home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចង់​រស់​ក្បែរ​អាយុ ១០០ គួរ​សាក​ល្បង​ទម្លាប់​រស់​នៅ​បែប​សាមញ្ញ​ទាំង​នេះ

ចង់​រស់​ក្បែរ​អាយុ ១០០ គួរ​សាក​ល្បង​ទម្លាប់​រស់​នៅ​បែប​សាមញ្ញ​ទាំង​នេះ

ម្នាក់ៗ សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​អាយុ​វែង ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េចទើប​ល្អ​មិន​អ៊ីចឹង? គ្មាន​ពិបាក​ទេ! ចាស់​ៗ​​មួយ​ចំនួន អាយុ​ជិត​មួយ​រយ​ហើយ នៅ​​តែ​មាន​សុខភាព​ល្អ​រឹងមាំ ​មិន​ងាយ​ឈឺ ហើយ​នេះ​ក៏​មិន​មែន​ដោយ​សារ​សំណាង​ដែរ អ្វី​ទាំង​អស់​គឺកើត​ចេញ​​ពី​សកម្មភាព និង​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ច្រើន​ជាង។ “Hello គ្រូពេទ្យ” ពេលនេះ និង​ប្រាប់​ពី​សកម្មភាព​សាមញ្ញ​​ងាយ​ៗប្រចាំ​ថ្ងៃ អាច​ជួយ​គ្នា​យើង​មាន​​សុខភាព​ល្អ និង​អាយុ​វែងបាន។

ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ជួយ​ឲ្យអា​យុ​វែង

ដើម្បី​ជួយ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​បាន​សប្បាយ​រីករាយ សុខភាព​ល្អ អាយុ​វែង គ្នា​យើង​គ្រាន់​តែ​អនុវត្ត​តាម​វិធីសាមញ្ញា​ដូចជា៖

– បារី ជា​សត្រូវ​ជាមួយ​​អាយុ​យើង! បើ​ចង់​រស់​ឲ្យ​​បាន​យូរ និង​មាន​សុខភាព​ល្អ ត្រូវ​ប្រាកដ​ចិត្ត​ថា យើង​មិន​មែន​ជា​អ្នក​ជក់​បារី។ ព្រោះ​បារី ជា​ចំណែក​ដ៏​ធំ​មួយ​ បង្ក​អោយ​មាន​ ជំងឺ​បេះដូង ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​ធ្ងន់​ធ្ងរ​ដទៃ​ទៀត ដូចជា បញ្ហា​សួត និង​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល។

– រីករាយ​នឹង​សកម្មភាព​យើង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ទាំងផ្លូវ​កាយ​ និងផ្លូវ​ចិត្ត។
– ញុាំ​អាហារ​សុខភាពសម្បូរជាតិសរសៃ ដូចជា ​ស្រូវ​សាលី បន្លែ និង​ផ្លែឈើ និងសារធាតុ​ខ្លាញ់​ល្អ ​ដូច​ជាជាតិខ្លាញ់​មិនឆ្អែត​ Monounsaturated និង Polyunsaturated ភាគ​ច្រើន​មាន​នៅ​ក្នុង​ពពួក​គ្រាប់​ធញ្ញជាតិ និង​បន្លែ ​ផ្លែឈើ​មួយ​ចំនួន។

– ញុាំ​ពពួក​វីតាមីន​ចម្រុះ ជា​ពិសេស កាល់ស្យូម និង​វីតាមីន D។
– រក្សា​ទម្ងន់ និង​ថែទាំ​រាងកាយ​ឲ្យបាន​ល្អ។
– ដុស​ខាត​ការ​គិត ដោយ​បន្ត​រៀន​សូត្រ និង​សាក​ល្បង​ធ្វើ​អ្វីដែល​ថ្មី។
– កសាង​ទំនាក់ទំនង​ល្អ​ក្នុង​បណ្ដាញ​សង្គម ក៏​ដូច​ជា​មនុស្ស​ជុំ​វិញ​ខ្លួន​យើង។
– អនុវត្ត​តាមការណែនាំ និង​វិធី​បង្ការ​នានា​។
– សម្អាត​មាត់​ធ្មេញ និង​ជួប​ពិភាក្សា​ជាមួយ​ទន្តពេទ្យ​ឲ្យបាន​ទៀង​ទាត់។
– ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ថា​តើ​មាន​ថ្នាំ ​អាច​ជួយ​ទប់​ស្កាត់​ប្រភេទ​ជំងឺ​មាន​ផល​ប៉ះពាល់​រយៈ​ពេល​យូរ ដូចជា ​បញ្ហា​តម្រងនោម ឈឺ​ខ្នង ឈឺ​ចង្កេះ ​ជំងឺ​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម ជាដើម។

បើ​សិន​ជា​គ្នា​យើង​ អាច​អនុវត្ត​តាម​វិធី​ងាយៗ​ខាង​លើ “Hello គ្រូពេទ្យ” ជឿថា យើង​នឹង​រស់​នៅ​​មាន​សេចក្តី​សុខ សុខភាព​ក៏​បរិបូរ អាយុក៏​កាន់​តែ​វែង។

អត្ថបទពាក់ព័ន្ធ៖

  • ទម្លាប់​រស់​នៅ​ពលរដ្ឋ​ជប៉ុនអ៊ីចឹង​សោះ ទើប​អាយុ​វែង
  • អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ CHHOEUNG Sothearoth កែសម្រួល​ចុងក្រោយ 15/07/2020
ត្រួតពិនិត្យដោយ សន សុភា
x