សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ការបង្ករោគក្នុងពោះវៀន

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អនុវត្តវិធីទាំង៦នេះ ជួយដល់ការរំលាយអាហារបានលឿន

ការ​រំលាយ​អាហារ​គឺ​ការ​បំបែក​អាហារ​ជា​ភាគល្អិតតូចៗ​ងាយ​ស្រួល​ដល់​រាងកាយ​ក្នុង​ការស្រូប​យក​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ពី​អាហារ។ អាហារ​ផ្សេង​គ្នា​ត្រូវ​ការ​បំបែក​ផ្សេងគ្នា ដោយអាហារ​មួយ​ចំនួន​គឺ​ប្រើ​ពេល​លឿនក្នុង​ការរំលាយ​​ជាង​អាហារ​ផ្សេង។ ប៉ុន្តែ​ការ​រំលាយ​អាហារ​គឺ​ពឹងផ្អែក​លើ​ដំណើរការ​របស់​រាងកាយ ហើយ​ក៏​មាន​វិធី​ខ្លះៗ​ដែល​អាច​ពន្លឿន​ការ​រំលាយអាហារ​ដែរ។ ១. ការហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ការ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​គឺ​ជួយ​ដល់​ចលនា​របស់​អាហារ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ។ នេះ​អាច​ពន្លឿន​ដល់​ដំណើរ​ការ​រំលាយ​អាហារ។ ម៉្យាងទៀត ការ​ហាត់​ប្រាណ​ជួយ​បង្ការ​ការ​ទល់​លាមក និង​ពន្លឿន​ការរំលាយ​អាហារ​ដោយ​បន្ថយ​រយៈពេល​ដែល​អាហារ​ស្តុក​ក្នុង​ពោះវៀន​ធំ​ដោយ​កំណត់​បរិមាណ​ជាតិ​ទឹក​ស្រូប​ពី​លាមក​ត្រលប់​មក​ក្នុង​ខ្លួន​វិញ។ ការ​ធ្វើ​ចលនា​គឺ​ជួយ​សម្រួល​ដល់​ការ​កន្រ្ទាក់​របស់​សាច់ដុំ​នៅ​ប្រព័ន្ធ​រំលាយអាហារ​ដែល​ពន្លឿន​ការ​បំបែក​អាហារ។  ២. ការ​សម្រាក ការ​គេង​អាច​ឲ្យ​សរីរាង្គ​រំលាយ​អាហារ​មាន​ពេល​សម្រាក និង​បង្កើន​សមត្ថភាព​ក្នុង​ការ​រំលាយ​អាហារ​លឿន។ ដូចនេះ​​ការ​ផ្លាស់ប្តូរ​ការ​គេង​អាច​មាន​ប្រយោជន៍​ដល់​ការ​រំលាយ​អាហារ​។ យក​ល្អ​កុំ​គេង​ភ្លាមៗ​ក្រោយពី​ញ៉ាំ​អាហាររួច គួរ​ចាំ​ពី​ពីរ​ទៅ​បី​ម៉ោង​ដើម្បី​ទុក​ពេល​គ្រប់គ្រាន់​ក្នុង​ការ​រំលាយ​អាហារ។ យើង​ក៏​គួរ​គេង​បែរ​មក​ខាង​ឆ្វេង ព្រោះ​ការ​សិក្សា​បង្ហាញ​ថា​ការ​គេង​បែរ​ទៅ​ឆ្វេង​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​រំលាយ​អាហារ។ អត្ថបទពាក់ព័ន្ធ៖ បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ ៣. ការ​ផឹក​ទឹក ការ​ផឹក​ទឹក ឬ​ទឹក​តែ​អំឡុងពេល​ ឬក្រោយ​អាហារ​ជួយ​ដល់​ការ​រំលាយ​អាហារ។ ទឹក​ជួយ​រាងកាយ​បំបែក​អាហារ និង​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​ដែរ។ ការ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​គឺ​សំខាន់​ក្នុង​ការ​រក្សា​កម្រិត​នៃ​ការ​ផលិត​ទឹក​មាត់ និង​សារធាតុរាវ​ក្នុង​ក្រពះ។ ទឹក​ក៏​អាច​ជួយ​បន្ទន់​លាមក និង​ជួយ​រាងកាយ​ក្នុង​ការ​ប្រើប្រាស់​ជាតិកាកសរសៃ​ដែល​សារធាតុ​ចាំបាច់​សម្រាប់ការ​រំលាយ​អាហារ។ ៤. ញ៉ាំ​អាហារ​មាន​ជាតិសរសៃ អាហារ​សំបូរ​ដោយ​ជាតិសរសៃ​ជួយ​ដល់​ការ​រំលាយ​អាហារ​។ ការ​ញ៉ាំ​អាហារ​ទាំង​នេះ​អាច​ពន្លឿន​ការ​រំលាយ​អាហារ​ដោយ​កាត់បន្ថយ​ការ​ទល់​លាមក និង​រក្សា​សុខភាព​ពោះវៀន។​ ជាតិកាកសរសៃ​ស្រូប​យក​ជាតិ​ទឹក​ដោយ​បន្ថែម​ទម្ងន់​ទៅ​លាមក។ ដូចនេះ​ហើយ​ការ​ផឹក​ទឹក​ឲ្យ​គ្រប់គ្រាន់​គឺ​សំខាន់​ណាស់​បើ​មិន​ដូច្នោះ​ទេ​ការ​ទល់លាមក​នឹង​កើត​ឡើង។ ជាតិសរសៃ​នេះ​ជួយ​បន្ថយ​ខ្យល់​ក្នុង​ពោះវៀន ការ​ហើម​ពោះ និង​ការ​រាករូស។ អាហារ​មានជាតិកាកសរសៃ​ មាន​ដូចជា​ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ អាហារ​​សំខាន់ៗ ​ដែល​​បេះដូង​ត្រូវ​ការ តិចថា​អត់ដឹង អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ៥. ញ៉ាំ​យ៉ាអួ យ៉ាអួ​គឺ​ជា​ប្រភព​នៃ​ probiotic ហើយ​ក៏​សំខាន់​ដល់​ការ​រំលាយអាហារ​ដែរ។ ផល​ប្រយោជន៍​នៃ​យ៉ាអួ​ទៅ​លើ​ប្រព័ន្ធ​រំលាយអាហារ​គឺ​ជួយ​ដល់​ការ​លូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន បន្ថយ​រយៈពេល​ក្នុង​ការ​ជា​ពី​ការ​ឆ្លង​មេរោគ​ក៏​ដូចជា​ការ​បន្ថយ​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​បណ្តុំ​រោគសញ្ញា​នៃ​ជំងឺរលាកពោះវៀន […]


រលាកក្រពះពោះវៀន

សញ្ញាសំខាន់ៗ បញ្ជាក់ថាគ្នាយើងមានមេរោគក្នុងក្រពះ

ចុក​ឆ្អល់​ក្នុង​ពោះ តឹង​ណែន​ចុង​ដង្ហើម ក្រហាយ ឬ​ក្តៅ​នៅ​ចុង​ដង្ហើម លាមក​ពណ៌ខ្មៅ ឬមាន​ឈាម ជា​សញ្ញា​បញ្ជាក់​ថា យើង​មាន​មេរោគ​នៅ​ក្នុង​ក្រពះ​ហើយ។ បើ​តាម​ការ​ផ្សព្វផ្សាយនៅ​ផេក​ហ្វេសប៊ុក មន្ទីរពេទ្យ​កាល់ម៉ែត មេរោគ​ក្រពះ​មាន​ឈ្មោះ​ថា Helicobacter Pylori មេរោគ​នេះ​អាច​បង្ក​ឲ្យ​កើត​ជា​ជំងឺ​រលាក​ក្រពះ ដំបៅ​ក្រពះ និង​មហារីក​ក្រពះ។ ក្រៅ​ពី​រោគ​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ដើម្បី​បាន​ដឹង​កាន់​តែ​ច្បាស់​ថា យើង​មាន​មេរោគក្រពះ​ពិត​មែន ឬ​អត់​នោះ គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​បន្ថែម​ទៀត តាម​រយៈ​ការ​យក​​ កោសិកា​​ក្រពះ​មក​ពិនិត្យ ធ្វើ​តេស្ត​ផ្លូវដង្ហើម ឬ​ធ្វើ​តេស្ត​លាមក។ [embed-health-tool-heart-rate] ក្នុង​ចំណោម​វិធីសាស្រ្ត​ទាំង៣នេះ​ មាន​ប្រសិទ្ធភាព​ខ្ពស់​ដូចគ្នា​ក្នុង​ការ​រក​មេរោគ​ក្រពះ ប៉ុន្តែ​វាមាន​លក្ខណៈ​ពិសេស​រៀងៗខ្លួន ដូចជា​ការ​យក​រម្អិល​ក្រពះ​មក​ពិនិត្យ វិធី​នេះ​តម្រូវឲ្យ​មានការ​សុង​ក្រពះ ដែល​អ្នក​ជំងឺ​ភាគច្រើនមាន​ការ​ភ័យ​ខ្លាច ប៉ុន្តែ​វា​ក៏​មាន​ផល​ចំណេញ​ជាច្រើន​ទៀត​ដែរ​ដូចជា បន្ថែម​ពី​លើ​ការ​រក​មេរោគ​ក្រពះ គឺ​យើងអាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ថា អ្នក​ជំងឺ​មាន​បញ្ហា​នៅ​ក្នុង​ក្រពះ​ផ្សេង​ទៀត​ដូចជា រលាក​ក្រពះ ដំបៅក្រពះ និង​មហារីកក្រពះ​ជាដើម។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចំណែក​ឯ​ការ​ធ្វើ​តេស្ត​លាមក និង​តេស្ត​ដង្ហើម មិន​តម្រូវ​ឲ្យអ្នក​ជំងឺ​សុង​ក្រពះនោះ​ទេ រីឯ​ការ​ធ្វើ​តេស្ត​ដង្ហើម អ្នក​ជំងឺ​គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដោយផ្លុំ​ខ្យល់​ចូល​ទៅ​ក្នុង​ថង់ រួច​យក​ទៅ​ពិនិត្យ​ជា​ការ​ស្រេច ​ឯ​លទ្ធផលទទួល​បាន​​ភ្លាមៗបន្ទាប់​ពី​ផ្លុំ។ ចំពោះ​ផល​វិបាក​នៃ​ការ​ព្យាបាល​មេរោគ​ក្រពះមិន​​បាន​ត្រឹម​ត្រូវ អ្នក​ជំងឺ​​នឹង​វិវត្ត​ទៅ​ជា​រលាកក្រពះ​រ៉ាំរ៉ៃ ហើយ​អាច​ក្លាយ​ទៅ​ជា​ដំបៅ​ក្រពះ និង​ចុងក្រោយ​មហារីក​ក្រពះ។ អត្ថបទពាក់ព័ន្ធ៖ Peptic Ulcer (ជំងឺ​ដំបៅ​ក្រពះ) ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ […]


ដំបៅក្រពះ

Peptic Ulcer (ជំងឺ​ដំបៅ​ក្រពះ)

និយមន័យ១- អ្វី​ទៅ​ជា ជំងឺ​ដំបៅ​ក្រពះ? ជំងឺ​ដំបៅ​ក្រពះ (Peptic Ulcer) គឺ​ជា​ដំបៅ​ដែល​កើត​មាន​នៅ​លើ​ផ្ទៃ​ក្រពះ និង​ឌុយអដេនុម (Duodenum – ផ្នែក​ដំបូង​នៃ​ពោះវៀន​តូច​ដែល​ភ្ជាប់​នឹង​ក្រពះ)។ ដំបៅក្រ​ពះ​​គឺ​កើត​ឡើង​នៅ​ពេល​ដែល​ផ្ទៃ​ក្រពះ​និង​ឌុយអដេនុម រង​ការ​ដាច់​រលាត់ ហើយ​ជាលិកា​នៅ​ខាង​ក្រោម​លេច​ចេញ​ឡើង​មក។ ដំបៅ​នៅ​ក្រពះ​កើត​ឡើង​ច្រើន​ជាង​៤ដង​បើ​ធៀប​នឹង​ដំបៅ​នៅ​ឌុយអដេនុម។ ២- តើ​ជំងឺ​ដំបៅ​ក្រពះកើត​ឡើង​ញឹក​ញាប់​ឬ​ទេ? ជំងឺ​ដំបៅក្រពះ​ គឺ​កើត​ឡើង​ញឹក​ញាប់​ណាស់ ជា​ពិសេស​ប៉ះពាល់​ញឹក​ញាប់​ចំពោះ​មនុស្ស​វ័យ​ចំណាស់។ជំងឺ​ដំបៅ​ក្រពះ​​អាច​គ្រប់​គ្រង​បាន​ដោយ​បន្ថយ​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖ Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ) រោគ​សញ្ញា៣- តើ​រោគ​សញ្ញាជំងឺ​ដំបៅ​ក្រពះមាន​អ្វី​ខ្លះ? រោគសញ្ញា​ទូទៅ​ដែល​កើត​មាន​ញឹក​ញាប់​នៃ​ជំងឺ​ដំបៅក្រពះ​​គឺ​៖ មាន​អារម្មណ៍​ឈឺ ឬ​ក្រហាយ​នៅ​ក្នុង​ពោះ។ អារម្មណ៍​ឈឺ​ចាប់​គឺ​ញឹក​ញាប់​នៅ​ចន្លោះ​ពី​តំបន់​រន្ធផ្ចិត (umbilical area) និង ចង្អូរ​សន្ទះ​ទ្រូង (Sternum) ហើយ​និង៖ – មាន​អារម្មណ៍​ឈឺ​ពេល​ពោះ​ទទេ ដូច​ជា​អំឡុង​ពេល​បាយ និង​ពេល​យប់​ជា​ដើម – បាត់​ឈឺ​ពេល​ញ៉ាំ ឬ​ពេល​ប្រើ​ថ្នាំ​ផ្សះ – ឈឺ​ជាប់​រយៈពេល​ពីរ​បី​នាទី ទៅ​ពីរ​បី​ម៉ោង – ឈឹ​បាត់ៗ រយៈពេល​ពីរ​បី​ថ្ងៃ ពីរ​បី​អាទិត្យ និង​ពីរ​បី​ខែ រោគ​សញ្ញា​ដែល​មិន​កើត​មាន​ញឹក​ញាប់​រួម​មាន៖ – ហើម​ពោះ – ភើរ – មាន​អារម្មណ៍​មិន​ស្រួល​នៅ​ក្នុង​ពោះ – មិន​ឃ្លាន​អាហារ – ចង្អោរ – ស្រក​ទម្ងន់ អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ប្រសិន​បើ​មាន​ការ​ព្រួយ​បារម្ភ​ពី​រោគ​សញ្ញា សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤- តើ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? ជំងឺ​ដំបៅ​ក្រពះ (Peptic Ulcer) នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ប្រសិន​បើ​មិន​ព្យាបាល។ យើង​​ត្រូវ​តែ​ទៅ​ជួប​ពេទ្យ​ភ្លាម […]


ដំបៅក្រពះ

ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ

ដំបៅ​ក្រពះ បណ្តាល​មក​ពី​ការ​បាត់​លំនឹង​ស្រទាប់​ការពារ​ក្រពះ និង​ការ​បញ្ចេញ​នូវ​អាស៊ីដ​ក្រពះ។ ចំពោះ​មូលហេតុ​ដែល​ធ្វើ​កើត​មាន​ជំងឺ​ដំបៅ​ក្រពះ មាន​២​សំខាន់ៗ គឺ​ទី១ មាន​មេរោគ​នៅ​ក្រពះ និង​ទី២ ការ​ប្រើ​ប្រាស់​ថ្នាំ​ឈឺ​សន្លាក់ នេះ​បើ​តាម​ប្រភព​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ ១. ឆ្លង​មេរោគ​ក្រពះ ការ​ឆ្លង​មេរោគ​ក្រពះ Helicobater Pylori បណ្តាល​មក​ពី​កង្វះ​អនាម័យ ដោយ​អ្នក​ជំងឺ​ញ៉ាំ​ចំណី​អាហារ​ដែល​មាន​មេរោគ​ទាំង​នោះ​ចូល​ក្នុង​ក្រពះ ឬ​ក៏​ញ៉ាំ​អាហារ​ផ្អាប់ៗ ធ្វើ​ឲ្យ​មេរោគ​នោះ​ចូល​ក្នុង​ក្រពះ ទំ​នៅ​លើ​កោសិកា​ក្រពះ ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​នូវ​អាស៊ីដ​ក្រពះ​ច្រើន។ ដំបូងៗ​ឡើយ​មេរោគ​ទាំង​នេះ​ធ្វើ​ឲ្យ​ត្រឹម​តែ​រលាក​ក្រពះ​ប៉ុណ្ណោះ តែ​យូរៗ​ទៅ​ធ្វើ​ឲ្យ​ដំបៅ​ក្រពះ បើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ វា​បង្ក​ឲ្យ​កើត​មហារីក​ក្រពះ។ ២. ប្រើ​ថ្នាំ​ឈឺ​សន្លាក់ ការ​ប្រើ​ថ្នាំ​ឈឺ​សន្លាក់​ដោយ​មិន​មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដំបៅ​ក្រពះ ព្រោះ​ថ្នាំ​នេះ​ធ្វើ​ឲ្យ​ស្រទាប់​ការពារ​កោសិកា​ក្រពះ​ថយ​ចុះ ដែល​អាច​ឲ្យ​អាស៊ីដ​ក្រពះ​បំផ្លាញ​នូវ​ស្រទាប់​​កោសិកា​របស់​ក្រពះ។ បើ​អ្នក​ជំងឺ​ដំបៅ​ក្រពះ​នៅ​តែ​បន្ត​ប្រើ​ថ្នាំ​នេះ​ទៀត អាច​ធ្វើ​ឲ្យ​ហូរ​ឈាម​ក្រពះ ឬ​ធ្លាយ​ក្រពះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បាត់បង់​ជីវិត បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។ អត្ថបទពាក់ព័ន្ធ៖ Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ) ពលរដ្ឋវៀតណាម កើតជំងឺក្រពះ-ពោះវៀនច្រើនជាងគេ ដោយសារអី? រោគ​សញ្ញា​ដំបៅ​ក្រពះ៖ – ឈឺ​ចាប់​ពោះ​ផ្នែក​ចុង​ដង្ហើម ឬ​ផ្នែក​ស្តាំ​ខាង​លើ – ឈឺ​ចាប់​នៅ​ផ្នែក​ខ្នង ឬ​បោះ​ដៃ​ផុត – ឈឺ​នៅ​ពេល​ឃ្លាន ហើយ​ថយ​ការ​ឈឺ​ចាប់​ពេល​ញ៉ាំ​អាហារ​រួច – អាច​មាន​ក្អួត​ចង្អោរ – ពិបាក​ក្នុង​ការ​រំលាយ​អាហារ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺទល់លាមក

បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក

ទល់លាមក ជាបញ្ហាប្រព័ន្ធ​រំលាយអាហារ ហើយជាទូទៅ ត្រូវកំណត់​ថា បើយើង​បត់ជើងធំ តិចជាង ៣ដង/សប្ដាហ៍ យើង​កើតមាន​បញ្ហា​នេះ។ បញ្ហា​ទល់លាមក បណ្ដាលមកពី​មូលហេតុ​ជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម មិន​សូវបញ្ចេញ​សកម្មភាព​រាងកាយ ស្ត្រេស ខ្សោះជាតិទឹក និង​ប្រភេទ​អាហារ ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងជម្រាប​ប្រិយមិត្ត​អំពីប្រភេទអាហារ និងភេសជ្ជៈ​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​យើង​ទល់លាមក ហើយ​យើង​គួរចៀសវាង ឬញ៉ាំវា​តិចតួច​បាន​ហើយ។ អាហារ និង​ភេសជ្ជៈ​ទាំងនោះ មាន​ដូចជា៖ ១. សាច់ក្រហម សាច់ក្រហម ជាអាហារ​បណ្ដាលឲ្យ​យើង​ទល់លាមក ដោយសារ​កត្ដា​សំខាន់​ចំនួន៣។ ទី១ វាមាន​ផ្ទុក​ជាតិ​កាកសរសៃ​តិច ទី២ វាមាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់ ដែល​រាងកាយ​ត្រូវការ​រយៈពេល​យូរ ដើម្បី​រំលាយ និង​ទី៣ វាបន្ថយ​ការ​ញ៉ាំ​អាហារ​ជាតិ​កាកសរសៃ​ប្រចាំ​ថ្ងៃ នៅពេល​យើង​ញ៉ាំ​សាច់ក្រហម​ច្រើន។ ២. អាហារបំពង និង Fast Foods ការញ៉ាំ​អាហារបំពង និង Fast Foods បរិមាណ​ច្រើន និង​ញឹកញាប់ ក៏បណ្ដាល​ឲ្យយើង​ប្រឈម​នឹង​បញ្ហា​ទល់លាមក​ផងដែរ។ នេះដោយសារ អាហារ​ប្រភេទនេះ មាន​ជាតិ​ការសរសៃ​តិច និង​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់ រួមជាមួយ​ការ​រំលាយ​យឺត​ទៀត។ ជាមួយ​គ្នានេះ […]


ជំងឺថង់ប្រមាត់

កាត់ថង់ទឹកប្រមាត់ចេញ បន្សល់​ផលវិបាក​មួយ​ចំនួន

ថង់ទឹកម្រមាត់ ជាសរីរាង្គ​តូចមួយ ស្ថិត​នៅ​ខាង​ស្តាំ​ក្រោមថ្លើម នៃ​ផ្ទៃពោះ​របស់យើង ដោយ​វាមាន​មុខងារ​រក្សា និង​បញ្ចេញ​ទឹកប្រមាត់ ដែល​ជាសារធាតុ​មួយផលិត​ដោយ​ថ្លើម ដើម្បី​ជួយ​រំលាយ​ខ្លាញ់។ ចំណែក​ជំងឺ​ថង់ទឹកប្រមាត់ កើតឡើង​ដោយសារ​មាន​កូលេស្ដេរ៉ូល សារធាតុ Bilirubin ច្រើន និង Liver Pigment នៅក្នុង​ទឹកប្រមាត់។ វាបណ្ដាល​ឲ្យ​មាន​ក្រួសក្នុង​ប្រមាត់ រលាក​ស្រួចស្រាវ ឬរ៉ាំរ៉ៃ ដោយសារ​ក្រួស​ក្នុង​ប្រមាត់។ ក្នុង​ករណី​រោគសញ្ញា​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​សុខភាព វេជ្ជបណ្ឌិត​អាច​ផ្ដល់​យោបល់​ឲ្យ​កាត់​ថង់ទឹកប្រមាត់។ ត្បិត​ការ​កាត់ថង់ប្រមាត់​នេះ ជួយ​ឲ្យ​សុខភាព​បាន​ល្អប្រសើរ​វិញមែន តែ​វាក៏​បន្សល់​ផលវិបាក​មួយ​ចំនួន​ផងដែរ។ ផលវិបាក​ទាំងនោះ មាន​ដូចជា៖ ១. ពិបាក​រំលាយ​ជាតិ​ខ្លាញ់ ក្រោយ​ការវះកាត់​ថង់ទឹកប្រមាត់ រាងកាយ​របស់​យើង​ត្រូវការ​កែប្រែ​វិធីសាស្ត្រ សម្រាប់​ការរំលាយ​ជាតិខ្លាញ់។ ចំណែក​ថ្នាំ​ដែល​យើង​លេប អំឡុងពេល​វះកាត់ ក៏បណ្ដាល​ឲ្យ​ពិបាក​រំលាយ​អាហារ​ផងដែរ។ ស្ថានភាព​នេះមិន​បន្ដរហូត​នោះទេ តែ​អ្នកជំងឺ​ខ្លះ អាច​ជួប​ផលវិបាក​រយៈពេលវែង ដោយសារ​ការ​លេច​ទឹកប្រមាត់ទៅក្នុង​សរីរាង្គ ឬ​ក្រួស​ក្នុង​ប្រមាត់ ដែល​នៅ​ខាងក្រោយ​បំពង់ទឹក​ប្រមាត់។ ២. រាក និង​ហើមពោះ បញ្ហា​មិនរំលាយ​អាហារ អាច​បណ្ដាល​ឲ្យ​រាក និង​ហើមពោះ ហើយ​ជាញឹកញាប់ បណ្ដាល​មកពី​បរិមាណ​ជាតិ​ខ្លាញ់​ច្រើនពេក និង​កាកសរសៃ​តិចពេកនៅ​ក្នុង​អាហារ។ រីឯការលេច​ចេញ​ទឹក​ថង់ប្រមាត់ ក៏បណ្ដាល​ឲ្យ​បរិមាណ​ទឹកថង់ប្រមាត់​មិនគ្រប់គ្រាន់ ចូលទៅ​ក្នុង​ពោះវៀន ដើម្បី​រំលាយ​ជាតិ​ខ្លាញ់ និង​បណ្ដាល​ឲ្យ​រាក។ អត្ថបទពាក់ព័ន្ធ៖ មែនអត់ កាត់​ថង់​ទឹក​ប្រមាត់​ចេញ ងាយពុល​ចំណី​អាហារ? ៣. ជំងឺខាន់លឿង […]


ជំងឺទល់លាមក

ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ

ការ​ទល់​លាមក​យូរៗ​ម្តង​មិន​ចោទ​ជា​​បញ្ហា​ទេ តែ​បើ​ញឹក​ញាប់ មិន​ត្រឹម​តែ​រំខាន​ដល់​​សុខភាព​ទាំង​ផ្លូវកាយ និងអារម្មណ៍​នោះ​ទេ តែ​បង្ក​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ និង​រង​ផល​វិបាក​ធ្ងន់​ធ្ងរ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ ១- មូលហេតុ​នាំ​ឲ្យ​ទល់​លាមក ទល់​លាមក​បណ្តាល​មក​ពី​មូលហេតុ​ច្រើ​នយ៉ាង ក្នុង​នោះ​មាន​ទម្លាប់​រស់នៅប្រចាំ​ថ្ងៃ របប​អាហារ ការ​ប្រើប្រាស់​ថ្នាំ និង​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន។ – ញ៉ាំ​អាហារ​ដែល​ខ្វះ​ជាតិ​សរសៃ – មិន​សូវ​ញ៉ាំ​ទឹក – ប្រើ​ថ្នាំ​មួយចំនួន – ស្ត្រេស – មិន​ហាត់​ប្រាណ – មាន​ជំងឺ​ទឹកនោម​ផ្អែម – មាន​ជំងឺ​ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត – មាន​ជំងឺ​ខ្សោយ​ពោះវៀន រលាក​ពោះវៀន ឬ​ដុំ​សាច់​ដុះ​នៅ​ក្នុង​ពោះវៀន​ធំ។ អត្ថបទពាក់ព័ន្ធ៖ គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ ២- ផល​វិបាក​នៃ​ជំងឺ​ទល់​លាមក – ឈឺ​ចាប់​ពេល​បន្ទោរបង់ – បង្ក​ទៅ​ជា​ជំងឺ​ឫសដូងបាត – ដាច់​រហែក​ភ្នាស​បាត និង​បង្ក​ឲ្យធ្លាក់​ឈាម – បណ្តាល​ឲ្យ​ខ្សោយ​ពោះវៀន​ធំ – ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀន​ធំ។ ក្នុង​ករណី​ដែល​យើង​ជួប​អាការៈ​ទល់​លាមក​ញឹក​ញាប់ ត្រូវ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រក​មូលហេតុ និង​វិធី​ព្យាបាល​ត្រឹមត្រូវ ដើម្បី​បង្ការ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។


ជំងឺរាក

ឆ្ងល់អត់ ម៉េចក៏ចេះតែរាក ក្រោយផឹកគ្រឿងស្រវឹង?​

ការផឹកគ្រឿងស្រវឹង​ច្រើន មិន​ល្អសម្រាប់​សុខភាព​នោះទេ ដោយ​វាបង្ក​បញ្ហា​សុខភាព​ជាច្រើន​មុខ។ ក្នុង​នោះ រាក ជាបញ្ហា​មួយ ដែល​កើតឡើង​ភ្លាមៗ ក្រោយ​ផឹកគ្រឿងស្រវឹង ដោយ​អ្នកខ្លះ ផឹក​ហើយ ក៏រាក តែ​ខ្លះទៀត អត់​នោះទេ។ តើដោយសារ​ហេតុអ្វី? នៅពេល​យើង​ផឹក​គ្រឿងស្រវឹង វាចូល​ទៅក្នុង​ក្រពះ​របស់​យើង។ បើ​ក្នុង​ក្រពះ​មាន​អាហារ គ្រឿង​ស្រវឹង និង​អាហារ នឹង​ត្រូវស្រូប​ទៅ​ក្នុង​សរសៃឈាម​តាមរយៈ​កោសិកា នៅ​ក្នុង​ជញ្ជាំង​ក្រពះ។ ក្នុង​ករណីនេះ វាបណ្ដាល​ឲ្យ​ការរំលាយ​អាហារ មានល្បឿន​យឺត។ ប៉ុន្ដែ​ប្រសិន​បើ​យើង​មិនបាន​ញ៉ាំអាហារ គ្រឿងស្រវឹង​នឹង​បន្ដចូល​ដល់​ក្នុង​ពោះវៀនតូច យ៉ាងលឿន។ ខណៈ​បរិមាណ​គ្រឿងស្រវឹង​ភាគច្រើន ត្រូវស្រូប​ទៅ​ក្នុង​សរសៃឈាម បរិមាណ​គ្រឿង​ស្រវឹង​នៅសល់ ត្រូវ​ចូលទៅ​ក្នុង​ទឹកនោម និង​លាមក។ ពេល​គ្រឿងស្រវឹង​ចូល​ក្នុង​លាមក សាច់ដុំ​ពោះវៀនធំ ធ្វើ​ចលនា ដើម្បី​បញ្ចេញ​លាមក​ចោល។ នេះដោយសារ​គ្រឿងស្រវឹង ពន្លឿន​ល្បឿន​បញ្ចេញចោល ហើយ​មិន​អនុញ្ញាត​ឲ្យ​ពោះវៀនធំ ស្រូប​យក​ទឹក​ដូចធម្មតា​នោះទេ ទើបបណ្ដាល​ឲ្យ​លាមក បញ្ចេញ​មកលឿន និង​រាកដោយ​មាន​ទឹក​ជាច្រើន។ បើតាម​អ្នក​វិទ្យាសាស្ត្រ រកឃើញ​ថា ការ​ផឹក​បរិមាណ​គ្រឿងស្រវឹង​តិច បង្កើនល្បឿន​នៃ​ការ​រំលាយអាហារ និង​បណ្ដាល​ឲ្យ​រាក។ ចំណែក​ការផឹក​គ្រឿងស្រវឹង​ច្រើន អាច​ពន្យារ​ការរំលាយ​អាហារ និង​បណ្ដាល​ឲ្យ​ទល់លាមក។ ជាមួយគ្នា​នេះ គ្រឿងស្រវឹង អាច​បណ្ដាល​ឲ្យ​រលាក​ប្រព័ន្ធ​រំលាយអាហារ ជាពិសេស​ពពួក​ស្រា ដែល​សម្លាប់​បាក់តេរី​ល្អ នៅក្នុង​ពោះវៀន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ការបង្ករោគក្នុងពោះវៀន

Infectious colitis (ជំងឺរលាក​ពោះវៀន​ធំដោយសារបង្ករោគ)

និយមន័យ១- អ្វី​​ជា​ជំងឺរលាក​ពោះវៀន​ធំដោយ​សារ​បង្ករោគ? ជំងឺ​រលាក​ពោះវៀន​ធំដោយ​សារបង្ក​រោគ ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា Infectious Colitis គឺ​ជា​ការ​រលាក​ទៅ​លើ​ពោះ​វៀន​ធំ ដោយ​សារ​តែ​ការ​បង្ក​រោគ​ពី ពពួក​បាក់តេរី វីរុស ពពួក​ប្រូតូហ្សូអែ  ឬ​ពពួក​ផ្សិត ហើយ​វា​ច្រើន​តែ​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ចុក​រមួលភ្លាម​ៗ​លើ​ពោះ​ផ្នែក​ខាង​ក្រោម និង​បង្ក​ឲ្យ​មាន​អាការៈ​រាក​រូស។ ជំងឺរលាក​ពោះវៀន​ធំដោយ​សារបង្ក​រោគ ពិសេស​ករណី​ពុល​អាហារ ជា​ទូទៅ​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​បង្ក​រោគ​លើ​ក្រពះ​និង​ពោះវៀន​តូច (Gastroenteritis) ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ពី​ខាង​លើ​ពោះ​ រហូត​ដល់​រន្ធ​គូទ (Rectum) ដែល​ជា​ផ្នែក​ខាង​ចុង​របស់​ពោះ​វៀន​ធំ។ ភាគ​ច្រើន​ជំងឺ​នេះ ​ជា​ជំងឺ​ស្រួច​ស្រាវ ដោយ​រោគ​សញ្ញា​របស់​ ​គឺ​ធ្ងន់ធ្ងរ ប៉ុន្តែ​នឹង​ធូរ​ស្រាល​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស ដោយ​មាន​ត្រឹម​ការ​ព្យាបាល​បន្តិច​បន្តួច ខណៈ​បញ្ហា​ប្រឈម​ខ្លាំង​នោះនៅ​ពេល​មាន​ជំងឺ​រលាក​ពោះ​វៀន​ធំដោយ​សារ​ឆ្លង​រោគ គឺបញ្ហា​​បាត់បង់​ជាតិ​ទឹក។ តែ​ទោះ​ជា​យ៉ាង​ណា ប្រភេទ​ខ្លះ​នៃអា​ការៈ​រាករូស​ដោយ​សារ​មាន​ការ​បង្ក​រោគ គឺ​ធ្ងន់​ធ្ងរ​ខ្លាំង អាច​នាំ​ឲ្យ​មានអាការៈ​រាក​លាយ​ឡំ​ជា​មួយ​​ឈាម  អាច​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​រយៈពេល​យ៉ាង​ខ្លី។ ២- ​ជំងឺ​រលាក​ពោះវៀន​ធំដោយ​សារ​បង្ករោគកើត​ឡើង​ញឹក​ញាប់​ដែរទេ? ជំងឺ​រលាក​ពោះវៀន​ធំដោយ​សារបង្ក​​រោគ ​កើត​មាន​ញឹក​ញាប់ មិន​ថា​ក្មេង​ មិន​ថា​ចាស់ ដូច​នេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- រោគ​សញ្ញា​ជំងឺ​រលាក​ពោះវៀន​ធំ​ដោយ​សារបង្ក​រោគ​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ទូទៅ​របស់​ជំងឺរលាក​ពោះវៀន​ធំដោយ​សារ​បង្ក​រោគ (Infectious Colitis) រួម​មាន៖ – រាកច្រើន​ជាង​ ៣ ដង​ក្នុង​មួយ​ថ្ងៃ – បត់​ជើង​ធំមាន​ឈាម​ ឬ​ស្លេស្ម – ឈឺ​ក្បាល ​ឈឺ​ខ្លួន​ – គ្រុន​ក្ដៅ​ក្នុង​កម្រិត​ទាប (តិច​ជាង ៣៨ ​អង្សារ​សេ) – ឈឺ​ពោះ ហើម​ពោះ និង​ចុក​រមួល​ពោះ។ អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ […]


រលាកពោះវៀន

Colitis (ជំងឺរលាក​ពោះវៀនធំ)

និយមន័យ១- អ្វី​​ជា​ជំងឺ​រលាក​ពោះវៀន​ធំ? ពោះ​វៀន​ធំ ជា​ពោះ​វៀន​ដែល​ដំណើរ​ការ​បញ្ចេញ​ការ​សំណល់​អាហារ​ ទឹក និង​សារធាតុ​ផ្សេងៗ​ទៀត​ ចេញ​មក​ក្រៅ​រាង​កាយ​ ក្នុង​ទម្រង់​ជា​លាមក​តាម​រន្ធ​គូទ។ ពោះវៀន​ធំ​ ស្ថិត​នៅ​ក្នុង​ស្រោម​ពោះ (Peritoneum) ដែល​ជា​ថង់​របស់​ពោះវៀន ហើយ​ស្ថិត​ក្នុង​ប្រហោងពោះ។ ជំងឺរលាក​ពោះវៀន​ធំ សំដៅ​លើ​អាការ​ហើម​រលាក​ពោះវៀន​ធំ​នេះ​ឯង។ ២- ជំងឺ​រលាក​ពោះវៀន​ធំកើត​ឡើង​ញឹក​ញាប់ដែរទេ? ជំងឺ​រលាក​ពោះ​វៀន​ធំ ឧស្សាហ៍​កើត​មាន​ណាស់ អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ។ ហេតុ​នេះ ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- ​រោគ​សញ្ញា​ជំងឺរលាក​ពោះវៀន​ធំមាន​អ្វី​ខ្លះ? រោគ​សញ្ញា​ទូទៅ​របស់​ជំងឺរលាក​ពោះវៀន​ធំ រួម​មាន៖ – ឈឺ​ចុក​ពោះ និង​ហើម​ពោះ​កើត​ឡើង​ញឹក​ញាប់ ឬ​ម្ដង​មាន ​ម្ដង​បាត់ – លាមក​មាន​ឈាម – ឈឺ​បត់​ជើង​ធំ​ខ្លាំង​ និង​ញឹក​ញាប់ (Tenesmus) – បាត់បង់​ជាតិ​ទឹក – រាក – គ្រុន​ក្ដៅ។ អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​បើ​មាន​ការ​ព្រួយ​បារម្ភ​ពី​រោគ​សញ្ញា សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤- ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? បើ​យើង​ ឬ​សមាជិក​គ្រួសារ​ មាន​រោគ​សញ្ញា​ដូចរៀប​រាប់​ខាង​លើ ឬ​មាន​សំណួរ​អ្វី​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម។ រាង​កាយ​មនុស្ស​ម្នាក់​ៗ​មាន​សកម្មភាព​ខុសៗ​គ្នា ដូច​នេះ ​ល្អ​បំផុត​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក។ មូលហេតុបង្ក៥- ​ជំងឺរលាក​ពោះវៀន​ធំបង្ក​ឡើង​ដោយ​មូលហេតុ​អ្វីខ្លះ? ភាគ​ច្រើន​ មូលហេតុ​ជាក់លាក់​នាំ​ឲ្យ​រលាក​ពោះវៀន​ធំ គឺ​មិន​ដឹងច្បាស់​នៅ​​ឡើយទេ ប៉ុន្តែមូល​ហេតុ​​អាច​នាំ​ឲ្យ​រលាក​ពោះវៀន​ធំ អាច​មានដូច​ជា៖ – ការ​បង្ក​រោគ​ដោយ​ពពួក​វីរុស ឬ​ប៉ារ៉ាស៊ីត – ពុល​អាហារ​ដោយ​សារ​តែ​បាក់តេរី – ជំងឺ Crohn (Crohn’s disease) – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ