ស​នេះ នៅ​ទាប​ណាស់ ដែល​ធ្វើឲ្យ​លទ្ធផល​មិន​ច្បាស់​លាស់ អាច​អ្នក​គ្មាន ទៅជា​តេស្ត​វិជ្ជមាន ឬ​អ្នក​វិជ្ជមាន​បែរ​ជា​តេស្ដ​ទៅ​គ្មាន COVID-19។

ដូចនេះ​ហើយ​ក្រសួង​ក៏​បាន​ហាម​ឃាត់​ដាច់ខាត​មិន​ត្រូវ​ប្រើ​ឧបករណ៍​តេស្ត​រក COVID-19 ខ្លួន​ឯង​តាម​ការ​ការ​ឃោសនា​ផ្សេង​ៗ ហើយ​កន្លែង​ដែល​អាច​ធ្វើ​តេស្ត​រក COVID-19 យ៉ាង​សុក្រឹត​បំផុត​មាន​តែ​នៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 29/03/2020
ត្រួតពិនិត្យដោយ ដេត ធន្នី