តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

លើស​ឈាម​អ៊ីចឹង គួរ​ហាត់​ប្រាណ​បែប​ណា​ទើបមាន​សុវត្ថិភាព?

លើស​ឈាម​អ៊ីចឹង គួរ​ហាត់​ប្រាណ​បែប​ណា​ទើបមាន​សុវត្ថិភាព?

អ្នកលើស​ឈាម អ្វី​ដែល​ត្រូវ​ការពារ​បំផុត​គឺ ការពារ​កុំ​ឲ្យ​ដួល។ ហាត់​ប្រាណ​ទៀង​ទាត់ ជា​វិធី​សាមញ្ញ​មាន​ប្រសិទ្ធ​ភាព​ការពារ​មិន​ឲ្យ​លើស​ឈាម (សម្ពាធ​ឈាម​ខ្ពស់)។ បើ​មិន​បាន​ទៅ​ហាត់​នៅ Gym ក៏​មិន​អី​បាន​ដែរ សំខាន់ គឺ​ឲ្យ​ខ្លួន​យើង​មាន​ចលនា ជា​ការ​ស្រេច។ គ្នាយើង​ប៉ឹមៗ​ជិត​នឹង​លើស​ឈាម ឬ​អ្នក​ផ្ទះ​យើង​លើស​ឈាម​ហើយ​នោះ មាន​វិធី​ហាត់​ប្រាណ​មួយ​ចំនួន​ដើម្បី​ការពារ ឬ​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម

“Hello គ្រូពេទ្យ” នឹង​ប្រាប់​ខាង​ក្រោម​នេះ៖

១- ដើម្បីបេះដូងនិងសរសៃឈាមដំណើរការល្អ

ការ​ដើរ រត់ លោត​អន្ទាក់ ជិះ​កង់ ឬ​ហែល​ទឹក សុទ្ធ​តែ​ជួយ​ឲ្យ​បេះដូង​កាន់​តែ​រឹងមាំ​ល្អ​ឡើងៗ។ បេះដូង​កាន់​តែ​ល្អ​រឹង​មាំ សម្ពាធ​ឈាម​ថយ​ចុះ​ដោយ​ស្វ័យ​ប្រវត្តិ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ហាត់ប្រាណជួយបង្ការជំងឺមហារីកលើស្រ្តី

២- ដើម្បីឲ្យសាច់ដុំរឹងមាំ

ការ​ហាត់​ឲ្យ​សាច់​ដុំ​រឹងមាំ ជួយ​បង្កើន​ម៉ាស់​សាច់​ដុំ និង​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ​ ហើយ​ក៏​ជួយ​ច្រើន​ដល់​សន្លាក់​ដៃ​សន្លាក់​ជើង​ផង​ដែរ។ ម៉ាស់​សាច់ដុំ​កាន់​តែ​ច្រើន ការ​ដុត​បំផ្លាញ​កាឡូរី​បាន​កាន់​តែ​ច្រើន (មាន​ន័យ​ថា មិន​សូវ​មាន​ខ្លាញ់​ក្នុង​ខ្លួន)។

យ៉ាង​ណា​ក៏​ដោយ ការ​ហាត់​ប្រាណ គួរ​ធ្វើ​សន្សឹមៗ ដោយ​អាច​ចាប់​ផ្ដើម​ហាត់​ពី​ស្រាល​ទៅ ដូចជា ការ​ហាត់​ពត់​ដង​ខ្លួន ពត់​ដៃ​ពត់​ជើង ការ​ដើរ ជាដើម។ យើង​មិន​បាច់​ហាត់​ច្រើន ឬ​យូរ​ពេក​នោះ​ទេ មួយ​ថ្ងៃ​ត្រឹម ៣០ នាទី ហើយ​ហាត់ ៥ ថ្ងៃ​មួយ​សប្ដាហ៍ ជា​ការ​ល្អ។ ដំណាក់​កាល​បន្ទាប់ យើង​អាច​ចាប់​ផ្ដើម​ហាត់​ធ្ងន់ៗ​បន្តិច​ម្ដងៗ ដើម្បី​កាត់​បន្ថយ​ពេល។

អានបន្ថែម៖

ចៀស​វាង​ប្រើ​កម្លាំង​ខ្លាំង​ហួស​កម្រិត​ពេក ព្រោះ​អ្នក​មាន​សម្ពាធ​ខ្ពស់ មិន​អាច​ធ្វើ​ចលនា​ដូច​គេ​ធម្មតា​បាន​ឡើយ។ អ៊ីចឹង មុន​សាក​ល្បង​ចង់​ហាត់​ធ្ងន់​បែប​ណា គួរ​សួរ​ពេទ្យ​សិន ថា​តើ​ធ្វើ​បាន ឬ​យ៉ាង​ណា។ បើ​កំពុង​តែ​ហាត់ៗ ស្រាប់​តែ​មាន​អាការៈ​ឈឺ​ទ្រូង ពិបាក​ដក​ដង្ហើម ឬ​វិល​មុខ គួរ​សម្រាក​មួយ​ភ្លែត ហើយ​សង្កេត​ថា​តើ​អាការៈ​ហ្នឹង​បាត់​វិញ​ដែរ​អត់។ បើ​អត់​បាត់​ទេ ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ជា​បន្ទាន់។

Verifying...

health-tool-icon

រង្វាស់ចង្វាក់បេះដូង

លោកអ្នក​អាច​គណនាដឹងពី​ "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និង​អតិបរមា ​ទៅ​តាម​កម្រិត​អាយុ របៀប​ហាត់ប្រាណ​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​អាច​ជះឥទ្ធិពលដល់​ ចង្វាក់បេះដូងលោត។

ប្រុស

ស្រី

អ្នក​ពិនិត្យ​ឲ្យ​អ្នក​ណាដែរ?

អត្រាបេះដូងលោតពេលសម្រាក របស់អ្នក​ចំនួន​ប៉ុន្មានដែរ? (ដង/នាទី)

60

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 2 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត