ករណីជំងឺតម្រងនោមភាគច្រើន គឺមិនត្រូវបានរកឃើញទាន់ពេលវេលា ដោយសារតែពុំមានសញ្ញា ឬរោគសញ្ញាច្បាស់លាស់។ យោងតាមអ្នកជំនាញបានឲ្យដឹងថា រោគសញ្ញានៃជំងឺតម្រងនោម អាចត្រូវបានធ្វើការវិនិច្ឆ័យខុស ដោយភ័ន្តច្រឡំថាបណ្តាលមកពីជំងឺផ្សេងទៅវិញ។ លើសពីនេះ អ្នកជំងឺភាគច្រើន មិនបង្ហាញរោគសញ្ញាឡើយ រហូតដល់ដំណាក់កាលធ្ងន់ធ្ងរ។ ដូច្នេះហើយ ការស្វែងយល់បន្ថែមពីរោគសញ្ញាមួយចំនួនដែលបញ្ជាក់ថា តម្រងនោមយើងមានបញ្ហាឬអត់ គឺមានសារៈសំខាន់ណាស់។
បញ្ហាខ្សោយតម្រងនោមធ្ងន់ធ្ងរ អាចនាំឲ្យជាតិពុល ឬសារធាតុកង្វក់ផ្សេងទៀត កកកុញក្នុងឈាម ហើយជាលទ្ធផល អ្នកជំងឺតម្រងនោមអាចនឹងមានអាការៈអស់កម្លាំង ខ្សោយ និងពិបាកផ្ដោតអារម្មណ៍។
២. ពិបាកគេង
នៅពេលដែលតម្រងនោមមិនអាចចម្រោះឈាមបានល្អ នោះជាតិពុលនៅក្នុងរាងកាយក៏មិនអាចបញ្ចេញតាមរយៈទឹកនោម ដែលធ្វើឲ្យយើងពិបាកគេងជាប់ជាប្រចាំ។
៣. ស្បែកស្ងួត និងរមាស់
នៅពេលដែលតម្រងនោមមិនអាចរក្សាតុល្យភាពនៃសារធាតុរ៉ែ និងសារធាតុចិញ្ចឹមនៅក្នុងឈាមទេនោះ ជំងឺតម្រងនោមធ្ងន់ធ្ងរនឹងអមជាមួយនូវជំងឺឆ្អឹង ដែលបង្ហាញជាបញ្ហាស្បែកស្ងួត និងរមាស់។
៤. នោមញឹកញាប់
ទន្ទឹមនឹងនេះដែរ រោគសញ្ញាទូទៅបំផុតមួយនៃជំងឺតម្រងនោម គឺការនោមមានការប្រែប្រួល។ នៅពេលដែលយើងមានអាការៈនោមញឹកញាប់ ជាពិសេសនៅពេលយប់ យើងគួរតែទៅពិនិត្យរកមើលជំងឺតម្រងនោម ទើបជាការប្រសើរ។
៥. នោមឈាម
ជាធម្មតា កោសិកាឈាមត្រូវបានរក្សាទុកនៅក្នុងរាងកាយ នៅពេលដែលតម្រងនោមមានសុខភាពល្អ និងចម្រោះកាកសំណល់ចេញពីឈាមទៅតាមទឹកនោម។ ប៉ុន្តែ នៅពេលដែលតម្រងនោមត្រូវបានបំផ្លាញ កោសិកាឈាមអាចនឹងលេចធ្លាយទៅក្នុងទឹកនោម។
៦. ទឹកនោមមានពពុះ
ជាមួយគ្នានេះ ប្រសិនបើទឹកនោមយើងមានពពុះ ក៏អាចបញ្ជាក់ពីសញ្ញានៃការខូចតម្រងនោម ឬជំងឺតម្រងនោមបានដែរ។
![ខូចតម្រងនោម](https://cdn.hellokrupet.com/wp-content/uploads/2023/08/ខូចតម្រងនោម2.jpg)
៧. ហើមជើង និងកជើង
ជាលទ្ធផលនៃការចាល់ជាតិប្រៃ ដែលកើតឡើងដោយសារតែខ្សោយមុខងារតម្រងនោម ជើង និងកជើងរបស់យើងអាចនឹងហើម។ មួយវិញទៀត ការហើមអវយវៈផ្នែកខាងក្រោមក៏អាចជាសញ្ញានៃជំងឺថ្លើម ជំងឺបេះដូង ឬបញ្ហាសរសៃវ៉ែនជើងរ៉ាំរ៉ៃ។
៨. បាត់បង់ចំណង់អាហារ
ដូចគ្នានេះដែរ ការធ្លាក់ចុះនៃចំណង់អាហារ ក៏ជាសញ្ញាព្រមាននៃជំងឺតម្រងនោម។ មូលហេតុដែលនាំឲ្យអ្នកជំងឺមានអាការៈនេះ គឺដោយសារតែការប្រមូលផ្តុំនៃជាតិពុល នៅពេលដែលមុខងារតម្រងនោមយើងចុះខ្សោយ។
អត្ថបទគួរអាន៖