តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មូលហេតុបុរសខ្មែរ ជាសះស្បើយពី COVID-19 ហើយលាប់ឡើងវិញ

    មូលហេតុបុរសខ្មែរ ជាសះស្បើយពី COVID-19 ហើយលាប់ឡើងវិញ

    លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ថ្លែង​ឲ្យ​ដឹង​ថា បុរស​អាយុ ៤០ ឆ្នាំ នៅ​ច្រាំង​ចំរេះ មាន​ករណី​លាប់​ជំងឺ​ឡើង​វិញ គឺ​ដោយសារ​ភាព​នៅ​សេសសល់វីរុស​នៅ​ក្នុង​ខ្លួន។

    អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បន្ត​ទៀត​ថា ក្រោយ​ពី​បុរស​រូប​នោះ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរ​ពេទ្យ ១៤ ថ្ងៃ ក៏​នៅ​តែ​ស្ថិត​ក្រោម​ការ​តាម​ដាន​ពី​សំណាក់​ក្រុម​គ្រូពេទ្យ រហូត​ដល់​ថ្ងៃ​ទី ១៥ គ្រូពេទ្យ​បាន​យក​ទឹក​រម្អិល​នៅ​ច្រមុះ និង​បំពង់ក​ទៅ​ពិនិត្យ​ម្ដង​ទៀត លទ្ធផល​ក៏​វិជ្ជមាន។

    ក្រសួងសុខាភិបាល

    លោក​ជំទាវ​បាន​ពន្យល់​ទៀត​ថា ការ​លាប់​អាច​មក​ពី​វីរុស​បាន​សម្ងំ​ក្នុង​ខ្លួន ក្នុង​កម្រិត​ណា​មួយ​នៃ កោសិកា​របស់​មនុស្ស ដែល​មិន​អាច​ធ្វើ​តេស្ត​រក​ឃើញ បាន ឬ​អាច​ចម្លង​ឡើង​វិញ​ក្នុង​ពេល​ណា​មួយ​ក៏​បាន ហើយ​ឥឡូវ​នេះ បុរស​ខាង​លើ​ក៏​តេស្ត​អវិជ្ជមាន​ម្ដង​ទៀត​ហើយ និង​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​គ្រូពេទ្យ។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 03/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: