ប្រាកដហើយថា អ្នកចង់ចាកចេញ?
រលាកបំពង់ក ជាជំងឺរលាកផ្នែកខាងលើផ្លូវដង្ហើមដែលរលាក បំពង់សំឡេង និងបំពង់អាហារផ្នែកខាងលើក្នុងពេលតែមួយ។ បំពង់សំឡេងឆ្លើយតបនឹងប្រអប់សំឡេង ដែលមានសសៃសំឡេងជាអ្នកផលិតសំឡេង។ ឯការរលាកបំពង់កឆ្លើយតបទៅនឹងការរលាកបាតបំពង់ក។ ជាធម្មតាយើងអាចហៅថាឈឺ ក។ ករណីទាំងពីរមានដើមកំណើតពីវីរុស និងកើតឡើងទាំងពីរព្រមគ្នា។
ជំងឺរលាកបំពង់ក កើតឡើងញឹកញាប់ណាស់ហើយវាប៉ះពាល់លើមនុស្សស្រីជាងមនុស្សប្រុស។ វាអាចកើតលើមនុស្សគ្រប់វ័យ។ យើងអាចគ្រប់គ្រងជំងឺរលាកបំពង់កបានដោយការកាត់បន្ថយភ្នាក់ងារប្រឈមតែប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖ ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក?
រោគសញ្ញារលាកបំពង់សំឡេង៖
រោគសញ្ញារលាកដើមបំពង់អាហារ៖
វាសម្ងំពី ២ទៅ៥ថ្ងៃ។ រោគសញ្ញាដែលអមជាមួយការរលាកនេះ អាស្រ័យលើស្ថានភាព។ ក្រៅពី ឈឺក ស្ងួតក និង រមាស់ក ផ្ដាស់សាយនិងគ្រុនក្ដៅវាអាចបណ្ដាលឲ្យ៖
ក្រៅពីឈឺក រោគសញ្ញានៃ Mononucleosis (វីរុសដែលបណ្ដាលឲ្យរលាកបំពង់ក) រួមមាន៖
រលាកបំពង់ក ប្រភេទផ្សេងទៀតបណ្ដាលឲ្យ៖
ក៏នៅមានសញ្ញាផ្សេងទៀតដែលមិនបានរៀបរាប់នៅខាងលើ
វិធីដែលល្អគឺត្រូវជួបពិភាក្សារជាមួយគ្រូពេទ្យចំពោះបញ្ហានេះ។
អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា រវាងគ្រុនឈាម និងរលាកបំពង់ក
បើយើងមានសញ្ញាដូចបានរៀបរាប់ខាងលើឬមានចម្ងល់បន្ថែមសូមទៅពិគ្រោះជាមួយគ្រូពេទ្យ។ ម្យ៉ាងទៀតមនុស្សគ្រប់រូបពុំមានរោគសញ្ញាដូចៗគ្នាទេ វិធីដែលល្អគឺត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖ វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក
មូលហេតុរលាកបំពង់សំឡេង
រលាកស្រូចស្រាវ៖ ភាគច្រើននៃជំងឺរលាកបំពងើក ជាបណ្ដោះអាសន្ន វានឹងប្រសើឡើងបន្ទាប់ពីមូលហេតុដែលនៅពីក្រោយនោះបានព្យាបាល។ មូលហេតុនោះរូមមាន៖
រលាករ៉ាំរ៉ៃ៖ ជាការរលាកយូរជាង៣សប្ដាហ៍។ ការរលាកប្រភេទនេះដោយសារមានការរលាកក្រហាយយូរពេក។ រលាករ៉ាំរ៉ៃអាចបណ្ដាលឲ្យ ខូចខ្សែសំឡេង របួសខ្សែសំឡេង និងដុះដុំសាច់។ របួសទាំងនេះដោយសារតែ៖
មូលហេតុកម្ររូមមាន៖
មូលហេតុផ្សេងទៀតធ្វើឲ្យសំឡេងស្អករ៉ាំរ៉ៃ៖
មូលហេតុនៃរលាកដើមបំពង់អាហារ
មានភ្នាក់ងារវីរុសនិងបាក់តេរីច្រើនដែលបណ្ដាលឲ្យរលាក ៖
វីរុសជាភ្នាក់ងារចម្បងនៃការឈឺក។ រលាកដើមបំពង់អាហារជាញឹកញាប់កើតដោយសារវីរុសដូចជា ផ្ដាសាយ គ្រុនក្ដៅ។ វីរុសមិនឆ្លើយតបទៅនឹងថ្នាំផ្សះទេ ការព្យាបាលចាំបាច់គ្រាន់តែសម្រាប់ឲ្យរោគសញ្ញាធូរស្រាលទេ។
ការរលាកនេះដោយសារបាក់តេរី។ វាឆ្លើយតបទៅនឹងថ្នាំផ្សះ។ បាក់តេរីបណ្ដាលរលាកបំពង់ក ជាបាក់តេរី streptococcus ប្រភេទ A។ មូលហេតុកម្រនៃបាក់តេរីរូមមាន រោគប្រមេះ chlamydia និង corynebacterium។
ការលេចចេញនៅគ្រុនក្ដៅ និង ផ្ដាសសាយជាភ្នាក់ងារប្រឈមខ្ពស់។ ជាពិសេសអ្នកដែលធ្វើការនៅបន្ទប់ថែរទាំសុខភាព អ្នកអាលែកហ្ស៊ី និងរលាកស៊ីនូស។ ការស្រូបផ្សែងបារីផងដែរ។
កត្តាប្រឈមនៃរលាកបំពង់សំឡេងរូមមាន៖
កត្តាប្រឈមការរលាកបំពង់ក៖
ចំពោះរលាកបំពង់សំឡេង
សញ្ញាដែលកើតមានជាញឹកញាប់គឺស្អកក។ ការដូរសំឡេងអាចផ្លាស់ប្ដូរទៅតាមកម្រិតមេរោគ ពីការស្អកល្មមទៅនិយាយមិនចេញ។ ប្រសិនបើយើងស្អករ៉ាំរ៉ៃ គ្រូពេទ្យនឹងស្ដាប់សំឡេង ដើម្បីពិនិត្យខ្សែសំឡេងហើយគាត់អាចបញ្ជូនយើងទៅឯកទេសត្រចៀក បំពង់ក និង ច្រមុះ។
វិធីទាំងនេះអាចជួយរករោគវិនិច្ឆ័យ៖
តើគេរករោគវិនិច្ឆ័យនៃរលាកដើមបំពង់អាហារដោយរបៀបណា?
ពិនិត្យរាងកាយ៖ ប្រសិនបើយើងធ្លាប់កើតជំងឺនេះ គ្រូពេទ្យនឹងមើលបំពង់ក ពិនិត្យមើលបន្ទះពណ៌សឬ ប្រផេះ ហើម និងក្រហម។ គាត់អាចមើលត្រចៀកឬច្រមុះ ដើម្បីរកមើលការហើមកូនកណ្តុរ នៅកៀនបំពង់ក។
បណ្ដុះជាលិកាបំពង់ក៖ ប្រសិនគ្រូពេទ្យសង្ស័យមានរលាកបំពង់ក គាត់នឹងប្រើវិធីនេះ។ គាត់នឹងប្រើសំឡីជូតយកសំណល់ពីក។ គ្រូពេទ្យភាគច្រើនធ្វើតេស្តនេះនៅការិយាល័យ។ តេស្តនេះចេញលទ្ធផល២ទៅ៣នាទី ប្រសិនបើតេស្តវិជ្ជមានចំពោះ streptococcus។ ក្នុងករណីខ្លះ សំឡីនោះផ្ញើរទៅមន្ទីរពិសោធន៍ ហើយលទ្ធផលយូរជាង២៤ម៉ោង។
តេស្តឈាម៖ ប្រសិនបើគ្រូពេទ្យសង្ស័យមូលហេតុផ្សេង គាត់នឹងសុំធ្វើតេស្តឈាមហើយផ្ញើទៅមន្ទីរពិសោធន៍។ តេស្តនេះអាចរកឃើញ Mononucleosis។ ការរាប់កោសិកាឈាមធ្វើដើម្បីរកការចម្លងរោគផ្សេងទៀត។
ចំពោះរលាកបំពង់សំឡេង
រលាកបំពង់សំឡេងស្រួចស្រាវជាធម្មតាជាដោយឯងៗក្នុងរយៈពេល១សប្ដាហ៍ ឬលើសនេះ។ វិធានការថែរក្សារខ្លួនក៏ជួយឲ្យរោគសញ្ញាប្រសើរឡើងដែរ។ រលាករ៉ាំរ៉ៃមានគោលបំណងព្យាបាលមូលហតុដែលនៅពីក្រោយដូចជា ឆ្អល់ចុងដង្ហើម ជក់បារី ឬផឹកស្រាច្រើន។
ថ្នាំប្រើក្នុងករណីខ្លះរូមមាន៖ ភាគច្រើននៃការរលាកនេះ ថ្នាំផ្សះប្រើមិនត្រូវព្រោះមូលហេតុមកពីវីរុស។ ប៉ុន្តែប្រសិនបើយើងឆ្លងបាក់តេរី គ្រូពេទ្យនឹងណែនាំឲ្យប្រើថ្នាំផ្សះ។
ពេលខ្លះ Corticosteroids អាចជួយបន្ថយការរលាកខ្សែសំឡេង។ ទោះការព្យាបាលនេះប្រើសំរាប់ករណីបន្ទាន់ប៉ុណ្ណោះ។ ឧទាហរណ៍ ពេលអ្នកច្រៀង។
ចំពោះរលាកដើមបំពង់អាហារ
ក្នុងករណីខ្លះ ការប្រើឱសថចាំបាច់ណាស់សំរាប់ព្យាបាល។ ជាពិសេសឆ្លងដោយបាក់តេរី។ គ្រូពេទ្យនឹងឲ្យថ្នាំផ្សះ។ ផ្អែកទៅលើមជ្ឈមណ្ឌលការពារនិងពិនិត្យជំងឺ Amoxicillin និង penicillin ជាថ្នាំច្រើនប្រើសម្រាប់រលាកបំពង់ក។វាជាការសំខាន់ដែលអ្នកប្រើគ្រប់ថ្នាំផ្សះដើម្បីការពារការលាប់មកវិញ ឬកាន់តែធ្ងន់ធ្ងរ។ថ្នាំនេះជាធម្មតា៧ទៅ១០ថ្ងៃ។
វិធីខាងក្រោមនេះអាចជួយអ្នករឿងនេះបាន៖
ព្យាបាលនៅផ្ទះចំពោះរលាកបំពង់សំឡេង៖
ព្យាបាលនៅផ្ទះចំពោះរលាកដើមបំពង់អាហារ
ប្រសិនបើមកពីវីរុស ព្យាបាលនៅផ្ទះជួយឲ្យធូរស្រាល រួមមាន៖
ដើម្បីឲ្យការឈឺចាប់និងក្ដៅខ្លួនធូរស្រាល ពិចារណាលេបថ្នាំអត់វេជ្ជបញ្ជាដូចជា Acetaminophen និង ibuprofen ឬថ្នាំឈឺក។
យ៉ាងណាក៏ដោយ យើងគួរជួបជាមួយគ្រូពេទ្យមុនប្រើវា ដើម្បីជៀសវាងប្រតិកម្មរឺផលវិបាកផ្សេងទៀត។ ថ្នាំបុរាណដែលគេតែងប្រើប្រាស់រួមមាន៖
សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីពត៌មានលម្អិត។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
លោកអ្នកអាចគណនាដឹងពី "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និងអតិបរមា ទៅតាមកម្រិតអាយុ របៀបហាត់ប្រាណ និងសកម្មភាពផ្សេងទៀតដែលអាចជះឥទ្ធិពលដល់ ចង្វាក់បេះដូងលោត។
ប្រុស
ស្រី
អ្នកពិនិត្យឲ្យអ្នកណាដែរ?
អត្រាបេះដូងលោតពេលសម្រាក របស់អ្នកចំនួនប៉ុន្មានដែរ? (ដង/នាទី)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Pharyngitis https://www.healthline.com/health/pharyngitis#overview1 Accessed November 07, 2017
Laryngitis https://www.mayoclinic.org/diseases-conditions/laryngitis/basics/lifestyle-home-remedies/con-20021565 Accessed November 07, 2017
Laryngopharyngitis: Pathology, Symptoms, Treatment https://www.lifepersona.com/laryngopharyngitis-pathology-symptoms-treatment Accessed November 07, 2017
Pharyngitis http://pennstatehershey.adam.com/content.aspx?productId=107&pid=33&gid=000129#Risk Factors Accessed November 07, 2017