តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

២ថ្ងៃនេះ មានកម្មកររោងចក្រនៅភ្នំពេញមកពិនិត្យសុខភាព ជាង១ពាន់នាក់

    ២ថ្ងៃនេះ មានកម្មកររោងចក្រនៅភ្នំពេញមកពិនិត្យសុខភាព ជាង១ពាន់នាក់

    រយៈ​ពេល​​២​ថ្ងៃ គឺ​ថ្ងៃទី២០ និង២១ មេសា​នេះ មាន​កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​មក​ពិនិត្យ​សុខភាពចំនួន ១.៤២៣ នាក់ និង​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ ១៤ថ្ងៃ ចំនួន ១.៣៣៥ នាក់ នេះ​តាម​បញ្ជាក់​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

    ក្នុង​ចំណោម​កម្មករ​ដែល​បាន​មក​ពិនិត្យ​សុខភាព​ទាំង​នោះ ក្រសួង​បាន​យក​សំណាក​កម្មករ​ចំនួន១៨​នាក់​ទៅ​ពិនិត្យ ហើយ​ដាក់កម្មករ​ឲ្យ​ស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត១ ចំនួន​៤៤​នាក់ និង​មណ្ឌល​ចត្តាឡីស័ក​កម្រិត២ ចំនួន​៤៤​នាក់​ដែរ។

    បើ​តាម​ឯកឧត្តម ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ មណ្ឌល​ចត្តាឡីស័ក​ត្រូវ​បាន​បែងចែក​ជា ២កម្រិត ក្នុង​នោះ​មាន​មណ្ឌល​ចត្តាឡីស័ក​កម្រិត១ និង​មណ្ឌល​ចត្តាឡីស័ក​កម្រិត២។ មណ្ឌល​ចត្តាឡីស័ក​កម្រិត១ ប្រៀប​ដូច​ជា​ការ​ដាក់​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ក្នុង​ផ្ទះ ឬ​បន្ទប់​ជួល​ផ្ទាល់​ខ្លួន ប៉ុន្តែ​ជួនកាល​ម្ចាស់​បន្ទប់​ជួល​កម្មករ ឬ​អ្នក​រួម​បន្ទប់​មិន​ហ៊ាន​ឱ្យ​នៅ​ក្នុង​បន្ទប់​ជួល ដូច្នេះ​សាមី​ខ្លួន​អាច​មក​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​នៅ​មណ្ឌល​នេះ​បាន។

    ចំណែក​មណ្ឌល​ចត្តាឡីស័ក​កម្រិត២នេះ គឺ​មាន​តែ​នៅ​អគារ​មួយ​ផ្សេង​ពី​អគារ​ចត្តាឡីស័ក​កម្រិត១ នៃ​វិទ្យាល័យ​ជម្ពូរវ័ន្ត​តែ​មួយ​ប៉ុណ្ណោះ ដែល​សម្រាប់​ដាក់​បុគ្គល​ដែល​ត្រូវ​បាន​គេ​យក​សំណាក​ទៅ​ត្រួត​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ប្រសិន​បើ​ត្រួត​ពិនិត្យ​ឃើញ​វិជ្ជមាន ក្រុមការងារ​នឹង​បញ្ជូន​កម្មករ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-រុស្ស៉ី។

    ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា អគារ​ចត្តាឡីស័ក​កម្រិត២ ក្នុង​១បន្ទប់​ស្នាក់​នៅ​បាន​តែ​ម្នាក់​ប៉ុណ្ណោះ ចំណែក​ឯ​អគារ​ចត្តាឡីស័ក​កម្រិត១ អាច​ស្នាក់​បាន​លើស​ពី​ម្នាក់ ហើយ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​កម្រិត១​នីមួយៗ អាច​ដាក់​មនុស្ស​សរុប​បាន​ប្រហែល ២.៥០០នាក់។

    ក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​ដាក់​​ឲ្យ​ដំណើរ​ការ​មណ្ឌល​ត្រួត​ពិនិត្យ​សុខភាព​ចំនួន១០ និង​មណ្ឌល​ចត្តាឡីស័ក ចំនួន៣ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ត្រួត​ពិនិត្យ​សុខភាព​កម្មករ​ដែល​បាន​ឈប់​សម្រាក​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ ហើយ​ត្រលប់​មក​ធ្វើការ​វិញ។

    COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 22/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: