តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

៣ចំណុច កម្ពុជាត្រៀមប្រយុទ្ធទប់ទល់ជាមួយ COVID-19 នៅពេលនេះ

    ៣ចំណុច កម្ពុជាត្រៀមប្រយុទ្ធទប់ទល់ជាមួយ COVID-19 នៅពេលនេះ

    សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ន​កម្ពុជាកំពុង​ប្រយុទ្ធ​លើ​មុខ​ព្រួញ​៣​ក្នុង​ពេល​តែ១ នៅ​ពេល​នេះ ដើម្បី​ទប់​ទល់​ជាមួយ COVID-19។ មុខព្រួញទាំង៣នោះ រួមមាន៖

    ១. ប្រយុទ្ធ​ជាមួយ​ការ​ឆ្លង​ចូល​ពី​ខាង​ក្រៅ

    ការ​ប្រយុទ្ធ​ជាមួយ​ការ​ឆ្លង COVID-19 ចូល​ពី​ខាង​ក្រៅ ជា​បញ្ហា​សំខាន់​ជាង​គេ ព្រោះ​មក​ដល់​ពេល​នេះ កម្ពុជា​មាន​អ្នក​ឆ្លង ១១៥នាក់ ហើយ​ភាគ​ច្រើន​ជា​អ្នក​ឆ្លង​ពី​ខាង​ក្រៅ ដូច​នេះ​ការ​ប្រយុទ្ធ​ចំពោះ​មុខ​ព្រួញ​ពី​ខាង​ក្រៅមក​ក្នុង​ ជា​មុខ​ព្រួញ​សំខាន់ មុខ​ព្រួញ​វាយ​លុក។

    ២. ទប់ស្កាត់​ការ​ឆ្លង​ពី​អ្នក​កើត​ទៅ​អ្នក​មិន​ទាន់​កើត

    មុខ​ព្រួញ​នេះ​កម្ពុជា​បាន​អនុវត្ត​រួច​មក​ហើយ ក្នុង​នោះ​វិធានការ​ច្រើន​យ៉ាង ដូចជា​ការ​បិទ​សាលារៀន KTV ក្លឹប​កម្សាន្ត កាស៊ីណូ កន្លែង​ហាត់​ប្រាណ ឈប់​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​នៅ​ទី​សាធារណៈ ឬវត្ត​អារ៉ាម ជាដើម។

    ៣. បន្ត​ព្យាបាល​អ្នក​ឆ្លង​ឲ្យ​ជា​សះ​ស្បើយ

    ការងារ​នេះ​កម្ពុជា​ធ្វើ​បាន​ល្អ ដោយ​មាន​អ្នក​ជំងឺ COVID-19ជា​សះ​ស្បើយ​ជា​បន្ត​បន្ទាប់ ពុំ​មាន​ករណី​ស្លាប់​នោះ​ទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 07/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: