តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ កម្ពុជារកឃើញភស្តុតាងឆ្លង COVID-19 ក្នុងសហគមន៍ហើយ

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ កម្ពុជារកឃើញភស្តុតាងឆ្លង COVID-19 ក្នុងសហគមន៍ហើយ

    នៅ​ថ្ងៃនេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា រក​ឃើញ​ភស្តុតាង​មាន​ការ​ឆ្លង​ក្នុង​សហគមន៍ ​តែ​នៅ​ទំហំ​តូច​នៅ​ឡើយ។ ការ​អះ​អាង​បែប​នេះ ក៏​ព្រោះ​តែ​ថ្មីៗ​នេះ​មាន​អ្នក​ឆ្លង​ជំងឺ COVID-19 តែ​ពុំ​រក​ឃើញ​ប្រភព​ចម្លង ហើយទទូចឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជានិច្ច ដោយការធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើគ្មានករណីចាំបាច់។

    នៅ​​ថ្ងៃ​​ម្សិល​មិញ​​នេះ​​ដែរ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ តាម​ការ​កត់​សម្គាល់​របស់​ក្រសួង​សុខាភិបាល ករណី​ឆ្លង​រាល​ដាល COVID-19 នៅ​ភ្នំពេញ ត្រឹមតែអាច​ឈាន​ចូល​ជា​ការ​ឆ្លង​សហគមន៍ តែ​ថាជា​ទ្រង់​ទ្រាយ​តូច។ ឯកឧត្តម​បន្តថា​មន្ត្រី​ជំនាញក្រសួង និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​ទៀត​កំពុង​ស្រាវជ្រាវ​រក​មើល​ថា​ករណី​ឆ្លង​នៅ​ភ្នំពេញ​មាន​ប្រ​ភព​ច្បាស់លាស់​ឬ​យ៉ាង​ណា។

    តួ​លេខ​អ្នក​ឆ្លង COVID-19 មាន​ចំនួន​ ១២២ករណី​ដដែល ឯ​អ្នក​ជា​សះស្បើយ​សរុប ៩១នាក់ ឯ​ករណី​ស្លាប់​គ្មាន​នោះ​ទេ គិត​ត្រឹម​ម៉ោង​៨ព្រឹក ថ្ងៃទី ១៤​ មេសា​ ឆ្នាំ២០២០ ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 14/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: