សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

បើចង់ឲ្យក្រពះពោះវៀនមានសុខភាពល្អ អាចសង្កេតឃើញសញ្ញាទាំង៥នេះ

របប​អាហារ ស្រ្តេស អាលែកហ្ស៊ី និង​បញ្ហា​រំលាយ​អាហារ សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​សុខភាព​ក្រពះ​ពោះវៀន។ ហេតុ​នេះ​ហើយ ​គ្នា​យើង​គួរ​សង្កេត​មើល​សញ្ញា​មួយ​ចំនួន​ បញ្ជាក់​ថា​ក្រពះពោះវៀន​យើង​មាន​សុខភាព​ល្អ និង​ស្វែង​យល់​ពី​គន្លឹះ​ថែទាំ​​មួយ​ចំនួន។ ប្រសិន​បើ​យើង​​ចង់​ដឹង​ថា​ ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ ឬ​អត់​នោះ យើង​អាច​មើល​សញ្ញា​​ខាង​ក្រោម​នេះ៖ ១. ការ​បន្ទោបង់​ទៀងទាត់ សម្រាប់​អ្នក​ដែល​មាន​សុខភាព​ក្រពះ​ពោះវៀន​ល្អ គឺ​អាចបន្ទោបង់​ចន្លោះ​ពី​៣​ដង​ក្នុង​១​សប្តាហ៍ ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​លាមក​មាន​សភាព​ទន់​ និង​ងាយ​ស្រួល​បន្ទោបង់។ ប៉ុន្តែ​ ក្នុង​ករណី​ដែល​​យើង​ខាន​បន្ទោរបង់​លើស​ពី​ពីរ​បី​ថ្ងៃ​ឡើង​​ទៅ គួរ​តែពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យជំនាញ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. មាន​ថាមពល​ក្លៀវក្លា ប្រសិនបើ​យើង​នៅ​តែ​មាន​ថាមពល​ក្លៀវក្លា​ ដោយ​មិន​ចាំបាច់​គេង​មួយ​ភ្លែត ឬ​​​ទាល់​តែ​បាន​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​​ទេ​នោះ បាន​ន័យ​ថា​រាងកាយ​យើង​កំពុង​តែ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ត្រឹមត្រូវ​ល្អ។ ផ្ទុយ​ទៅ​វិញ រាងកាយ​យើង​នឹង​បញ្ជូន​ថាមពល​បម្រុង​ទុក (Stored energy) ទៅ​កាន់​ក្រពះ ឬ​ពោះវៀន​ច្រើន​ជាង​សរីរាង្គ​ផ្សេង​ទៀត ប្រសិនបើ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​មិន​ត្រឹមត្រូវ។ ក្នុង​ន័យ​នេះ រាងកាយ​នឹង​ព្យាយាម​ជួសជុល​អតុល្យភាព ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​ឧស្សាហ៍​អស់​កម្លាំង។ ៣. ហ្គាស និង​ខ្យល់​ក្នុង​ក្រពះ​ពោះវៀន ជា​ធម្មតា គ្នា​យើង​អាច​​ដើរ​ខ្យល់​ ឬ​ផោម​ចន្លោះ​ពី​១៣ ដល់​២១​ដង​ក្នុង​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​មាន​ហ្គាស​ក្នុង​ក្រពះ​ពោះវៀន​ច្រើន​ ឬ​ផើម​មាន​ក្លិន​ខ្លាំង នោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​ក្រពះ​ពោះវៀន​ដែរ។ [embed-health-tool-bmr] ៤. មាន​ស្មារតី​ល្អ ជាមួយ​គ្នា​នេះ​ដែរ សមត្ថភាព​ក្នុង​ការ​ផ្តោតអារម្មណ៍ និង​​ស្មារតី​ល្អ​ មាន​ទំនាក់ទំនង​ជិតស្និទ្ធិ​ទៅ​នឹង​សុខភាព​ក្រពះ​ពោះវៀន​។ បើ​សុខភាព​ក្រពះ​ពោះវៀន​​ដំណើរការ​មិន​ល្អ​ទេ​នោះ យើង​អាច​នឹង​ឆាប់​ភ្លេចភ្លាំង ឬ​ពិបាក​ផ្តោត​អារម្មណ៍។ លើស​ពី​នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

រលាកពោះវៀន

Colitis (ជំងឺរលាក​ពោះវៀនធំ)

និយមន័យ១- អ្វី​​ជា​ជំងឺ​រលាក​ពោះវៀន​ធំ? ពោះ​វៀន​ធំ ជា​ពោះ​វៀន​ដែល​ដំណើរ​ការ​បញ្ចេញ​ការ​សំណល់​អាហារ​ ទឹក និង​សារធាតុ​ផ្សេងៗ​ទៀត​ ចេញ​មក​ក្រៅ​រាង​កាយ​ ក្នុង​ទម្រង់​ជា​លាមក​តាម​រន្ធ​គូទ។ ពោះវៀន​ធំ​ ស្ថិត​នៅ​ក្នុង​ស្រោម​ពោះ (Peritoneum) ដែល​ជា​ថង់​របស់​ពោះវៀន ហើយ​ស្ថិត​ក្នុង​ប្រហោងពោះ។ ជំងឺរលាក​ពោះវៀន​ធំ សំដៅ​លើ​អាការ​ហើម​រលាក​ពោះវៀន​ធំ​នេះ​ឯង។ ២- ជំងឺ​រលាក​ពោះវៀន​ធំកើត​ឡើង​ញឹក​ញាប់ដែរទេ? ជំងឺ​រលាក​ពោះ​វៀន​ធំ ឧស្សាហ៍​កើត​មាន​ណាស់ អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ។ ហេតុ​នេះ ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- ​រោគ​សញ្ញា​ជំងឺរលាក​ពោះវៀន​ធំមាន​អ្វី​ខ្លះ? រោគ​សញ្ញា​ទូទៅ​របស់​ជំងឺរលាក​ពោះវៀន​ធំ រួម​មាន៖ – ឈឺ​ចុក​ពោះ និង​ហើម​ពោះ​កើត​ឡើង​ញឹក​ញាប់ ឬ​ម្ដង​មាន ​ម្ដង​បាត់ – លាមក​មាន​ឈាម – ឈឺ​បត់​ជើង​ធំ​ខ្លាំង​ និង​ញឹក​ញាប់ (Tenesmus) – បាត់បង់​ជាតិ​ទឹក – រាក – គ្រុន​ក្ដៅ។ អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​បើ​មាន​ការ​ព្រួយ​បារម្ភ​ពី​រោគ​សញ្ញា សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤- ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? បើ​យើង​ ឬ​សមាជិក​គ្រួសារ​ មាន​រោគ​សញ្ញា​ដូចរៀប​រាប់​ខាង​លើ ឬ​មាន​សំណួរ​អ្វី​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម។ រាង​កាយ​មនុស្ស​ម្នាក់​ៗ​មាន​សកម្មភាព​ខុសៗ​គ្នា ដូច​នេះ ​ល្អ​បំផុត​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក។ មូលហេតុបង្ក៥- ​ជំងឺរលាក​ពោះវៀន​ធំបង្ក​ឡើង​ដោយ​មូលហេតុ​អ្វីខ្លះ? ភាគ​ច្រើន​ មូលហេតុ​ជាក់លាក់​នាំ​ឲ្យ​រលាក​ពោះវៀន​ធំ គឺ​មិន​ដឹងច្បាស់​នៅ​​ឡើយទេ ប៉ុន្តែមូល​ហេតុ​​អាច​នាំ​ឲ្យ​រលាក​ពោះវៀន​ធំ អាច​មានដូច​ជា៖ – ការ​បង្ក​រោគ​ដោយ​ពពួក​វីរុស ឬ​ប៉ារ៉ាស៊ីត – ពុល​អាហារ​ដោយ​សារ​តែ​បាក់តេរី – ជំងឺ Crohn (Crohn’s disease) – […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ផោម មានអត្ថប្រយោជន៍ច្រើនណាស់ តិច​អត់​ដឹង

ផោម ឬ​ដើរខ្យល់ ជាផ្នែកមួយ​នៃ​ការ​រំលាយអាហារ ជាពិសេស ពេលពោះវៀន ត្រូវការ​បំបែក​អាហារ និង​កម្ចេច​សារធាតុ​ជាក់លាក់​ណាមួយ។ ផោម ជាមុខងារ​រាងកាយ​តាមបែប​ធម្មជាតិ ​ប៉ុន្ដែ​មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព។ តើ​ល្អ​យ៉ាង​ម៉េច? ១. ជួយ​ដល់​ពោះវៀនធំ ការទប់​ប្រតិកម្ម​រាងកាយ​តាម​បែប​ធម្មជាតិ មិន​ល្អ​សម្រាប់​សុខភាព​នោះទេ មិន​ថា ទប់នោម ចលនា​ពោះវៀន ឬផោម។ អ្នកមាន​បញ្ហា​ប្រព័ន្ធរំលាយ​អាហារ គួរដឹងថា ការទប់​សារធាតុ​ដែល​រាងកាយ​ចង់​បញ្ចេញ​តាម​​ប្រព័ន្ធ​ក្រពះ-ពោះវៀន គឺគ្រោះថ្នាក់​ខ្លាំង​ណាស់។ ២. សម្រួល​បញ្ហា​ហើមពោះ ការហើមពោះ ធ្វើឲ្យ​យើង​នៅ​មិន​ស្រណុក​ក្នុង​ខ្លួន ដោយ​វាអាចបណ្ដាល​មកពី​ការ​កកើត​ឧស្ម័ន ហើយ​ចាំបាច់ ត្រូវ​បញ្ចេញ។ ឧស្ម័ន​នេះ មិន​បង្ក​គ្រោះថ្នាក់​ទេ ប៉ុន្ដែ​វា​ធ្វើ​ឲ្យ​យើង​មិន​ស្រួលខ្លួន ទាល់តែ​ការ​បញ្ចេញ​ឧស្ម័ន​ចេញពី​ក្នុង​ពោះ ទើប​ជួយ​សម្រួល​បញ្ហា​ហើម​ពោះ​បាន​ភ្លាមៗ។ ៣. ​ក្រពះ​ទទួលរបបអាហារ​មាន​តុល្យភាព ឧស្ម័ន ដែល​យើង​បញ្ចេញ អាច​បង្ហាញ​ពី​ប្រភេទ​អាហារ ដែល​ក្រពះ​ត្រូវការ និង​ប្រភេទ​អាហារ ដែល​យើង​ញ៉ាំ​ច្រើន​ពេក។ ពេល​យើង​មិន​ញ៉ាំ​កាកសរសៃ​បាន​គ្រប់គ្រាន់ យើង​កម្រ​បញ្ចេញ​ឧស្ម័ន​ណាស់ ហើយ​ពេល​យើង​ញ៉ាំសាច់ច្រើន ឧស្ម័ន​ដែល​យើង​បញ្ចេញ ក៏មាន​ក្លិន​ស្អុយ​ខ្លាំងដែរ ដែល​យើង​ចាំបាច់​ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំសាច់។ ៤. វាជាសញ្ញានៃបញ្ហា​សុខភាព ផោម ក៏អាច​ជួយ​បង្ហាញ​ពីសញ្ញា​នៃ​បញ្ហា​សុខភាព​ផងដែរ ដូចជា ​ក្លិន​ស្អុយ​ខ្លាំង ឬ​ការឈឺចាប់​ពេល​ផោម និង​ការ​ផោមញឹកញាប់ ដែល​ទាំងនេះ អាចបណ្ដាល​មកពី​ប្រតិកម្ម​អាហារ រហូត​ដល់ការ​កើត​​មហារីក​ពោះវៀនធំ។ ៥. បាក់តេរី និង​ពោះវៀនល្អ វេជ្ជបណ្ឌិត […]


ជំងឺរាក

ទំនាក់ទំនងរវាង Probiotics និង​អាការៈរាករូសដោយសារថ្នាំផ្សះ

អាការៈរាករូស គ្នា​យើង​សុទ្ធតែ​ធ្លាប់​ជួប​ប្រទះ គ្រាន់​តែ​កើត​ឡើង​អាស្រ័យ​លើ​ករណី​ផ្សេងៗ​ពីគ្នា ដូច​ជាពុល​អាហារ ឆ្លង​មេរោគ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ពិសេស​ថ្នាំ​ផ្សះ​តែម្តង។ ការ​ដោះ​ស្រាយ​បញ្ហា​រាករូស ក៏​អាស្រ័យមូលហេតុ​បង្ក បើ​គ្នា​យើង​រាក​ដោយ​សារ​ប្រើ​ថ្នាំ​ផ្សះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​ដោះ​ស្រាយ​បញ្ហារាកនេះ ដោយ​ប្រើ​សារធាតុប្រូបាយអូទិក (Probiotics) ឲ្យ​បាន​ដឹង​ទាំង​អស់គ្នា។ ១- អ្វី​ទៅ​ជាអា​ការៈរាក​ដោយសារ​ថ្នាំផ្សះ? អាការៈ​រាក​ដោយ​សារ​ថ្នាំផ្សះ (Antibiotic) កើត​ឡើង​ដោយ​សារ​ភាព​អតុល្យភាព​បាក់តេរី​ក្នុង​ក្រពះ​ពោះ​វៀន ក៏​ជា​ផលរំខាន​ដែល​កើត​មាន​ជា​ញឹកញាប់ នៅ​ពេល​យើង​ប្រើ​ថ្នាំ​ផ្សះ ដោយ​​អាការៈមាន​ដូច​ជា មិន​សូវ​ស្រួល​ក្នុង​ពោះ លាមក​រាវ ​​ជ្រាយៗ បន្ទោបង់​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ ២- អ្វី​ទៅ​ជា​ Probiotics? Probiotic ​ជា​ពពួក​បាក់តេរី និង​ផ្សិត “ល្អ” ជួយ​ការពារ​ និងជំរុញមុខងារ​ប្រព័ន្ធ​រំលាយ​អាហារ។ យើង​គ្រប់​គ្នា សុទ្ធ​តែ​​មាន​ប្រូបាយអូទិក​ក្នុង​ក្រពះ​ពោះវៀន គ្រាន់​តែ​តិច​ ឬច្រើន អាស្រ័យ​ទៅ​តាម​សុខភាព​ និង​បុគ្គលិក​លក្ខណៈ​យើង​ម្នាក់ៗ។ ពេល​ដែល​ក្រពះ​ខ្វះ​សារធាតុ Probiotics ​នឹង​បណ្តាលពិបាក​រំលាយ​អាហារ​ ​ថយ​ចុះ​ការ​ស្រូប​សារធាតុ​ចិញ្ចឹម ដែលកត្តា​​ទាំង​អស់​នេះ​ នឹង​ធ្វើឲ្យ​​សុខភាព​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត​ចុះ​ខ្សោយ។ ដោយ​សារ​គុណសម្បត្តិ​ច្រើន​សន្ធឹក​សន្ធាប់ នាំ​ឲ្យសារធាតុ Probiotics ​ត្រូវ​បាន​បន្ថែម​ក្នុង​អាហារ​ជាច្រើន និង​បង្កើត​ជា​អាហារ​បំប៉ន​ទៀត​ផង។ ប្រភេទពេញ​និយម ​រួមមាន Lactobacillus (មាន​នៅ​ក្នុង​ពោះវៀន​តូច​ស​យើង) និង Bifidobacterium (មាន​នៅ​ក្នុង​ពោះវៀន​ធំ​)។ អត្ថបទ​ពាក់ព័ន្ធ៖ ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេង​ត្រូវការ ខានមិនបាន ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន ៣- ការ​ប្រើ​ Probiotics បង្ការអាការៈរាកលើ​ក្មេងៗ​ដោយសារ​ថ្នាំ​ផ្សះ? ក្នុង​ករណី​ជា​ច្រើន អាការៈ​រាក​ដោយ​សារ​ថ្នាំ​ផ្សះ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បញ្ហា​សុខភាព​កម្រិត​ស្រាល​ មិន​ចាំបាច់​ព្យាបាល​ឡើយ ដោយ​សារ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈ​ពេល […]


ជំងឺថង់ប្រមាត់

Obstructive Jaundice (ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់)

និយមន័យ១- អ្វីជំងឺ​ខាន់​លឿងដោយសារស្ទះ​ទឹក​ប្រមាត់​? ជំងឺ​ខាន់​លឿង​ដោយសារស្ទះទឹក​ប្រមាត់ ជា​បញ្ហា​​បណ្ដាល​មក​ពី​ការ​ស្ទះ​លំហូរ​ទឹក​ប្រមាត់​ចេញ​ពី​ថ្លើម។ ដោយសារ​តែ​ការ​ចាល់​នេះ​ ​ធ្វើ​ឲ្យ​សារធាតុ​ពុល​ជ្រាប​ចូល​ក្នុង​ឈាម ​ហើយ​ការ​បញ្ចេញ​ទឹក​ប្រមាត់​ពី​រាង​កាយ​មិន​បាន​ល្អ។ ទឹក​ប្រមាត់​ផ្ទុក​ធាតុ​ផ្សំ​ជា​ច្រើន ដោយ​ក្នុង​នោះ​ ក៏​មាន​ជាតិ​ប៊ីលីរូប៊ីន​ផង​ដែរ ​ជា​ជាតិ​ពណ៌​កើត​ឡើង នៅ​ពេល​កោសិកា​គ្រាប់​ឈាម​ក្រហម​ងាប់។ ជាតិ​ប៊ីលីរូប៊ីន​ មាន​ពណ៌​លឿង អាច​ធ្វើ​ឲ្យ​​លេច​ឡើង​ពណ៌​លឿង​នៅ​លើ​ស្បែក ​ភ្នែក ​និង​ស្រទាប់​ភ្នាស បើ​សិន​រាង​ការ​មាន​ផ្ទុក​ជាតិ​ប៊ីលីរូប៊ីនច្រើន​ពេក។ ២- ជំងឺខាន់​លឿង​ដោយ​សារ​ស្ទះ​ទឹក​ប្រមាត់​កើត​ញឹកញាប់​ដែរទេ? ជំងឺ​ខាន់​លឿង​ដោយសារស្ទះទឹក​ប្រមាត់ អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់វ័យ។ បើ​មាន​ចម្ងល់​ណា​មួយ ពាក់​ព័ន្ធ​ជំងឺ​នេះ គួរ​សាក​សួរ​គ្រូពេទ្យជំនាញ។ រោគ​សញ្ញា៣- ​រោគ​សញ្ញា​ជំងឺ​ខាន់​លឿន​ដោយ​សារ​ស្ទះ​ទឹក​ប្រមាត់​មានអ្វី​ខ្លះ? រោគ​សញ្ញាជំងឺ​ខាន់​លឿន​ដោយ​សារ​ស្ទះ​ទឹក​ប្រមាត់ ​ឧស្សាហ៍​ជួប​ជាង​ មាន​ដូចជា៖ – ឡើង​លឿង​លើ​ស្បែក​ និង​គ្រាប់​ភ្នែក – លាមក​ស ​​ទឹក​នោម​មាន​ពណ៌​ក្រមៅ – មាន​​រមាស់​លើ​ស្បែក នៅ​ពេលស្ថានភាព​ជំងឺ​​ធ្ងន់ធ្ងរ រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​ នឹង​លេច​ឡើង​ដូចជា៖ – ឈឺ​ចុក​ចាប់​ពោះ​ខ្លាំង – ក្ដៅ​ខ្លួន – ព្រឺ​រងា – ក្អួត​ ឬ​ចង្អោរ រោគ​សញ្ញា​ដទៃ​ទៀត ​អាស្រ័យ​លើ​មូលហេតុ​បង្ក​ឲ្យចាល់​ កក​ស្ទះ​​ទឹក​ប្រមាត់ ​ក៏​អាចបណ្តាល​ឲ្យ​​អស់​កម្លាំង​ផង​ដែរ។ ហេតុ​នេះ ​បើ​​មានរោគ​​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ​ សូម​ប្រយ័ត្ន​​ទៅ​ជួយ​ពេទ្យ​ជា​បន្ទាន់។ ៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? ក្នុង​ករណី​មាន​ចម្ងល់​ ឬ​មាន​រោគ​សញ្ញា​មិន​ប្រក្រតីណា​មួយ ឬ​សង្ស័យ​ថា​មាន​ជំងឺ​ខាន់​លឿង​ដោយ​សារ​ស្ទះ​ទឹក​ប្រមាត់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ។ មូលហេតុបង្ក៥- ជំងឺ​ខាន់​លឿង​ដោយ​សារ​ស្ទះ​ទឹក​ប្រមាត់បង្កឡើង​ដោយ​​មូលហេតុ​​អ្វីខ្លះ? មូលហេតុ​ចម្បង​បង្ក​ឲ្យ​កើត​ជំងឺ​ខាន់​លឿង​ដោយ​សារ​ការ​ស្ទះទឹក​ប្រមាត់ មក​​ពី​លំហូរ​​ទឹក​ប្រមាត់​ទៅ​ពោះ​វៀន ​ត្រូវ​បាន​រារាំង​ ហើយ​ជ្រៀត​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ឈាម​។ ​នេះ​អាច​មក​ពី​មូលហេតុ​ការ​ស្ទះ​បំពង់​ទឹក​ប្រមាត់ ​មក​ពីមាន​​ក្រួស​ក្នុង​ប្រមាត់ ដុំ​មហារីក​ថង់​ទឹក​ប្រមាត់​ […]


ជំងឺឫសដូងបាត

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

​ឫសដូង​បាត សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទហើម និង​រីក​ធំ។ ជំងឺ​ឫសដូង​បាត អាច​បណ្ដាល​ឲ្យ​រមាស់ ឈឺ និង​មាន​ហូរ​ឈាម​នៅ​ពេល​បន្ទោបង់​លាមក។ ក្នុង​កិច្ច​ពិភាក្សា​អប់រំ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ សិង្ហបុរី កាល​ពី​ពេលកន្លងទៅ នៅ​ទីក្រុង​ភ្នំពេញ លោក​វេជ្ជបណ្ឌិត Jonathan Foo ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ មក​ពី​ប្រទេស សិង្ហបុរី បាន​ពន្យល់លម្អិតអំពីរោគសញ្ញា មូលហេតុ និង​ដំណាក់កាល​ទាំង​៤ នៃ​ជំងឺ​ឫស​ដូងបាត។ ១- រោគ​សញ្ញា​ជំងឺ​ឫសដូងបាត – ពិបាក​បន្ទោរ​បង់​លាមក (រាក ទល់លាមក និង​ធ្លាក់​ឈាម) – លាមក​មាន​រាង​សំប៉ែត​ស្តើង – រមាស់នៅជំុវិញរន្ធគូថ – ហើមពោះ ឆ្អល់ពោះ – ឈឺចាប់ រមាស់ ​ក្រហាយ​នៅ​ទ្វារ​លាមក – ឈឺ​ចង្កេះ​ខ្នង ចុក​រួយ​ដៃជើង រសេះរសោះ​អស់​កម្លាំង។ ២- មូលហេតុ​នាំ​ឲ្យ​កើត​ឫស​ដូងបាត ជំងឺ​ឫស​ដូង​បាត កើត​ឡើង​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ត្រង់​ផ្នែក​ខាង​ចុង​នៃ​ពោះវៀន​ធំ ដោយ​មាន​មូល​ហេតុ​ជាច្រើន​ដូចជា៖ – រាក និង​ទល់​លាមក​ញឹកញាប់ – អង្គុយ​យូរ – មាន​ផ្ទៃពោះ (ការ​ប្រឹង​នៅ​ពេល​សម្រាល​កូន) – ញ៉ាំ​អាហារ​ហឹរ – ផឹក​គ្រឿង​ស្រវឹង​ច្រើន។ បើ​តាម​លោក​វេជ្ជបណ្ឌិត Jonathan Foo ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ មក​ពី​ប្រទេស សិង្ហបុរី គេ​បែង​ចែក​ជំងឺ​ឫសដូងបាត ជា ៤ ដំណាក់​កាល។ ដំណាក់កាលទី១៖ […]


ជំងឺឫសដូងបាត

Hemorrhoids (ជំងឺឫសដូង​បាត)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺឫសដូង​បាត? ឫសដូង​បាត មក​ពី​ពាក្យបច្ចេកទេស Hemorrhoids សំដៅ​លើ​ការ​ហើម​ និង​រលាក​សរសៃ​វ៉ែន​នៅ​ជុំវិញ រន្ធ​គូទ និង​ដំបន់​ខាង​ក្រោម​ចុង​ពោះ​វៀន​ធំ (Rectum) ។ វា​អាច​នៅ ឃើញ​នៅ​ក្នុង​ចុង​ពោះ​វៀន​ធំ ឬ​នៅ​ជុំវិញ​រន្ធ​គូទ ​ហើយ​បញ្ហា​នេះ​ ជាទូទៅ​ធ្វើ​ឲ្យ​ពិបាក​បន្ទោរ​បង់​ ខណៈប្រភេទជំងឺ​​ឫសដូង​បាត ​គឺ​អាស្រ័យ​លើ​ទីតាំង​ដែល​កើតដូច​ជា៖ – ឫសដូង​បាត​នៅ​ខាង​ក្នុង (Internal hemorrhoids)៖ ឫសដូង​បាតប្រភេទ​នេះ នឹង​រក​ឃើញ​នៅ​ខាង​ក្នុង​ចុង​ពោះវៀន។ ឫសដូង​បាត​នៅ​ខាង​ក្នុង ជាទូទៅ​ ​មិនមាន​​ឈឺ​ចាប់​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​យើង​បត់​ជើង​ធំ​ចេញ​ឈាម​ ទាំង​មិន​មាន​ការ​ឈឺ​ចាប់។ – ឫសដូង​បាតខាង​ក្រៅ (External hemorrhoids)៖ ឫសដូង​បាត ប្រភេទ​នេះ មានឃើញ​នៅ​ខាង​ក្រៅ ​ជុំវិញ រន្ធ​គូទ ហើយ​អាច​ធ្វើ​ឲ្យ​រមាស់ ឬ​ឈឺ​ចាប់ ​ពេល​ខ្លះ​អាច​ដាច់​រហែកទៀត​ផង។ ជំងឺឫសដូង​បាត មិនមែន​ជា​ជំងឺ​ឆ្លងទេ ហើយ​ក៏​មិន​ធ្ងន់​ធ្ងរ​អ្វី​ដែរ។ បញ្ហា​ទាំង​នេះ​អាច​នឹង​ជា​ដោយ​ខ្លួន​ឯង ឬ​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ។ ២- ជំងឺឫសដូង​បាតកើត​មាន​ញឹក​ញាប់ដែរ​ទេ? ជំងឺ​ឫសដូង​បាត កើត​មាន​ញឹក​ញាប់​ណាស់។ យោង​តាម​ការ​ស្រាវ ទៅ​លើ​មនុស្ស អាយុ ៥០​ឆ្នាំ ជាង​ពាក់​កណ្ដាល​ធ្លាប់​មាន​កើត​ជំងឺឫសដូង​បាត យ៉ាង​ហោច​ណាស់​ម្ដង​​ក្នុង​ជីវិត។ ជំងឺឫសដូង​បាត អាច​កើត​ទាំង​ប្រុស​ទាំង​ស្រី ប៉ុន្តែ​ស្រីៗ​មាន​ផ្ទៃ​ពោះ​ និង​គ្នា​យើង​មាន​បញ្ហាទល់​លាមក​រ៉ាំរ៉ៃ ឬ​រាក​រ៉ាំរ៉ៃ​ […]


ជំងឺថ្លើម

Hepatitis A Virus Test (តេស្តពិនិត្យរកមើលមេរោគរលាកថ្លើមប្រភេទ A)

និយមន័យ១- អ្វីទៅជាតេស្តពិនិត្យមេរោគរលាកថ្លើមប្រភេទ A? តេស្តពិនិត្យ​មេរោគ​រលាក​ថ្លើម​ប្រភេទ A ដើម្បី​រក​មើល​ប្រូតេអ៊ីន​ (អង់​ទីករ) ផលិត​ដោយ​ខ្លួន​យើង ​ពេល​ឆ្លើយ​តប ជា​មួយ​មេរោគ​បង្ក​ឲ្យ​មាន​រលាក​ថ្លើម​ប្រភេទ A។ ប្រ​តេ​អ៊ីនទាំង​នោះ នឹង​ឃើញ​មាន​ក្នុង​ឈាម​អ្នក បើយើង​​កំពុង​ឆ្លង​មេរោគ​រលាក​ថ្លើម​ A ឬ​ធ្លាប់​ឆ្លង​មេរោគ​នេះ​ពី​មុន​មក។ រឿង​ចាំ​បាច់​ ត្រូវ​ដឹង​​អំពី​ប្រភេទ​មេរោគ​រលាក​ថ្លើម ដើម្បី​ធ្វើ​ការ ការ​ពារ​កុំ​ឲ្យ​រាល​ដាលកាន់​តែ​ធ្ងន់ធ្ងរ និង​ជ្រើស​រើសវិធី​​ព្យាបាល​មួយ​ ឲ្យ​បាន​សម​ស្រម។​ – មេរោគ​ HAV គឺ​ភ្នាក់​ងារ​ចម្លង ​រាល​ដាល​តាម​រយៈ​អាហារ ឬ​ទឹក ​មាន​ផ្ទុក​លាមក សារធាតុរាវ (ទឹកមាត់ ទឹក​រងៃ) ឬឈាមរបស់​អ្នក​​ជំងឺ។ – បើ​រក​ឃើញអង់​ទីករ IgM anti-HAV បញ្ជាក់​ថា យើង​​ទើប​តែ​មាន​ឆ្លង​មេរោគ​រលាក​ថ្លើម​ A ថ្មី​ៗ ដោយ​អង់​ទី​ករ​ទាំង​អស់​នេះ នឹង​បាត់​ទៅ​វិញ​ពី​ក្នុង​ឈាម រយៈ​ពេល ៣-១២​ សប្តាហ៍ ​បន្ទាប់​ពី​អ្នក​ឆ្លង​មេរោគ​។ – បើរក​ឃើញ​អង់​ទីករ IgG anti-HAV អាច​បញ្ជាក់​បាន​ថា យើង​​ធ្លាប់​ឆ្លង​មេរោគ​រលាក​ថ្លើម A ពី​មុន ហើយ ៨-១២​ សប្តាហ៍​ បន្ទាប់​ពី​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ […]


ជំងឺថង់ប្រមាត់

ពិតឬយ៉ាងណាដែលថាកាត់​ថង់​ទឹក​ប្រមាត់​ចេញងាយពុល​ចំណី​អាហារ?

កន្លង​ម​កមាន​មតិ​ជា​ច្រើន​តែង​តែ​លើក​ឡើង​ថា អ្នក​កាត់​​ថង់​ទឹក​ប្រមាត់ ងាយ​ពុល​ចំណី​អាហារ​ណាស់ ព្រោះ​​​បាត់​សរីរាង្គ​ជួយ​​សម្រួល​ការ​​​រំលាយអាហារ។ តើ​ករណី​ណាខ្លះ​តម្រូវ​ឲ្យ​កាត់​ថង់​ទឹក​ប្រមាត់​ចេញ​? អត់​ថង់​ទឹក​ប្រមាត់​ពិត​​ជា​អាច​ឲ្យ​យើង​ងាយ​ពុល​អាហារ​មែន​ឬយ៉ាងណា? បើ​តាម​ការ​ពន្យល់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយ​កាត់ថង់​ទឹក​ប្រមាត់​ចេញ ថ្លើម​នៅ​តែ​បញ្ចេញ​ទឹក​ប្រមាត់​ទៅ​កាន់​ពោះវៀន​ដើម្បី​រំលាយ​អាហារ គ្រាន់​តែ​គ្មាន​ការ​បម្រុង​ទឹក​ប្រមាត់​ទុក​ប៉ុណ្ណោះ។ ឯ​ការ​ញ៉ាំ​ចំណី​អាហារ​ប្រព្រឹត្ត​ទៅ​ធម្មតា ពុំ​មាន​ការ​ពុល ឬ​ផល​ប៉ះពាល់​អ្វី​ទៀត​ផ្សេង​ឡើយ ព្រោះ​ថ្លើម​ជា​អ្នក​បញ្ចេញថង់​ទឹក​ប្រមាត់។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ថ្លើម និងថង់ទឹកប្រមាត់ ថង់​ទឹក​ប្រម៉ាត់​ជា​សរីរាង្គ​តូច​មួយ ស្ថិត​នៅ​ខាង​ស្តាំ​ពោះ ជាប់​នឹង​ថ្លើម ប្រវែង​ជា​មធ្យម ១០ សង់ទីម៉ែត្រ ត​ភ្ជាប់​ទៅ​ផ្លូវ​ទឹក​ប្រម៉ាត់ ដែល​ហូរ​ពី​ថ្លើម​ទៅ​ពោះវៀន។ ថង់​ទឹក​ប្រមាត់​ជា​កន្លែង​ផ្ទុក​ទឹក​ប្រមាត់​បម្រុង ដែល​បញ្ចេញ​ដោយ​ថ្លើម ជួយ​សម្រួល​បន្ថែម​ដល់​ការ​រំលាយ​អាហារ និង​សារធាតុ​ខ្លាញ់​មួយ​ចំនួន។ មាន​ករណី​មួយ​ចំនួន​តម្រូវ​ឲ្យ​យើង​កាត់​ថង់​ទឹក​ប្រមាត់​ចេញ ដូចជា ការ​រលាក​ថង់​ទឹក​ប្រមាត់ ឬ​ដុំ​ក្រួស មាន​ដុំសាច់​នៅ​ថង់​ទឹក​ប្រមាត់ និង​ជំងឺ​មហារីក​ថង់​ទឹក​ប្រមាញ់។ ករណី​កាត់ថត់​ទឹកប្រមាត់​ចោល អាច​បង្ក​ជា​ផលលំបាកមួយចំនួន​ដល់​រាងកាយ។ អាន៖ Gallbladder Pain (ចុកថង់ទឹកប្រមាត់) Obstructive Jaundice (ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់) មូលហេតុមួយចំនួន​នេះ អាចបណ្តាលឱ្យមានក្រួសក្នុងថង់ទឹកប្រមាត់ ហេតុអ្វីក្រួសក្នុងថង់ប្រមាត់ បង្កឲ្យរលាកលំពែងទៅវិញ? កាត់ថង់ទឹកប្រមាត់ចេញ បន្សល់​ផលវិបាក​មួយ​ចំនួន


រលាកក្រពះ

ឧស្សាហ៍​​ឈឺឆ្អល់ក្នុង​ពោះ អាច​សាក​វិធី​នេះ​បាន

ឈឺពោះ ឆ្អល់ពោះ​​ អាច​មាន​មូលហេតុ​ច្រើន​ណាស់ ដូចជា​ ច្រាល​ទឹកអាស៊ីដ ​ទល់​លាមក ​កន្ទ្រាក់​សាច់​ដុំ​ពោះ  ឬ​ដំបៅ​អាច​បង្ក​ឲ្យ​ឈឺ។ គ្នា​យើង​មាន​បញ្ហា​នេះ​​ភាគច្រើន អត់​សូវ​ខ្វាយខ្វល់ ស្វែង​រក​ការ​ព្យាបាល​ទេ ទិញ​ថ្នាំ​ផ្តេសផ្តាស​មក​លេប ទាំង​មិន​បាន​ទៅ​ជួប​ពេទ្យ ចុង​ក្រោយ​នឹង​ទឹកភ្នែក ព្រោះ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ។ បើ​មាន​បញ្ហាឈឺពោះ ឆ្ងល់ពោះ សូមស្វែង​ខាង​ក្រោម​ជាមួយ “Hello គ្រូពេទ្យ” ដើម្បីដឹង​វិធី​ធ្វើ​ឲ្យ​ធូរស្រាល។ ១- ឈឺឆ្អល់ដោយ​សារ​ច្រាល​អាស៊ីដ​ក្រពះ ថ្នាំ​កាត់​បន្ថយ ឬ​បន្សាប​អាស៊ីដ​ក្នុង​ក្រពះ ត្រូវថ្នាំ​ព្យាបាល​ជាតិ​ហ្គាស ​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជាទេ តាម​រយៈ​​ពពួក​ថ្នាំ​​ផ្ទុក​ធាតុផ្សំ​ Simethicone ដូចជា ​Mylanta® ​និង ​Gas-X® ជាដើម។ ថ្នាំ​ជួយ​កាត់​បន្ថយ​ការ​ផលិត​ជាតិ​អាស៊ីដ ហៅថា ​H-2-receptor blockers ​អាច​រក​ទិញ​បាន​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា​ ដូចជា​ ថ្នាំ Cimetidine (Tagamet HB®), ​Famotidine (Pepcid AC®),​ Nizatidine (Axid AR®) ​និងថ្នាំ ​Ranitidine (Zantac 75®) ។ កំណត់​ចំណាំ៖ ចំពោះ​ប្រភេទ​ថ្នាំ​ដែល​មាន​កម្រិត​ខ្ពស់​ជាង​នេះ​ អាច​រក​ទិញ​បាន​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

សញ្ញា​​បង្ហាញ​​​​​ថា​ជាតិ​ពុលក្នុង​ខ្លួន​ ឡើងដល់​កម្រិត​គួរឲ្យបារម្ភ

ជាតិ​ពុល​មាន​វត្ត​មាន​គ្រប់​ទី​កន្លែងជុំ​វិញ​ខ្លួន​យើង មិន​ថា​ខ្យល់​យើង​ដក​ដង្ហើម ទឹក​​ នំ​ចំណី​យើង​ញ៉ាំ ហើយ​សូម្បី​តែ​ Smartphone កាន់​គ្រប់​ដៃ​រាល់​ថ្ងៃ ​ក៏​សម្បូរ​ទៅ​ដោយ​បាក់​តេរី ជា​ប្រភព​មេរោគ​​បង្ក​ឲ្យ​យើង​ឈឺ។ ​ពេល​ជាតិ​ពុល​ទាំង​នោះ ផ្សំ​ផ្តុំគ្នា​​ដល់​​​កម្រិត​​​ខ្លាំង​នោះ សញ្ញា​មួយ​ចំនួន​​នឹង​កើត​មាន​ឡើង​​លើ​រាង​កាយ​​ ហើយ​យើង​អាច​មើល​ឃើញ​ជាក់​ស្តែង​។ ១- ពិបាក​បត់​ជើង​ធំ (ទល់​​លាមក) ពេល​ញ៉ាំ​អាហារ​មួយ​ពេល​ៗ រាប់​ទាំង​ចំណី​​ញ៉ាំ​លេង​​​ទៀត ច្បាស់​ណាស់ សារធាតុ​​គីមី​មិន​ល្អ​មួយ​ចំនួន​ប្រាកដ​ជា​ចូល​ក្នុង​ខ្លួន​ដែរ នេះ​រាប់​ទាំង​ធាតុ​គីមី​រក្សា​ម្ហូប​អាហារ​ឲ្យ​បាន​យូរ គ្រឿង​បន្ថែម​រស​ជាតិ​ និង​ពណ៌​ឲ្យ​​​ចំណី​​។ល។ សារធាតុ​ទាំង​នេះ​ច្រើន​ចូល​​មក ពោះ​វៀន​តូច​របស់​យើង​ទទួល​យក​មិន​បាន​​ទេ មុខ​ជា​ធ្វើ​ឲ្យ​ពោះ​វៀន​ជួប​បញ្ហា ជា​ហេតុ​ឲ្យ​​យើង​ពិបាក​បត់​ជើង​ធំ។ ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ​ គឺ​ព្យាយាម​ញ៉ាំ​អាហារ​បែប​ធម្មជាតិ​​តាម​ដែល​អាច​រក​បាន បន្ថយ​ការ​ផឹក​ស្រា និង​ញ៉ាំ​ទឹក​ឲ្យ​បាន​​សម​ល្មម​តាម​រាង​កាយ​។ ២- ពិបាក​ផ្ចង់​អារម្មណ៍​ រាល់​ពេល បើ​តែង​ជួប​បញ្ហា​វិល​មុខ ច្របូ​ក​ច្របល់ ពិបាក​ផ្ចង់​ស្មារតី មិន​ស្រស់​ស្រាយ ទោះ​បី​រាល់​យប់​​បាន​គេង​​ឆ្អែត​គ្រប់​គ្រាន់​ក៏​ដោយ នេះ​គឺ​បណ្តាល​មក​ពី​ជាតិ​ពុល​ក្នុង​ខ្លួន​បាន​បំបាត់​សារធាតុ​រ៉ែ​ និង​វីតាមីន​​ដែល​រាង​កាយ​ត្រូវ​ការ​ជា​ចាំ​បាច់​។ ករណី​នេះ​ប្រៀប​ដូច​ម៉ាស៊ីន​​​ត្រូវ​ការ​ប្រេង​រម្អិល​ថ្មី ដែល​មាន​ន័យ​​​ថា​ ដល់​កម្រិត​អាសន្ន​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ហើយ​។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ៣- ធុំ​ក្លិន​ខ្លួន​មិន​ល្អ​​​​ជាប់​រហូត ទោះ​បី​ប្រើ​ទឹក​អប់​ក៏​ដោយ​ ទោះ​បី​​​ងូត​ទឹក​រួច ប្រើ​គ្រឿង​បំបាត់​ក្លិន​ខ្លួន តែ​នៅ​តែ​មិន​បាត់​ នេះ​ក៏​ជា​សញ្ញា​មិន​ល្អ​មួយ​ដែរ។ មាន​ន័យ​ថា ជាតិ​ពុល​​​​ច្រើន​បាន​ផលិត​ក្លិន​មិន​ល្អ​សព្វ​រាង​កាយ​។ មិន​តែ​ប៉ុណ្ណោះ ​​វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ផោមច្រើន​ខុស​ពី​ធម្មតា​។ ៤- ឈឺ​ចាប់​តាម​សន្លាក់​ និង​សាច់​ដុំ មិន​ធ្លាប់​ទៅ​កន្លែង​ហាត់​ប្រាណ មិន​ធ្លាប់​ធ្វើ​ការ​ធ្ងន់​ៗ តែ​បែរ​ជា​ឧស្សាហ៍​ឈឺ​តាម​សន្លាក់ និង​សាច់​ដុំ។ នេះ​ក៏​ជា​មូល​ហេតុ​មួយ​បញ្ជាក់​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ