លើសឈាមជាជំងឺរ៉ាំរ៉ៃ ភាគច្រើនកើតលើមនុស្សចាស់ៗ ពិសេសអ្នកដែលផឹកស្រា ជក់បារីជាប្រចាំ ឬអ្នកធាត់ៗ ចូលចិត្តញ៉ាំប្រៃ និងអ្នកកើតជំងឺទឹកនោមផ្អែម។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
លើសឈាមជាជំងឺរ៉ាំរ៉ៃ ភាគច្រើនកើតលើមនុស្សចាស់ៗ ពិសេសអ្នកដែលផឹកស្រា ជក់បារីជាប្រចាំ ឬអ្នកធាត់ៗ ចូលចិត្តញ៉ាំប្រៃ និងអ្នកកើតជំងឺទឹកនោមផ្អែម។
បញ្ហាតម្រងនោមនេះអាចសម្លាប់មនុស្សបានគ្រប់វិនាទី បើសិនជាធ្វេសប្រហែសតែបន្តិច ដូច្នេះហើយបើនៅផ្ទះមានសមាជិកគ្រួសារ ឬម៉ាក់ប៉ាមានជំងឺលើសឈាម យើងមិនត្រូវធ្វើរឿងប៉ុន្មានយ៉ាងនេះឡើយ។
កាលណាជួបរឿងពិបាកចិត្ត ស្ត្រេស ឬខឹង អាចឲ្យអ្នកជំងឺលើសឈាមឡើងសម្ពាធឈាមលឿនបំផុត ដែលជាហេតុអាចបង្កឲ្យអ្នកជំងឺដាច់សរសៃឈាមខួរក្បាលបាន ដូច្នេះយើងមិនត្រូវបង្ករឿងស្មុគស្មាញក្នុងផ្ទះឡើយ។ ត្រូវចាំថា អ្នកជំងឺលើសឈាមត្រូវចៀសវាងអារម្មណ៍តានតឹង ស្មុគស្មាញ នោះទើបមិនប៉ះពាល់ដល់សម្ពាធឈាម។
អត្ថបទគួរអាន៖
ញ៉ាំប្រៃជាមូលហេតុនាំឲ្យកើតជំងឺលើសឈាម អ៊ីចឹងយើងចាំបាច់ត្រូវរក្សាសម្ពាធឈាមអ្នកជំងឺឲ្យមានលំនឹងដោយកំណត់ជាតិប្រៃក្នុងរបបអាហារទាប។ បើអ្នកផ្ទះមានអ្នកកើតជំងឺលើសឈាម យើងត្រូវបែងចែករបបអាហារដាច់ឡែកពីគ្នា ឬញ៉ាំអាហារសាបបន្តិចទាំងអស់គ្នារឹតតែល្អ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
អ្នកជំងឺលើសឈាមទោះកម្រិតណាក៏ដោយ តម្រូវឲ្យលេបថ្នាំជាប់ជាប្រចាំ ទោះជាជំងឺមិនធ្វើទុក្ខក៏ដោយ ដើម្បីរក្សាសម្ពាធឈាមឲ្យនៅថេរ និងអាចគ្រប់គ្រងបានល្អ។ កាលណាអ្នកជំងឺលេបថ្នាំមិនបានទៀងទាត់រៀងរាល់ថ្ងៃ ធ្វើឲ្យសម្ពាធឈាមឡើងចុះ ឯការប្រើថ្នាំលែងសូវមានប្រសិទ្ធភាព អាចតម្រូវឲ្យផ្លាស់ប្ដូរថ្នាំថ្មីវិញ។
ករណីអ្នកជំងឺមានទាំងជំងឺទឹកនោមផ្អែម និងលើសឈាមអមជាមួយគ្នា ការថែទាំ គឺហ្មត់ចត់ ទាំងចំណីអាហារ ផ្លូវចិត្ត និងការព្យាបាលដោយថ្នាំ។ ចំពោះចំណីអាហារអ្នកជំងឺទាំងពីរនេះរួមគ្នា គឺគួរតែចៀសវាងអាហារដែលផ្អែម និងប្រៃពេក កុំញ៉ាំអាហារដែលមានជាតិកាបូអ៊ីដ្រាតច្រើន ដែលអាចធ្វើឲ្យកើនឡើងជាតិស្ករនៅក្នុងឈាម។ ចំពោះផ្លូវចិត្តក៏ដូចគ្នាដែរ អ្នកដែលមានជំងឺទឹកនោមផ្អែមច្រើនតែប្រឈមនឹងបញ្ហាស្ត្រេស និងពិបាកចិត្តច្រើន ជាការល្អត្រូវព្យាយាមកុំឲ្យអ្នកជំងឺមានបញ្ហាផ្លូវចិត្តបន្ថែមទៀត។ រីឯការប្រើថ្នាំវិញ គឺត្រូវប្រើតាមការណែនាំរបស់គ្រូពេទ្យ លេបឲ្យទៀងទាត់ ពុំត្រូវរំលង ឬភ្លេចទេ ដើម្បីចៀសវាងផលវិបាកផ្សេងៗ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕