ការពង្រឹងសុខភាពពោះវៀនឲ្យល្អ មិនត្រឹមតែជួយដល់ការរំលាយអាហាររបស់យើងទេ ថែមទាំងជួយដល់សុខភាពទូទៅទៀតផង។ តើការពង្រឹងសុខភាពពោះវៀនជួយអ្វីខ្លះដល់សុខភាពយើង?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ការពង្រឹងសុខភាពពោះវៀនឲ្យល្អ មិនត្រឹមតែជួយដល់ការរំលាយអាហាររបស់យើងទេ ថែមទាំងជួយដល់សុខភាពទូទៅទៀតផង។ តើការពង្រឹងសុខភាពពោះវៀនជួយអ្វីខ្លះដល់សុខភាពយើង?
អ្នកវិទ្យាសាស្រ្តយល់ថា ពោះវៀនគឺជាខួរក្បាលទី២ របស់យើង ការពង្រឹងសុខភាពពោះវៀនជួយផ្ដល់គុណប្រយោជន៍ច្រើនយ៉ាង។
មុខងារប្រព័ន្ធភាពស៊ាំ ៨០%-៩៥% បានមកពីសុខភាពប្រព័ន្ធរំលាយអាហារ។ ប្រសិនបើពោះវៀនមិនល្អទេ យើងនឹងងាកឈឺៗ ហើយប្រឈមកើតជំងឺច្រើនមុខ។ បើពោះវៀនពោរពេញទៅដោយជាតិពុល រាងកាយយើងក៏ពោរពេញទៅដោយជាតិពុលដែរ។
ប្រសិនបើសុខភាពពោះវៀនមិនល្អ រាងកាយក៏មិនអាចបញ្ចេញកាកសំណល់បានល្អដែរ ដូច្នេះជាតិពុល ៥០% នឹងត្រូវស្រូបដោយចរន្តឈាម ហើយបញ្ចេញតាមរន្ធញើសក្នុងស្បែក ដែលបណ្តាលឱ្យយើងកើតមុន និងមានបញ្ហាស្បែក។
សារសារធាតុ serotonin ៩៥ % ដែលមាននាទីជួយគ្រប់គ្រងអារម្មណ៍ និងធ្វើឱ្យយើងមានអារម្មណ៍ល្អ គឺផលិតនៅក្នុងពោះវៀន។ ពោះវៀន និងខួរក្បាលយើងតភ្ជាប់គ្នាដោយសរសៃប្រសាទវេហ្គាស ដែលមាននាទីបញ្ជូនពត៌មានពីប្រព័ន្ធរំលាយអាហារទៅកាន់ខួរក្បាល និងខ្នង។ សរសៃប្រសាទនេះមាននាទីគ្រប់គ្រងអារម្មណ៍ ស្ត្រេស និងការរំលាយអាហាររបស់យើង។
ចង់ពិនិត្យមហារីកពោះវៀនធំ ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ពោះវៀនមាននាទីស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារដែលយើងបានញុំា។ ប្រសិនបើពោះវៀនយើងគ្មានសុខភាពល្អទេ ពោះរៀនមិនអាចស្រូបយកសារធាតុចិញ្ចឹមពេញលេញទេ ដែលធ្វើឱ្យរាងកាយយើងគ្មានថាមពលគ្រប់គ្រាន់។
ពោះរៀនដែលមានសុខភាពល្អអាចរំលាយអាហារបានល្អ និងជួយឱ្យរាងកាយបញ្ចេញអាស៊ីដខ្លាញ់ច្រវាក់ខ្លីដែលធ្វើឱ្យយើងមានអារម្មណ៍ឆ្អែត និងកាត់បន្ថយចំណង់ញុំាអាហារ។
បាក់តេរីនៅក្នុងពោះវៀនបំប្លែងជាតិសរសៃទៅជាអាស៊ីដខ្លាញ់ រួចជ្រាបទៅក្នុងចរន្តឈាម។ អាស៊ីដខ្លាញ់មាននាទីជួយគ្រប់គ្រងការផ្ទុកជាតិស្ករនៅក្នុងសាច់ដុំ ថ្លើម និងកោសិកាខ្លាញ់។
យើងអាចពង្រឹងសុខភាពពោះវៀនតាមរយៈការញុំាអាហារដែលមានជាតិសរសៃខ្ពស់ដូចជា គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ គ្រាប់ផ្លែឈើ សណ្តែក និងអាហារសម្បូរប្រូបាយអូទិកដូចជា ទឹកដោះគោជូរជាដើម។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕