តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ការពិនិត្យសំណាកពលរដ្ឋខ្មែរ និងបរទេស ដើម្បីរក COVID-19 កើនដល់ប៉ុន្មានហើយ?

    ការពិនិត្យសំណាកពលរដ្ឋខ្មែរ និងបរទេស ដើម្បីរក COVID-19 កើនដល់ប៉ុន្មានហើយ?

    គិត​ចាប់​ការ​រាត​ត្បាត COVID-19 កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០១៩ រហូត​ដល់​ថ្ងៃទី២៦ ខែមេសា ២០២០នេះ កម្ពុជា​បាន​ធ្វើ​តេស្ត​សំណាក​ពលរដ្ឋ​ខ្មែរ និង​បរទេស ចំនួន ១១.៥៧៦ នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯក​រដ្ឋមន្ត្រី ក្រសួង​សុខាភិបាល ឯកឧត្តម ម៉ម ប៊ុន ហេង ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​នេះ។

    សំណាក​ទាំង​នោះ​មួយ​ភាគធំ បាន​យក​ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​មួយ​ចំនួន​ទៀត​វិភាគ​នៅ​វិទ្យាស្ថានជាតិ​សុខភាព​សាធារណៈ។

    ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​​សំណាក​ទាំង ១១.៥៧៦ នាក់ អ្នក​មាន​រោគសញ្ញា​​សង្ស័យ អ្នក​ពិនិត្យ​សំណាក​ឡើង​វិញ អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ឆ្លង COVID-19 និង​កម្មករ-កម្មការិនី។ តួលេខ​នៃ​សំណាក​តេស្ត​នេះ លោក​វេជ្ជបណ្ឌិត​អះអាង​ថា មាន​ប្រហែលជា ៧២៣នាក់/លាននាក់ ដែល​តួលេខ​នេះ​ហាក់​ច្រើន​ដែរ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ជិត​ខាង។

    ក្នុង​ចំណោម ១១.៥៧៦ សំណាក លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 មាន​ចំនួន ១២២នាក់ប៉ុណ្ណោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 27/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: