តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

២សប្តាហ៍ហើយ ខ្មែរយើងរកមិនឃើញករណីឆ្លង COVID-19 ថ្មី

    ២សប្តាហ៍ហើយ ខ្មែរយើងរកមិនឃើញករណីឆ្លង COVID-19 ថ្មី

    ចាប់​តាំង​ពី​ថ្ងៃទី១២ រហូត​ដល់​ថ្ងៃ​ទី២៦ ខែមេសា នេះ កម្ពុជា​រក​មិន​ឃើញ​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​នោះ​ទេ មាន​តែ​ករណី​ជា​សះស្បើយ​ប៉ុណ្ណោះ។

    តួលេខ​អ្នក​ឆ្លង COVID-19 សរុបទូទាំងប្រទេស គិត​ត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​ទ្រឹង​ត្រឹម ១២២នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១១៧នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ៥​នាក់​ប៉ុណ្ណោះ។

    បើតាមក្រសួងសុខាភិបាលអ្នកជំងឺ COVID-19 មិន​ទាន់​ជា​សះស្បើយ​ទាំង៥នាក់នោះ មានស្ត្រី២នាក់ និងបុរស៣នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ដោយឡែកម្សិល​មិញនេះ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ប្រកាស​ថា មិន​មាន​អ្នក​ជំងឺ COVID-19 សម្រាកព្យាបាល​នៅ​​មន្ទីរពេទ្យ​​ទៀត​​ទេ បាន​ព្យាបាល​ជា​សះស្បើយ​អស់​ហើយ។

    ពិតមែនតែ​ពុំ​រក​ឃេីញ​ករណីឆ្លង COVID-19 ​ថ្មី​ក៏​ដោយ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃក្រសួង​សុខាភិបាល សូមពលរដ្ឋ​​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ​ នៅ​ឃ្លាត​ឆ្ងាយ​ពីគ្នា​ មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិន​ចាំបាច់​ ខណៈ​ប្រទេស​ជិតខាង​ និង​ពិភពលោក​កំពុង​បន្ត​រាត​ត្បាតជំងឺ COVID-19 ខ្លាំងក្លានៅ​ឡេីយ​ ។
    COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 26/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: