តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19

    អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19

    លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាល​ពី​យប់ថ្ងៃ​ទី​១៤ ខែ​មេសា​ នេះថា​​អាមេរិក​ផ្អាក​ការ​ផ្តល់​មូលនិធិ​ដល់​អង្គការ​សុខភាព​ពិភពលោក ដោយ​ថា​អង្គការ​សុខភាពពិភពលោក​បាន​បិទ​បាំង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វីរុស COVID-19 នៅ​ប្រទេស​ចិន​មុន​នឹង​រាតត្បាត​ពេញ​ពិភពលោក។

    អាមេរិក​បាន​ការ​ផ្តល់​ប្រាក់​មូលនិធិ​ទៅ​អង្គការ​សុខភាពពិភពលោក​ចំនួន​​ ៤០០លាន​ដុល្លារ​នៅឆ្នាំ​២០១៩​ឬ​ស្មើ​នឹង​១៥%​នៃ​ថវិកា​របស់​​WHO។ កាលពី​យប់​មិញ​លោក​ត្រាំ បាន​ប្រាប់​ដល់​រដ្ឋបាល​របស់​លោក​ឲ្យ​ផ្អាក​កញ្ចចប់ថវិកានេះសិន។​

    បើ​​តាម​លោក​ Trump អង្គការ​សុខភាពពិភពលោក​បាន​លាក់​ភាព​ពិត​ប្រាកដ​ទៅ​លើ​ការ​ផ្ទុះ​វីរុស​នេះ ហើយ​សហរដ្ឋ​អាមេរិក​នឹង​ពិភាក្សា​ថា​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ប្រាក់​មូលនិធិ​នេះ។ លោក​ក៏​បាន​លើក​ពី​ការបារម្ភ​ថា​តើ​ប្រាក់​មូលនិធិ​ដែលអាមេរិក​ផ្ដល់​ឲ្យ​WHO​​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ល្អ​បំផុត​សម្រាប់​ការ​រាតត្បាត​នៃ​វីរុស​ COVID-19 ឬយ៉ាងណា។

    លោក​បាន​លើក​ឡើង​ទៀត​ថា​ប្រសិន​ជា​អង្គការ​សុខភាព​ពិភពលោក​ធ្វើ​តាម​​តួនាទី​ដោយ​ឲ្យ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ទៅ​ពិនិត្យ​ស្ថានភាព​នៅ​ប្រទេស​ចិន និង​បង្ហាញ​ពី​ភាព​មិន​ពិត​ប្រាកដ​របស់​ចិន​ នោះ​ការ​រាតត្បាត​នេះ​អាច​នឹង​ទប់ស្កាត់​បាន​ និង​មាន​មនុស្ស​ស្លាប់​តិច​។ លោកថា​នេះ​អាច​ជួយ​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ និង​ចៀសវាង​ការ​ខូចខាត​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ។

    ការផ្អាកផ្ដល់ប្រាក់​​មូលនិធិ​នេះ​ត្រូវបានគេដឹងជាមុន​រួចហើយ​ ព្រោះ​លោក Trump បាន​រិះគន់​អង្គការ​នេះ​កាន់តែ​ខ្លាំង​ឡើង​នៅពេល​ដែល​វិបត្តិសេដ្ឋកិច្ចពិភពលោក​បាន​បន្មាន​ត​ហើយ​លោក​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ការ​រិះគន់​ចំពោះ​ការ​ឆ្លើយតប​របស់​រដ្ឋបាល​របស់​លោក។

    គិត​មក​ដល់​ថ្ងៃ​នេះ ចំនួន​អ្នក​ឆ្លង​សរុប​នៅ​សហរដ្ឋ​អាមេរិក​មាន ៦០៥ ១៩៣ករណី​ ក្នុង​នោះ​អ្នក​ជា​មាន ៤៧ ៧៦៣នាក់ និង​អ្នក​ស្លាប់ ២៥ ៧៥៧នាក់។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.channelnewsasia.com/news/world/trump-halting-funding-world-health-organization-covid-19-12642700

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: