បុរសៗដែលមានជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ បើមិនបានគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ក៏បណ្ដាលឲ្យប៉ះពាល់សុខភាពផ្លូវភេទ។ ការណ៍មិនអាចគ្រប់គ្រងជាតិស្ករបាន រយៈពេលយូនោះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ សរសៃឈាមបេះដូង និង វិវត្ដប៉ះពាល់សុខភាពផ្លូវភេទតែម្ដង។
៣.មានជំងឺបេះដូង
បុរសៗដែលរស់នៅជាមួយនឹងជំងឺបេះដូង ដូចជា ជំងឺខ្សោយបេះដូង គាំងបេះដូង មិនបានព្យាបាលបានល្អ ក៏អាចបង្កប៉ះពាល់សុខភាពផ្លូវភេទបានដែរ។ បេះដូងគឺជាសរីរាង្គសំខាន់ក្នុងដំណើរគ្រប់គ្រងចរន្ដសរសៃឈាមទាំងអស់ក្នុងរាងកាយ បូករួមទាំងចរន្ដឈាមក្នុងប្រព័ន្ធបន្ដពូជ ដូច្នេះប្រសិនអ្នកមានជំងឺបេះដូង ហើយមិនបានគ្រងបានល្អទេនោះ ក៏អាចបង្កឲ្យប៉ះពាល់ដល់សុខភាពផ្លូវភេទដូចគ្នា។
៤.មានជំងឺលើសម្ពាធឈាមរ៉ាំរៃ
អ្នកជំងឺលើសសម្ពាធឈាម ក៏ស្រដៀងគ្នានឹងអ្នកជំងឺបេះដូងដែរ សុទ្ធសឹងប្រឈមនឹងបញ្ហាសុខភាពផ្លូវភេទ។ ចរន្ដឈាមមានមុខងារដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅកាន់សរីរាង្គ និង កោសិកាទាំងអស់ក្នុងរាងកាយ ហើយប្រសិនបើការលើសសម្ពាធឈាម មិនអាចគ្រប់គ្រងបានល្អទេ នោះនឹងប៉ះពាល់ដល់សុខភាពផ្លូវភេទ។ ការសិក្សាបានបង្ហាញថា អ្នកមាន ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ អាចប្រឈមបញ្ហាអសមត្ថភាពផ្លូវភេទ ៥០% បើធៀបអ្នកអត់មានបញ្ហាលើសសម្ពាធឈាម។
៥.សកម្មភាពរស់នៅប្រចាំថ្ងៃ
សកម្មភាពរស់នៅប្រចាំថ្ងៃក៏ជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវភេទបុរសផងដែរ ដូចជា ការប្រើប្រាស់សារធាតុញៀនខុសច្បាប់ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត ការកើតស្រ្ដេសរ៉ាំរៃ បញ្ហាមិត្ដភាពដៃគូ និង ជក់បារីជាដើម។
