បញ្ហាខ្វះឈាមទៅចិញ្ចឹមបេះដូងកើតចំពោះស្ត្រីអាចមានលក្ខណៈខុសគ្នា
ស្ត្រីអាចមានរោគសញ្ញាខ្វះឈាមទៅចិញ្ចឹមបេះដូងដូចទៅនឹងបុរសដែរ ប៉ុន្តែអាចមានលក្ខណៈខុសគ្នាបន្តិចបន្តួច។ ជាមួយគ្នានេះដែរ ស្ត្រីងាយនឹងកើតមានអាការៈខ្វះឈាមទៅចិញ្ចឹមបេះដូង ដោយសារតែជំងឺសរសៃឈាមតូចៗ ធ្វើឲ្យស្ទះសរសៃឈាមបេះដូង។ ជាលទ្ធផល ស្រីៗយើងមានអាការៈខ្វះឈាមទៅចិញ្ចឹមបេះដូងញឹកញាប់ដូចបុរសដែរ ប៉ុន្តែប្រឈមនឹងអាការៈគាំងបេះដូងតិចជាង។ ការឈឺទ្រូងនៅតែជារោគសញ្ញាទូទៅបំផុត ប៉ុន្តែរោគសញ្ញាដទៃទៀតដែលកើតឡើងជាញឹកញាប់ចំពោះស្ត្រីមានដូចជា៖
- ឈឺពោះ
- ចង្អោរ
- ឈឺក ថ្គាម បំពង់ក ដៃ ស្មា ឬខ្នង
- ដកដង្ហើមខ្លីៗ
- ក្អួត

អាយុអាចប៉ះពាល់ដល់រោគសញ្ញានៃបញ្ហាខ្វះឈាមទៅចិញ្ចឹមបេះដូង
ហានិភ័យនៃបញ្ហាខ្វះឈាមទៅចិញ្ចឹមបេះដូងនឹងកើនឡើងនៅពេលដែលយើងមានវ័យកាន់តែចាស់ទៅ។ ជាទូទៅ វាកើតឡើងចំពោះបុរសដែលមានអាយុលើសពី៤៥ឆ្នាំ និងស្ត្រីដែលមានអាយុលើស៥៥ឆ្នាំ។ យ៉ាងណាមិញ អាការៈដកដង្ហើមខ្លីៗច្រើនតែកើតឡើងមនុស្សចាស់ ហើយរោគសញ្ញាផ្សេងទៀតមានដូចខាងក្រោម៖
- ឈឺពោះ
- វិលមុខ
- វង្វេងស្មារតី
- ឈឺស្មា ឬខ្នង
- ខ្សោយកម្លាំង។
ពីសុខភាពបេះដូងផ្សេងទៀត៖