សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ការបង្ករោគក្នុងពោះវៀន

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ទាំងនេះជាតិចនិកខ្លះៗដើម្បីជួយឲ្យពោះវៀនមានសុខភាពល្អ

សុខភាព​ពោះវៀន​គឺ​សំខាន់​ណាស់​ព្រោះ​ជាង​ពាក់​កណ្ដាល​នៃ​ប្រព័ន្ធ​ភាពស៊ាំ​មាន​នៅ​ក្នុង​ក្រពះ​ពោះវៀន។ អ្នក​ជំនាញ​ជឿ​ថា​សុខភាព​ក្រពះ​ពោះវៀន​មាន​ទំនាក់ទំនង​នឹង​ជំងឺ​ជាច្រើន ដូចនេះ​ហើយ​ការ​រក្សា​សុខភាព​ពោះវៀន​គឺ​ជា​វិធី​មួយ​ដើម្បី​បង្ការ​ជំងឺ​ធ្ងន់ធ្ងរ។ ដើម្បី​ឲ្យ​សុខភាព​ពោះវៀន​ល្អ​ជាង​មុន យើង​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម។ ១. ហាត់ប្រាណ ការ​ហាត់​ប្រាណ​អាច​ជួយ​ឲ្យ​ពោះវៀន​ធំ​ធ្វើ​ចលនា​ដែល​ជួយ​ដល់​ការ​បន្ទោរ​បង់​បាន​​ទៀងទាត់​។ ការ​ហាត់​ប្រាណ​ក៏​ជួយ​គ្រប់គ្រង​រោគសញ្ញា​រលាក​ពោះវៀន​ដែរ។ ២. របបអាហារ សម្រាប់​របប​អាហារ​គួរ​ញ៉ាំ​អាហារ​ស្រស់ និង​មិន​មាន​កែច្នៃ។ អាហារ​កែច្នៃ​ងាយ​នឹង​បំបែក​ទៅ​ជា​ស្ករ​ដែល​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​សុខភាព​ក្រពះ​ពោះវៀន។ ក្រៅ​ពី​អាហារ​កែច្នៃ​ យើង​ក៏​គួរ​បន្ថយ​ការ​ញ៉ាំ​អាហារ​ជាតិស្ករ និង​ជាតិខ្លាញ់​ច្រើន​ដែរ។ ៣. ញ៉ាំ​អាហារ​បរិមាណ​តិច​តែ​ច្រើន​ដង ដើម្បី​កុំ​ឲ្យ​ក្រពះពោះវៀន​ធ្វើ​ការ​ខ្លាំង​ពេក យក​ល្អ​គ្នាយើង​គួរ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច ​តែ​ញ៉ាំ​ច្រើន​ដង​វិញ ហើយ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ យើង​គួរ​ទំពារ​អាហារ​ឲ្យ​បាន​ម៉ត់​​ល្អ។ ៤. គ្រប់គ្រង​ភាព​តានតឹង ភាព​តានតឹង​ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​សុខភាព​ពោះវៀន​។ ការ​ហាត់​យ៉ូហ្គា ឬ​ធ្វើសមាធិ​អាច​កាត់បន្ថយ​ភាព​តានតឹង និង​ការ​ថប់បារម្ភ។ ៥. ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ គ្នាយើង​គួរ​ញ៉ាំ​អាហារ​មាន​ជាតិសរសៃ​២៥ក្រាម​ក្នុង​មួយ​ថ្ងៃ។ អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​មាន​ដូចជា​ពពួក​សណ្ដែក ផ្លែ​ចេក និង​ពពួក​បឺរី​ជាដើម។ ៦. ញ៉ាំ​ពពួក​ probiotics Probiotics បង្កើន​បរិមាណ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន។ Probiotics មាន​នៅ​ក្នុង​យ៉ាអួ kefir បន្លែជ្រក់ និង​គីមឈី​ជា​ដើម។ ៧. ផឹកទឹក​ឲ្យ​ច្រើន​ ការ​ផឹក​ទឹក​ច្រើន​មាន​ប្រយោជន៍​ដល់​សុខភាព​ពោះវៀន​ដោយ​រក្សា​លំនឹង​បាក់តេរី​ល្អ​ក្នុង​ពោះវៀន។ យក​ល្អ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ពីរ​លីត្រ​ក្នុង​មួយ​ថ្ងៃ។ ៨. កាត់បន្ថយ​គ្រឿងស្រវឹង និង​ជាតិ​កាហ្វេអ៊ីន គ្រឿងស្រវឹង​ និង​ជាតិ​កាហ្វេអ៊ីន​សុទ្ធតែ​ជា​សារធាតុ​រំញោច​ប្រព័ន្ធ​រំលាយអាហារ និង​អាច​រំខាន​ដល់​ដំណើរការ​រំលាយ​អាហារ​បាន។ ៩. ពិនិត្យ​មើល​ការ​អាលែកហ្ស៊ី​អាហារ ប្រសិនជា​យើង​មាន​អាការៈ​ចុកពោះ ហើមពោះ រាករូស ឡើង​កន្ទួល​ក្រហម​ ចង្អោរ អស់​កម្លាំង និង​ចាល់​អាស៊ីដ យើង​អាច​នឹង​អាលែកហ្សី​នឹង​អាហារ​ណា​មួយ។ ដូចនេះ​បើ​យើង​អាច​ដឹង​ថា​អាហារ​ណា​ដែល​យើង​អាលែកហ្សី និង​ដក​អាហារ​ប្រភេទ​នោះ​ចេញពី​របប​អាហារ យើង​នឹង​ឃើញ​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​នៃ​សុខភាព​ក្រពះ​ពោះវៀន​របស់​យើង។ ១០. ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប្រសិន​ជា​យើង​មាន​ឧស្សាហ៍​រាករូស […]


ដំបៅកក្រពះ

ធ្លាយក្រពះ បណ្តាលមកពីកត្តាអ្វីខ្លះ?

គ្នា​យើង​ធ្លាប់​តែ​​ឮថា អ្នក​នេះ​ធ្លាយ​ក្រពះ ឬ​អ្នក​នោះ​ធ្លាយ​ក្រពះ តែ​មាន​ដឹង​អត់​ថា ការ​ធ្លាយ​ក្រពះ​នេះ បណ្តាល​មក​ពី​មូលហេតុ​អី​ឲ្យ​ប្រាកដ? ឆ្លើយ​តប​នឹង​សំណួរ​នេះ លោក​សាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ឯកទេស​ជំងឺក្រពះ ថ្លើម ពោះវៀន បាន​ឲ្យ​ដឹង​ថា ស្ទើរតែ​៩០% នៃ​ការ​ធ្លាយ​ក្រពះ​គឺ​កើត​ឡើង​ដោយសារការ​ញ៉ាំ​ថ្នាំ​ផ្សំ​ដែល​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ ប្រភេទ​ថ្នាំ​ដែល​បណ្តាល​ឲ្យ​ធ្លាយ​ក្រពះ ភាគ​ច្រើន​គឺថ្នាំ​សរសៃ (non steroidal anti inflammatory drugs) ដូចជា ពពួក​ថ្នាំ Voltaren Ibuprofen ។ល។ លោក​វេជ្ជបណ្ឌិត បន្ត​ថា អ្នក​ដែល​ប្រឈម​នឹង​ការ​ធ្លាយ​ក្រពះ​ភាគ​ច្រើន​គឺ មាន​បញ្ហា​ដំបៅ​ក្រពះ​ស្រាប់​ដោយ​មិន​ដឹង​មុន ហើយ​ទៅ​ផ្សំ​ថ្នាំ​ញ៉ាំ​ផ្តេសផ្តាស​ដើម្បី​បំបាត់​ការ​ឆ្អល់​ពោះ ឬ​បំបាត់​ការ​ឈឺ​ជង្គង់ ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​ធ្លាយ​ក្រពះ​កើត​ឡើង។ មួយ​វិញ​ទៀត លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ញ៉ាំ​ស្រា ក៏​អាច​បណ្តាល​ឲ្យ​ធ្លាយ​ក្រពះ​បាន​ដែរ តែ​បើ​ប្រៀប​នឹង​ធ្លាយ​ក្រពះ​ដោយ​សារ​ប្រើ​ថ្នាំ​ខុស​បច្ចេកទេស គឺ​មាន​ភាគ​រយ​ក្នុង​ការ​ធ្លាយ​ក្រពះ​ទាប​ជាង។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត​ថា ទោះ​យ៉ាង​ណាការ​ធ្លាយ​ក្រពះ​នេះ ក៏​បង្ការ​មិន​ឲ្យ​កើត​ឡើង​បាន​ដោយ៖ ទី១.ចៀសវាង​កុំឲ្យ​មាន​ដំបៅ​ក្រពះ ទី២. ចៀសវាង​ប្រើ​ថ្នាំសរសៃ​ផ្តេស​ផ្តាស ក្នុង​ករណី​ដែលអ្នក​ជំងឺ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​សរសៃ គឺ​ត្រូវ​ទៅពិភាក្សាជាមួយ​គ្រូពេទ្យ​ជំនាញ​ត្រឹម​ត្រូវ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ថា អាច​ប្រើ​បាន​ដោយ​មិន​មាន​ផល​ប៉ះពាល់់​អី​ដល់​សុខភាព ឬ​ព្យាបាល​តាម​វេជ្ជបញ្ជាពេទ្យ​ត្រឹម​ត្រូវ​ទៅ​លើ​ជំងឺ​ដែល​មាន​នោះ។ ​​ អត្ថបទពាក់ព័ន្ធ៖ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ ដំណឹង​ល្អ! វ៉ាក់សាំង​រលាក​ក្រពះ ពោះវៀន កំពុង​​ស្រាវជ្រាវ​ផលិត​ហើយ អាហារទាំងនេះ អ្នកឈឺក្រពះគួរតម […]


រលាកក្រពះ

ពិតទេ ញ៉ាំអាហារមិនទៀងពេល ធ្វើឲ្យយើងឈឺក្រពះ?

មាន​ការ​លើក​ឡើង​តៗ​គ្នា​មក​ថា កាល​ណា​យើង​ញ៉ាំ​អាហារ​មិន​បាន​ទៀង​ទាត់​ពេល​ល្អ ជួល​កាល​រវល់​ខ្លាំង ម៉ោង១ ឬ២ បាន​បាយ​ថ្ងៃ​ត្រង់ បែប​នេះ​ទើប​ទៅ​ជា​ឈឺ​ក្រពះ។ តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ? សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេស​ជំងឺ​ថ្លើម ក្រពះ ពោះវៀន បាន​បក​ស្រាយ​ថា ការ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល មិន​មែន​ជា​មូលហេតុ​នាំ​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ។ បដិសេធ​ការ​លើក​ឡើង​ខាង​លើ លោក​វេជ្ជបណ្ឌិត​ថា​មូលហេតុ​ចម្បងៗ​ដែល​នាំ​ឲ្យ​ឈឺ​ក្រពះ​រួម​មាន ការ​ប្រើ​ថ្នាំ​​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ ផឹក​គ្រឿង​ស្រវឹង​លើស​កម្រិត ជក់បារី និង​ស្ត្រេស​ខ្លាំង​ពេក។ “ការ​ដែល​យើងញ៉ាំ​អាហារ​មិន​ទៀង​ពេល មិន​ជា​កត្តា​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ ខ្ញុំ​ហ្នឹង​ជា​គ្រូពេទ្យ​ញ៉ាំ​មិន​ទៀង​ពេល​ជាង​គេ​ជាង​ឯង តែ​បើអត់​មាន​កត្តា​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជប​បញ្ជា ផឹកស្រា ជក់បារី ស្ត្រេស​អី​ហ្នឹង មាន​តែញ៉ាំ​​អាហារ​មិន​ទៀងពេល​មួយ​មុខ គឺ​មិន​អាច​ឈឺ​ក្រពះ​ទេ”។ លោក​សាស្ត្រាចារ្យ​រៀបរាប់។ តែ​ទោះ​ជា​បែប​នេះក្តី សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​បញ្ជាក់ គ្រូពេទ្យ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល​នោះ​ទេ ទោះ​វា​មិន​បង្ក​ឲ្យ​ឈឺ​ក្រពះ តែ​ដើម្បី​សុខភាព​ទូទៅ យើង​ម្នាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​ទៀង​ពេល។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ផ្ទុយ​ទៅ​វិញ​បើ​យើង​មាន​បញ្ហា​ក្រពះ​ហើយ ញ៉ាំ​អាហារ​មិន​ទៀង​ពេល​ទៀត នោះ​ទើប​ជា​បញ្ហា​ធ្ងន់ធ្ងរ ជា​បច្ច័យ​ធ្វើ​ឲ្យ​ក្រពះ​កាន់​តែ​ធ្វើ​ទុក្ខ​ខ្លាំង ទៅ​ជា​រមួល​ពោះ ឆ្អល់​ពោះ។ អត្ថបទពាក់ព័ន្ធ៖ កត្តាធំៗ៤នេះហើយ បណ្តាលឲ្យមនុស្សសម័យឥឡូវងាយឈឺក្រពះ សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ


ដំបៅក្រពះ

ជំងឺទាំង៥នេះហើយ ឧស្សាហ៍កើតញឹកញាប់លើក្រពះ

ជាធម្មតា រាង​កាយ​យើង​អាច​កើត​មាន​ជំងឺ​ជា​ច្រើន នៅ​លើ​សរី​រាង្គ​តែមួយ ហើយ​ក្រពះ​ក៏​ដូច​គ្នា​ដែរ អ្នក​ខ្លះ​ឈឺ​ក្រពះ ឯ​ខ្លះ​ទៀត រលាក​ក្រពះ​ជាដើម។ សាស្ត្រាចារ្យ​មហា​បរិញ្ញា អ៊ុង ចក្រាវុធ ជំនាញ​ផ្នែក​ក្រពះ ថ្លើម ពោះវៀន បាន​ឲ្យ​ដឹង​ថា ជំងឺ​ដែល​កើត​មាន​នៅ​លើ​ក្រពះ​ញឹក​ញាប់​គឺ​ជំងឺ​ចំនួន​៥ ដូចជា៖ ១. អាស៊ីដច្រាល​ក្នុង​ក្រពះ ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​អាស៊ីដ​ដែល​មាន​នៅ​ក្នុង​ក្រពះ ច្រាល​ចូល​ទៅ​ក្នុង​បំពង់អាហារ ដែល​អាច​បណ្តាល​ឲ្យ​រលាក​បំពង់អាហារ​។ អ្នក​ដែល​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ មាន មនុស្ស​ចាស់ អ្នក​ធាត់​ដុះ​ក្បាល​ពោះ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ ហើយ​រោគ​សញ្ញា​របស់​វា​មាន៖ – ភើ​ជូរ – ក្រហាយ​នៅ​តាម​បំពង់​អាហារ -ក្រហាយទ្រូងឬឈឺទ្រូង – ពិបាក​រំលាយ​អាហារ – ឆ្អល់ពោះ។ ២.រលាក​ក្រពះ លោក​វេជ្ជបណ្ឌិត ឲ្យ​ដឹង​ថា មាន​កត្តា​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​រលាក​ក្រពះ ប៉ុន្តែ​៩០% ​នៃ​ការ​រលាក​ក្រពះគឺ​មក​ពី​មាន​មេរោគ​នៅ​ក្នុង​ក្រពះ។ រោគ​សញ្ញា​នៃ​ការ​រលាក​ក្រពះ​នេះ គឺ៖ – ឆ្អល់ – ក្រហាយ​នៅ​ចុង​ដង្ហើម – ពិបាក​រំលាយ​អាហារ – ញ៉ាំឆាប់ឆ្អែត។ ៣.ខ្សោយ​ក្រពះ ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ក្រពះ​ខ្សោយ គឺ​បណ្តាល​មក​ពី​ក្រពះ​ដំណើរ​ការ​មិន​ល្អ ភាគ​ច្រើន​បណ្តាល​មក​ពី​ស្រ្តេស​ច្រើន​ពេក ហើវា​បង្ហាញ​រោគ​សញ្ញា​ដូចជា៖ – ឆ្អល់ – ពិបាក​រំលាយ​អាហារ – ក្រហាយ​ក្រហល់​ក្នុង​ពោះ។ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា សម្រាប់​ជំងឺ​ពាក់​ព័ន្ធ​នឹង​ក្រពះ​ទី ៤ គឺដំបៅ​ក្រពះ  និង ៥គឺ​មហារីក​ក្រពះ​ ដែល​វា​អាច​វិវត្ត​ពី​ការ​រលាក​ក្រពះ​បាន ហើយ​រោគ​សញ្ញា​របស់​ជំងឺ​ទាំង​ពីរ​នេះ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​ក្រពះ​ដទៃ​ដែរ។ ដូច​នេះ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ​ថា […]


រលាកពោះវៀន

ចេញរោគសញ្ញាទាំងនេះ បញ្ជាក់ថាពោះវៀនមានបញ្ហាហើយ

ដូច​នឹង​ក្រពះ​ដែរ ពោះ​វៀន​ក៏​អាច​កើត​មាន​ជំងឺ​កាច​សាហាវ​បាន ប្រសិន​បើ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ថែ​ទាំ​សុខភាព។ លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេស​ជំងឺ​ថ្លើម ក្រពះ ពោះ​វៀន បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹង​បញ្ហា​ពោះវៀន ក្នុង​នោះ​ជំងឺ​មហារីក​ពោះ​វៀន គឺ​ជា​ជំងឺ​ដែល​គេផ្តោតសំខាន់ជាងគេ ប៉ុន្តែ​ប្រសិន​បើ​ពោះវៀន​មាន​បញ្ហា​ផ្សេង​ក្រៅ​ពី​ជំងឺ​មហារីក នោះ​អ្នក​ជំងឺ​មាន​ចេញ​រោគ​សញ្ញា​ដូចជា៖ – ឈឺពោះ ក្រោមផ្ចិត – ហើមពោះ – អត់សូវផោម – អត់សូវបត់ជើង – រាករូស – បត់ជើងមានឈាម ឬបញ្ហា​ទាក់ទង​នឹង​ការ​បន្ទោបង់។ រោគសញ្ញា​ខាង​លើ​នេះ គឺ​ជា​រោគ​សញ្ញា​របស់​ជំងឺ​ពោះ​វៀន​ធម្មតាៗ​ដែល​មិន​សូវ​ធ្ងន់​ធ្ងរ​ដល់​អ្នក​ជំងឺ​ប៉ុន្មាន​ទេ។ បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា បើ​ចេញ​រោគ​សញ្ញា​ទាំង​នេះ ចាំបាច់​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​ដឹង​ថា កើត​ជំងឺ​អី​ឲ្យ​ពិត​ប្រាកដ​តាម​រយៈ​ការ​ឆ្លុះ​ពោះ​វៀន​មើល មុន​នឹង​សម្រេច​តាម​ការ​ព្យាបាល​ត្រឹម​ត្រូវ​របស់​ជំងឺ​នីមួយ​ៗ។ សាស្ត្រាចារ្យមហា​រិញ្ញា អ៊ុង ចក្រាវុធ អត្ថបទពាក់ព័ន្ធ៖ ដឹងអត់ ហេតុអ្វីញ៉ាំមីញឹក ធ្វើឲ្យស្អិតក្រពះ-ពោះវៀន និងវិវត្តជាមហារីក? ញ៉ាំ​អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោ គ្រោះថ្នាក់​ខ្លាំង​ណាស់


រលាកក្រពះ

កត្តាធំៗ៤នេះហើយ បណ្តាលឲ្យមនុស្សសម័យឥឡូវងាយឈឺក្រពះ

ធ្លាប់​ឆ្ងល់​ទេ​ថា បញ្ហា​ឈឺ​ក្រពះ កើត​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​លើ​មនុស្ស​សម័យ​នេះ បណ្តាល​មក​ពី​កត្តា​អ្វី​ឲ្យ​ប្រាកដ? អាច​ដោយ​សារ​ការ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល ឬ​យ៉ាង​ណា? ទាក់​ទង​នឹង​បញ្ហា​នេះ លោកសាស្ត្រាចារ្យមហាបរិញ្ញា អ៊ុង ចក្រាវុធ ឯក​ទេស​ជំងឺ ថ្លើម ក្រពះ ពោះ​វៀន បាន​ណែនាំ​ឲ្យ​ដឹង​ពី កត្តា​ធំៗ​ចំនួន៤​ដែល​បណ្តាល​ឲ្យ​ងាយ​ឈឺ​ក្រពះ មាន​ដូច​ជា៖ ១.​ប្រើប្រាស់​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ នៅ​​ពេល​ឈឺ​អ្វីមួយ មិនថា ផ្តាសាយ ឈឺ​ឆ្អឹង​ឆ្អែង​នោះ​ទេ យើង​តែង​ទៅ​ឱសថស្ថាន​ដើម្បី​ផ្សំថ្នាំ​លេប ដោយ​គ្មាន​វេជ្ជបញ្ជា។ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ទៅ​ផ្សំ​ថ្នាំ ឱសថ​ការី​អាច​ផ្តល់​ថ្នាំ​​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​បាន តែ​ផ្ទុយ​ទៅ​វិញ ថ្នាំ​ទាំង​នោះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​។ ២.ផឹក​គ្រឿង​ស្រវឹង លោក​វេជ្ជបណ្ឌិត ឲ្យ​ដឹង​ថា តម្រូវ​ការ​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង មាន​ការ​កើន​ឡើង​ខ្លាំង​មែន​ទែន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ សូម្បី​តែនៅ​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ ​ក៏​មាន​ការ​សេព​គ្រឿង​ស្រវឹង​ដែរ។ នេះ​ហើយ គឺ​ជា​កត្តា​មួយ​ដែល​បណ្តាល​ឲ្យ​ឈឺ​ក្រពះ។ ក្មេងៗ​យុវវ័យ​សម័យ​នេះ ងាយ​នឹង​ឈឺ​ក្រពះ ក៏​ដោយ​សារ​តែ​ការ​ផឹក​ស្រា​ច្រើន​ដែរ ព្រោះ​ឥលូវ​នេះ មិន​ថា ចាស់ ឬ​ក្មេង​ទេ សុទ្ធ​តែ​ចេះ​ផឹក​ស្រា ដើម្បី​បំពេញ​អារម្មណ៍​សប្បាយ​មួយ​ពេលៗ។ អត្ថបទពាក់ព័ន្ធ៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ៣.ជក់បារី មាន​បញ្ហា​ឈឺ​ក្រពះ ក៏​អាច​បណ្តាល​មក​ពី​ការ​ជក់​បារី​បាន​ដែរ។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា “នៅ​ពេល​ដែល​យើង​ជក់បារី ឬ​ផឹក​ស្រា​តែ​ឯងៗ វា​ធ្វើ​ឲ្យ​​យើង​ពុល​ល្មម​ៗ តែ​ប្រសិន​បើ​ជក់ផង ផឹក​ផង​ក្នុង​ពេល​តែមួយ […]


ដំបៅក្រពះ

អាហារទាំងនេះ អ្នកឈឺក្រពះគួរតម បើមិនចង់ប៉ះពាល់កាន់តែខ្លាំង

សម័យ​នេះ​ មនុស្សភាគ​ច្រើន​មិន​ថា ក្មេង ឬ​ចាស់ សុទ្ធ​តែ​មាន​បញ្ហា​ឈឺ​ក្រពះ ស្ទើរ​តែ​គ្រប់​គ្នា។ បញ្ហា​ក្រពះ អាច​បណ្តាល​មក​ពី​របៀប​រស់​នៅ​ក្នុង​សម័យ​មមាញឹក​នេះ  ឬ​ញ៉ាំ​អាហារ​ផ្តេស​ផ្តាស ប្រសិន​បើ​មាន​បញ្ហា​ក្រពះ​ហើយ គួរ​តម​ចំណីអាហារ​បន្តិច បើ​មិន​ចង់​មាន​បញ្ហា​ធ្ងន់​ធ្ងរ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​បញ្ហា​ក្រពះ​ហើយ គួរ​ប្រយ័ត្ន​នឹង​ចំណី​អាហារ​ដែល​ញ៉ាំ​ចូល​ខ្លួន​បន្តិច ព្រោះ​កាល​ណា​បើ​ញ៉ាំ​ផ្តេស​ផ្តាស អាច​ប៉ះ​ពាល់​ដល់​ក្រពះ​របស់​យើង​កាន់​តែ​ខ្លាំង។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ គួរ​តម​ប្រភេទ​អាហារ​មួយ​ចំនួន​ដូច​ជា៖ – ស្រា – អាហារ​​ផ្អាប់ – គ្រឿង​ការី – អាហារ​មាន​ជាតិ​ហឹរ ជូរ – បារី។ អាហារ​ខាង​លើ​ទាំង​អស់​នេះ​ហើយ ដែល​អ្នក​មាន​បញ្ហា​ក្រពះ​គួរ​តម​ឲ្យ​បាន​ដិត​ដល់ ព្រោះ​កាល​ណា​បើ​មាន​តែ​បន្ត​ញ៉ាំ​អាហារ​ទាំង​នេះ​នៅ​ពេល​ក្រពះ​ឈឺ វា​អាច​បណ្តាល​ឲ្យ​ទៅ​ជា​ដំបៅ​ក្រពះ ឬ​បើ​ធ្ងន់​ធ្ងរ​ខ្លាំង អាច​កើត​ជា​ជំងឺ​មហារីក​ក្រពះ​ក៏​ថា​បាន។ ​​ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន ឧស្សាហ៍ញ៉ាំត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាចកើតមហារីកក្រពះដោយមិនដឹងខ្លួន កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត ឧស្សាហ៍​​ឈឺឆ្អល់ក្នុង​ពោះ អាច​សាក​វិធី​នេះ​បាន ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? តិច​ច្រឡំ​ថា​ជំងឺ​​ទាំង​នេះ​កើត​លើ​​មនុស្ស​ចាស់ តាម​ពិត​ក្មេង​ៗ​ក៏​មាន​ដែរ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ចាល់អាស៊ីដក្រពះ

ទម្លាប់ញ៉ាំបែបនេះ ធ្វើឲ្យលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់ (វីដេអូ)

មាន​កត្តា​ប្រឈមសំខាន់​២ ទាក់​ទង​នឹង​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​យើង ដែល​ឈាន​លើស​​អាស៊ីដ​​អ៊ុយរិច​ក្នុង​​ឈាម នោះ​គឺញ៉ាំ​ច្រើន​លើស​កម្រិត ពិសេស​ការ​ញ៉ាំ​សាច់ និង​គ្រឿង​សមុទ្រ។ ក្រៅពីការញ៉ាំច្រើន ពិសេសពពួកសាច់ និងគ្រឿងសមុទ្រ តើមានកត្តារួមផ្សំអ្វីខ្លះដែលនាំឲ្យមានជំងឺលើសជាតិអាស៊ីដអ៊ុយរិច? ហើយមានរោគសញ្ញា និងផលប៉ះពាល់អ្វីខ្លះ?   អត្ថបទពាក់ព័ន្ធ៖ បើ​ឈឺកជើង តិចនិក​នេះ​អាច​សម្រាល​ការ​ឈឺ​ចាប់​បាន ឈឺសន្លាក់ ញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ អ្នកមានជំងឺរលាកសន្លាក់ឆ្អឹង ទាំងនេះជាអាហារគួរញ៉ាំ និងគួរ​ចៀសវាង អ្នកមានជំងឺលុយពុសអាចប្រឈមនឹងការឡើងគីឡូ ឬស្រកគីឡូ អ័រម៉ូន​ពេល​ពពោះ ជួយ​ព្យាបាល​ការ​ឈឺ​​​ស្មា ឈឺជង្គង់ សាកវិធីហាត់​ប្រាណ​ងាយៗទាំង​នេះ បើក្មេង​​ឈឺពោះ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច ទើបល្អ? ប្រយ័ត្នខ្មាសគេ! កុំចេះតែញ៉ាំ ចំណីទាំងនេះអាចប្ដូរពណ៌ធ្មេញជាប់រហូត


ការបង្ករោគក្នុងពោះវៀន

កុំ​ចូលចិត្ត​ញ៉ាំ​លៀស ខ្ចៅ ខ្យង ពេក ព្រោះ​អាច​ឆ្លង​សត្វ​ល្អិត​ទៅ​ក្នុង​ពោះវៀន (វីដេអូ)

វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ពន្យល់​ថា៖ “ខ្យង ខ្មៅ​ខ្លះ​មិនមែន​ធម្មជាតិ​ឡើយ ព្រោះ​គ្មាន​អ្នក​នៅ​តាម​ស្រុកស្រែ​ចុះ​ទៅ​ចាប់​ទៅ​រាវ​នៅ​បឹង នៅ​ទន្លេ​បាន​ច្រើន​រាល់ថ្ងៃ​យក​មក​ផ្គត់ផ្គង់​គ្រប់​កន្លែង ព្រម​ទាំង​ហាង​ធំ​ៗ​ដែរ​នោះ​ទេ។ មាន​ខ្លះ​គេ​ចិញ្ចឹម និង​យក​មក​ពី​ប្រទេស​ជិតខាង​យើង ហើយ​បើ​ខ្លះ​ទៀត​វា​រស់នៅ​ក្នុង​ទឹក​កខ្វក់ ហើយ​ជា​ធម្មតា​របស់​ចិញ្ចឹម​គឺ​គេ​ឲ្យ​ស៊ី​កាក​សំណល់​គ្រប់​ប្រភេទ ភាគច្រើន​របស់​មិន​ល្អ”។   អត្ថបទពាក់ព័ន្ធ: ពេល​ពពោះ​ម៉ាក់ៗ​ញ៉ាំ​លៀស ខ្យង ខ្ចៅ កូន​កើត​មក​ហៀរ​ទឹក​មាត់? អ្នកស្រឡាញ់​សត្វ​ចិញ្ចឹមប្រយ័ត្ន​បន្តិច ព្រោះ​​​អាច​​​បង្ក​បញ្ហា​រលាក​ពោះ​វៀន​ធ្ងន់​ធ្ងរ​​​ ដឹងហើយលែងហ៊ានញ៉ាំ បន្លែ​នៅ​​ផ្សារ មាន​ជាតិ​គីមី​ច្រើន​មុខ ប៉ះពាល់​សុខភាព​ខ្លាំង​ សារធាតុគីមីធ្វើឲ្យបន្លែសៗ ឃើញចង់ញ៉ាំនោះ ប៉ះពាល់សុខភាពណាស់ ពិតទេ បន្លែ​ផ្លែឈើមិនសូវ​ថ្លោស ​ដង្កូវ​ស៊ី អត់ជាតិ​គីមី?​ គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

លេបថ្នាំ Gluta ឲ្យស្បែកស អាចប៉ះពាល់ដល់ក្រពះពោះវៀនអត់?

មិន​ថា នារីៗ ឬបុរសៗ​ទេ សម័យ​នេះ គឺ​ម្នាក់ៗ សុទ្ធ​តែ​ចង់​បាន​ស្បែកស​ស្អាត​គ្រប់ៗ​គ្នា។ មាន​គ្នា​យើង​ខ្លះ ហេតុ​តែ​ចង់​បាន​ស្បែក​សឆាប់ ហើយស​ខ្ចី​ដូចសំបក​ចេក ក៏​សម្រេច​ចិត្ត​ផឹក​ពពួក​ថ្នាំ gluta។ តើ​ថ្នាំ​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ប្រភេទ​នេះ ប៉ះពាល់ដល់ក្រពះ-ពោះវៀនអត់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​លេប​គ្រប់​ប្រភេទ​ថ្នាំ សុទ្ធ​តែ​បណ្តាល​ឲ្យ​មាន​ផល​វិបាក និង​ផលរំខាន​គ្រប់​ប្រភេទ​ទាំង​អស់ មិន​ថា​តិចឬច្រើន​នោះ​ទេ រួម​ទាំង​មាន​ប្រតិកម្ម​ថែម​ទៀត​ផង។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ផល​រំខាន​ដែល​បណ្តាល​មក​ពី​ការ​លេប​ថ្នាំ​មាន​ដូចជា៖ - ឈឺពោះ - ហើមពោះ - រាករូស - មាន​ជាតិ​ហ្គាស - ប្រតិកម្ម រមាស់ ហើម - ពេល​ខ្លះ​អាច​ប្រឈម​នឹង​បាត់​បង់ជីវិត​ថែម​ទៀត។ ម៉្យាង​វិញ​ទៀត លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​លេប​ថ្នាំ Gluta មិន​សូវ​បាន​ផល​ ធ្វើ​ឲ្យ​ស្បែក​ស​នោះ​ទេ ព្រោះ​ពោះ​វៀន​មិន​សូវ​ស្រូប​ជាតិ Gluta ទេ។​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ