សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ការបង្ករោគក្នុងពោះវៀន

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បន្ថយ​ភាព​ធ្ងន់ធ្ងរ​រោគសញ្ញា​កូវីដ​១៩ ​ពង្រឹង​​សុខភាព​​ពោះវៀន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតុល្យភាព​ប្រភេទ និង​បរិមាណ​​បាក់តេរី​នៅ​ក្នុង​ពោះវៀន​ អាច​បង្កើន​ហានិភ័យ​នៃ​​ការ​កើត​រោគ​សញ្ញា​ជំងឺ​កូវីដ​រយៈពេល​វែង រហូត​ដល់​​ច្រើន​សប្ដាហ៍ ឬ​​ដល់​រាប់​ខែ​។ យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ​បាក់តេរី​ប្រភេទ​ផ្សេង​ៗ​ដែល​រស់នៅ​ក្នុង​ពោះវៀន​ ​ឬ​​អតិសុខុម​ប្រាណ​អាច​ជះឥទ្ធិពល​ដល់​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​-១៩​ ព្រម​ទាំង​កម្រិត​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​ការ​ឆ្លង​មេរោគ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ថែទាំ​សុខភាព​ពោះវៀន​​ឲ្យ​បាន​ល្អ ដើម្បី​ជៀស​ផុត​ពី​ជំងឺ​រាតត្បាត​ដែល​កំពុង​តែ​កើត​ឡើង​នេះ​។ ​តិចនិក​ងាយ​ៗ​​​ក្នុង​ការ​ថែទាំ​សុខភាព​ពោះវៀន ​​​​១. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ជា​រៀងរាល់​ថ្ងៃ​អាច​ជួយ​​គ្រប់គ្រង​បាក់តេរី​ល្អ​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​។ ទឹក​គឺ​ជា​សមាសធាតុ​សំខាន់​នៃ​ការ​រំលាយ​អាហារ​ និង​ធានា​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ត្រឹមត្រូវ​។ ប្រសិនបើ​យើង​មិន​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​​ទេ​នោះ វា​នឹង​បណ្ដាល​ឲ្យ​លាមក​រឹង​​ ក៏​ដូចជា​ប្រឈម​នឹង​ការ​ទល់​លាមក​។ ២. ញ៉ាំ​អាហារ​មាន​ជាតិ​Probiotic​​ដើម្បី​ជំនួយ​ដល់​ពោះវៀន​ ការ​បន្ថែម​ជាតិ​Probiotic​​​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ អាច​ជួយ​ជំរុញ​ការ​រំលាយ​អាហារ​ និង​ការ​ធ្វើ​មេតាប៉ូលីស​ ពីព្រោះ​វា​បង្កើត​ឡើង​ដោយ​បាក់តេរី​ល្អ​ៗ​ដែល​ជួយ​​ទ្រទ្រង់​ដល់​មុខងារ​រាងកាយ​។ អាហារ​ដែល​​សំបូរ​​ជាតិ​​Probiotic​​​មាន​ដូចជា ទឹក​ដោះ​គោ​ជូរ ជ្រក់​ ​​និង​សៀង​​ជា​ដើម​។​ ៣. បន្សាប​ជាតិ​ពុល​​​នៅ​ក្នុង​ក្រពះ​ ​ពិត​ណាស់​ រាងកាយ​របស់​យើង​​ពោរពេញ​ទៅ​ដោយ​ជាតិ​ពុល​​​។ ដូច្នេះ​ហើយ​ ការ​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​រាងកាយ​នៅ​​ពេល​ព្រឹក​ព្រលឹម​ជា​ទម្លាប់​ដ៏​ល្អ​បំផុត​។ គ្នា​យើង​អាច​ញ៉ាំ​ទឹក​​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ក្រូច​ឆ្មារ​ ព្រម​ទាំង​ទឹក​ឃ្មុំ​ដើម្បី​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។ ការ​បណ្ដេញ​ជាតិ​ពុល​ពី​រាងកាយ​ជា​រៀងរាល់​ថ្ងៃ មាន​សារសំខាន់​ណាស់​ដើម្បី​ការពារ​ការ​បំផ្លាញ​ពី​រ៉ាឌីកាល់​សេរី​ និង​ការ​រលាក ហើយ​ការ​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​ ក៏​អាច​ជួយ​ពង្រឹង​ភាព​ស៊ាំ​របស់​យើង​ផង​ដែរ​។ ​​៤. សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ នៅ​ពេល​ដែល​យើង​គេង​មិន​គ្រប់គ្រាន់​ វា​អាច​​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ពោះវៀន​​ដូច​គ្នា។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​គេង​​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៧​ទៅ​៨​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។ ចូរ​សាកល្បង​ញ៉ាំ​តែ​បំបាត់​ការ​ថប់​បារម្ភ​ ដូចជា​​តែ​ជីរ​អង្កាម​ ឬ​តែ​Matcha មុន​ពេល​ចូល​គេង​ ដើម្បី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​។ ៥. ហាត់​ប្រាណ​ជា​ទៀងទាត់​ ​​លំហាត់​ប្រាណ​ជា​ទៀងទាត់​អាច​ជួយ​ឲ្យ​អាហារ​ផ្លាស់ទី​ទៅ​ប្រព័ន្ធ​រំលាយ​អាហារ​ ក៏​ដូចជា​កាត់បន្ថយ​ការ​ទល់​លាមក​។ លើស​ពី​នេះ ការ​ហាត់​ប្រាណ​ក៏​អាច​ជួយ​ឲ្យ​យើង​រក្សា​ទម្ងន់​ខ្លួន​បាន​​ល្អ និង​ផ្ដល់​គុណប្រយោជន៍​ច្រើន​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។ ៦. គ្រប់គ្រង​កម្រិត​ស្រ្តេស​ ស្រ្តេស​ ឬ​ការ​ថប់​បារម្ភ​ច្រើន​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ធ្វើការ​ហួស​កម្រិត​។ ដូច​នេះ​ គ្នា​យើង​​អាច​កាត់បន្ថយ​ស្រ្តេស​តាម​រយៈ​ការ​ធ្វើ​សកម្មភាព​លំហែ​កាយ​មួយ​ចំនួន​ដែល​យើង​ចូលចិត្ត​ […]


ជំងឺថ្លើម

ជំងឺខ្លាញ់រុំថ្លើម មានគ្រោះថ្នាក់កម្រិតណា? ដោះស្រាយម៉េច?

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ ជា​ស្ថាន​ភាព​មួយ​ដែល​បរិមាណ​ខ្លាញ់​ផ្ទុក​ក្នុង​ថ្លើម​មាន​ច្រើន​ហួស​ពី​សភាព​ធម្មតា​។ មនុស្ស​មួយ​ចំនួន​មាន​ជំងឺ​នេះ តែ​មិន​ចេញ​រោគ​សញ្ញា ឬ​ធ្វើ​ទុក្ខ​​ធ្ងន់​ធ្ងរ​អ្វី​ទេ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​អាច​នាំ​ឲ្យ​ខូច​ថ្លើម​បាន​។ យ៉ាងណា យើង​អាច​ការពារ​បញ្ហា​នេះ​បាន​ដោយ​ផ្លាស់​ប្តូរ​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​។ ១. តួនាទី​របស់​ថ្លើម​ ថ្លើម​ជា​សរីរាង្គ​ធំ​មួយ​​ក្នុង​រាង​កាយ​របស់​យើង និង​បាន​ធ្វើ​ការងារ​ជា​ច្រើន​មុខ​សំខាន់​ៗ។ ថ្លើម​ជួយ​បំប្លែង​អាហារ​ទៅជា​ថាមពល ជួយ​ដំណើរ​ការ​កូលេស្តេរ៉ូល​ សម្អាត​ជាតិ​ពុលពី​ក្នុង​ឈាម និង​​បង្កើត​ប្រូតេអ៊ីន​ជួយ​ឲ្យ​មាន​កំណក​ឈាម​(​បិទ​ស្នាម​របួស​ឲ្យ​ឆាប់​ជាសះស្បើយ)។ ក្រៅ​ពី​នេះ​ថ្លើម​នៅ​ជួយ​ផ្ទុក​ជាតិ​ដែក ហើយ​ក៏​នៅ​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ​ផ្សេងៗ​ដោយ​បាន​បង្កើត​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​ កម្ចាត់​បាក់តេរី ពី​ក្នុង​ឈាម​ផង​ដែរ​។ ២. ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ ជំងឺ​ខ្លាញ់​រុំ​ថ្លើម កើត​ឡើង​​នៅ​ពេល​មាន​ខ្លាញ់​ច្រើន​ពេក​នៅ​ក្នុង​ថ្លើម​។ ថ្លើម​មាន​សុខភាព​ល្អ​មាន​បរិមាណ​ខ្លាញ់​តិច​តួច​ប៉ុណ្ណោះ​។ ខ្លាញ់​ក្នុង​ថ្លើម​ចាប់​ផ្ដើម​បង្ក​ជា​បញ្ហា​នៅ​ពេល​ខ្លាញ់​នេះ​កើន​ដល់​៥​ទៅ​១០​ភាគ​រយ​នៃ​ទម្ងន់​ថ្លើម​។​​ ​ក្នុង​ករណី​ជា​ច្រើន​ ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ឬ​រារាំង​ដល់​ដំណើរ​ការ​ជា​ប្រក្រតី​របស់​ថ្លើម​នោះ​ទេ​។ ប៉ុន្តែ ក៏​មាន​ដែរ មនុស្ស​មាន​ជំងឺ ខ្លាញ់​រុំ​ថ្លើម​ពី​៧%​ទៅ​៣០​% នឹង​មាន​ស្ថាន​ភាព​ជំងឺ​កាន់តែ​អាក្រក់​​នៅ​ពេល​កើត​រយៈពេល​កាន់​តែ​យូរ​។ ការ​វិវត្ត​នៃ​ជំងឺ​នេះ​មាន​បី​ប្រភេទ​៖ ថ្លើម​ចាប់​ផ្ដើម​រលាក (ហើម​) ដែល​អាច​ខូច​ជាលិកា នៅ​ដំណាក់​កាល​នេះ​គេ​ហៅ​ថា​ខ្លាញ់រុំថ្លើម។ ​ ​ជា​លិកា​ស្នាម​កើត​មាន​នៅ​ត្រង់​កន្លែង​ថ្លើម​ដែល​ខូច ដំណាក់កាល​នេះ​ហៅ​ថា ស្នាម​លើ​ថ្លើម​។ ជាលិកា​ស្នាម​រីក​កាន់​តែ​ធំ ជំនួស​ឲ្យ​ជាលិកា​ថ្លើម​ដែល​មាន​សុខភាព​ល្អ។ មក​ដល់​ចំណុច​នេះ គឺ​មាន​ជំងឺ​ក្រិន​ថ្លើម​ហើយ​​។​ ​ក្រិន​ថ្លើម​កើត​ចេញពី​ការ​ខូច​ខាត​ធ្ងន់​របស់​ថ្លើម​។ ជាលិកា​ស្នាម​ឡើង​ក្រាស ជំនួស​ឲ្យ​ជាលិកា​ថ្លើម​មាន​សុខភាព​ល្អ ដែល​អាច​បន្ថយ​មុខងារ​របស់​ថ្លើម​។ ចុងក្រោយ​ វា​អាច​បញ្ឈប់​ដំណើរ​ការ​របស់​ថ្លើម​ទាំងស្រុង​តែ​ម្ដង​។ ក្រិន​ថ្លើម​អាច​នាំ​ឲ្យ​ថ្លើម​ខ្សោយ ឬ​ជំងឺ​មហារីក​ថ្លើម​។ អ្នក​ងាយ​ប្រឈម​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​រួមមាន​៖ ស្រ្តី​ក្នុង​វ័យ​អស់​រដូវ អ្នក​ធាត់​ខ្លាំង មាន​កម្រិត​ខ្លាញ់​ក្បាល​ពោះ​ច្រើន​ អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​ទឹក​នោម​ផ្អែម ឬ​កូលេស្តេរ៉ូល​ខ្ពស់ អ្នក​មាន​បញ្ហា​គេង​បាត់​ដង្ហើម ៣. វិធី​បង្ការ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ វិធី​ល្អ​បំផុត​ក្នុង​ការ​ចៀសវាង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម គឺ​ត្រូវ​រក្សា​សុខភាព​ទូ​ទៅ​ឲ្យ​បាន​ល្អ​៖ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ​។ បើ​សិន​ជា​លើស​ទម្ងន់​ ឬ​ធាត់​ ត្រូវ​ព្យាយាម​សម្រក​ទម្ងន់​ ហាត់​ប្រាណ​ជា​ប្រចាំ កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង​ ប្រើ​ប្រាស់​ថ្នាំ​តាម​ការ​វេជ្ជបញ្ជា


ជំងឺថ្លើម

បណ្តោយខ្លួនធ្វើរឿងទាំងនេះ ប្រយ័ត្នខ្លាញ់រុំថ្លើម

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ជាការ​ច្រាល់ ឬ​លើស​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​កោសិកា​ថ្លើម​ខុស​ធម្មតា ធ្វើ​ឲ្យ​ថ្លើម​រីក​ធំ ហើយ​គេ​បែង​ចែក​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ជា​ច្រើន​ប្រភេទ។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បណ្តាល​មក​ពី​អី? ​អ្នក​ណា​ខ្លះ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បណ្តាល​មក​ពីការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន មក​ពី​​ការ​ញ៉ាំ​ស្រា​លើស​កម្រិត​រយៈពេល​យូរ ហើយ​អ្នក​ជំងឺ​ទឹកនោម  អ្នក​ជាត់​ជ្រុល លើស​ជាតិ​ខ្លាញ់ ក៏ប្រឈម​ខ្ពស់​នឹង​ហានិភ័យ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម។ ម្យ៉ាង​វិញ​ទៀត ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​មួយ​ចំនួន ក៏​អាច​ប្រឈម​នឹង​ជំងឺ​ខ្លាញ់រុំ​ថ្លើម​ដែរ ហើយ​វ័យ​ដែល​កើត​មាន​ជំងឺ​មួយ​នេះ ភាគច្រើន​ចាប់ពី ៤០-៥០ ឆ្នាំ​ឡើង​ទៅ ករណីព្យាបាលមិនទាន់ពេល អ្នកជំងឺប្រឈមនឹងជំងឺរលាកថ្លើមរ៉ាំរ៉ៃ ក្រិនថ្លើម កើត​ទាចទឹក និង​មហារីកថ្លើម។ ចំពោះ​រោគ​សញ្ញា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ភាគ​ច្រើន​អ្នក​ជំងឺ​ពុំ​មាន​រោគ​សញ្ញា​អ្វី​ទេ ទាល់​តែ​ធ្វើ​រោគ​វិច្ឆ័យ តែ​ករណី​ខ្លះ​អាចមានអាការៈ​អស់​កម្លាំង ក្អួត​ចង្អោរ ឈឺចាប់​នៅ​កណ្ដាល​ពោះ ឬ​ឆ្អឹងជំនីរផ្នែក​ខាង​ស្កាំ។ លោក​វេជ្ជបណ្ឌិត​បាន​ផ្តល់​ដំបូន្មាន​ថា ដើម្បី​ចៀសវាង ឬ​បើ​យើង​កំពុង​តែ​មាន​ត្រូវ​កាត់​បន្ថយ​ពី​ជំងឺ​មួយ​នេះ យើង​គួរតែ​កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន កុំ​ឲ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម កុំ​បណ្ដោយ​ឲ្យ​ធាត់ ឬ​ឡើង​គីឡូ​ជ្រុល។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ឈឺ​​ពោះ​ក្រោយ​ហាត់​ប្រាណ​រួច អាច​មក​ពី​មូលហេតុ​ទាំង ៣​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ឈឺ​ពោះ​ និង​ចង្អោរ​​អាច​កើត​ឡើង​នៅ​អំឡុង​ពេល​ និង​ក្រោយ​ពេល​ហាត់​ប្រាណ​ មិន​ថា​យើង​​ស្ថិត​ក្នុង​វ័យ​ណា ឬ​មាន​ទម្ងន់​ប៉ុន្មាន​ឡើយ។ ជា​ទូទៅ អាការៈ​ឈឺ​ពោះ​នេះ​ មាន​លក្ខណៈ​ស្រាល​ ដែល​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​។​ ពេល​ខ្លះ យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​តាមរយៈ​ការ​​ផ្លាស់ប្ដូរ​បែបបទ​រស់​នៅ ឬ​ការ​ញ៉ាំ​របប​អាហារ​​ត្រឹមត្រូវ។​ ប៉ុន្តែ ជួន​កាល​​ យើង​ក៏​​​ចាំបាច់​ផ្លាស់ប្ដូរ​ការ​ហាត់​ប្រាណ​ ដើម្បី​សម្រួល​​ដល់​លក្ខខណ្ឌ​​សុខភាព​ផង​ដែរ​​។ មូលហេតុ​ទាំង​៤​នេះ ​អាច​បង្ក​ជា​អាការៈ​ឈឺ​ពោះ​ក្រោយ​ហាត់​ប្រាណ​​ ១. ការ​ឈឺ​ពោះ​បណ្ដោះអាសន្ន​ទាក់ទង​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​ នេះ​ជា​មូលហេតុ​ទូទៅ​មួយ​ ដែល​បង្ក​ជា​ការ​ឈឺចាប់​នៅ​ក្នុង​ពោះ​ទាក់ទង​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ។​ អាការៈ​នេះ​កើត​ឡើង​នៅ​អំឡុង​ពេល​ដែល​យើង​ធ្វើ​ចលនា​នៅ​ត្រង់​តំបន់​ពោះ​​ដដែល​ៗ ដូចជា​ការ​​បោះ​​បាល់​ ​ឬ​រត់​ជាដើម។​ យោង​តាម​ការ​សិក្សា​មួយ​​បាន​បង្ហាញ​ថា កីឡាករ​រត់​ប្រណាំង​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ អាច​ប្រឈម​នឹង​អាការៈ​ឈឺ​ពោះ​បណ្ដោះអាសន្ន​នេះ​ ខណៈ​ពេល​រត់​។ យ៉ាង​ណា​មិញ មូលហេតុ​ជាក់លាក់​នៃ​អាការៈ​​នេះ​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ ប៉ុន្តែ​យើង​អាច​បញ្ចៀស​វា​បាន​ដោយ​ការ​មិន​ញ៉ាំ​អាហារ​ច្រើន​ពេក​ក្នុង​រយៈពេល​១​ ទៅ​២​ម៉ោង​មុន​ពេល​ធ្វើ​លំហាត់​ប្រាណ​។ ២. ការ​ហាត់​ប្រាណ​ ឬ​បញ្ចេញ​សកម្មភាព​ខ្លាំងក្លា​​ ការ​ហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​ខ្លាំងក្លា​អាច​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​បរិវេណ​ពោះ​ នៅ​អំឡុង​ពេល​ និង​ក្រោយ​ពេល​ហាត់​ប្រាណ។​ ​បើ​ទោះ​បី​ជា​យើង​ហាត់ប្រាណ​ជា​ប្រចាំ​​ក៏​ដោយ​ ​​ក៏​អាច​វិវត្តន៍​ទៅ​ជា​​អាការៈ​ចង្អោរ  ​ឬ​ការ​ឈឺចាប់​នៅ​អំឡុង​ពេល​​ពេល​ហាត់​ប្រាណ ជាង​អ្នក​ដែល​​ហាត់​ប្រាណ​លក្ខណៈ​បែប​ស្រាល​ៗ​ដែរ​។ ៣. លក្ខខណ្ឌ​សុខភាព​ ប្រសិនបើ​យើង​មាន​​ជំងឺ​​ក្រពះ និង​ពោះវៀន​ ការ​ហាត់​ប្រាណ​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​របស់​យើង​កាន់​តែ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ នេះ​មិន​មាន​ន័យ​ថា​យើង​មិន​គួរ​ធ្វើ​លំហាត់​ប្រាណ​​ឡើយ​។​ ពិត​ណាស់​ ​គ្នា​យើង​អាច​សាកល្បង​​លំហាត់​ប្រាណ​ដែល​មាន​លក្ខណៈ​ស្រាល​ៗ​ ដូចជា​ការ​ដើរ ​ ឬ​ជិះ​កង់​ និង​គប្បី​ជៀសវាង​ការ​ធ្វើ​លំហាត់​ប្រាណ​ធ្ងន់ធ្ងរ។ យោង​តាម​ការស្រាវជ្រាវ​​ដែល​ទាក់ទង​​នឹង​ពោះវៀន​​របស់​Canadian Society​បាន​បង្ហាញ​ថា លក្ខខណ្ឌ​សុខភាព​មួយ​ចំនួន​​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ​ខ្លាំងក្លា​​ មាន​ដូចជា​​ជំងឺ​ច្រាល​ទឹកអាសុីត​ក្រពះ  និង​ជំងឺ​រលាក​ពោះវៀន​ ។ ​នៅ​ក្នុង​ករណី​នេះ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ស្រាយ​ចម្ងល់​ សូកូឡា​ក្ដៅ​​អាច​កាត់បន្ថយ​អាការៈ​ឈឺ​ពោះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូកូឡា​ក្ដៅ​អាច​ជួយ​កាត់បន្ថយ​អាការៈ​ឈឺ​ពោះ​​បាន​ ដោយ​អាស្រ័យ​លើ​មូលហេតុ​នៃ​ស្ថានភាព​ជំងឺ។ ពិត​ណាស់​ ភេសជ្ជៈ​ក្ដៅ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ក៏​អាច​ដោះស្រាយ​បញ្ហា​​ឈឺ​ពោះ​​នេះ​បាន​ផង​ដែរ។​ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ពោះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ជា​មុន​សិន​ មុន​ពេល​សាកល្បង​រូបមន្ត​​សុខភាព​​ណា​មួយ​។ ​​​​សូកូឡា​ខ្មៅ រាល់​សូកូឡា​ទាំង​អស់​សុទ្ធ​តែ​មាន​សារធាតុ​Flavanoids ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មួយ​ចំនួន។​ ពិត​ណាស់​ សូកូឡា​ខ្មៅ​មាន​ផ្ទុក​សារធាតុ​នេះ​ច្រើន​ជាង​សូកូឡា​ពណ៌​ទឹក​ដោះ​គោ​។ ជា​ទូទៅ សូកូឡា​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​បន្ទោបង់​ ក៏​ដូចជា​កាត់​បន្ថយ​ការ​ឈឺ​ពោះ​ដែល​​បណ្ដាល​មក​ពី​បាក់តេរី ដូចជា​ការ​ពុល​អាហារ​ជា​ដើម​។ ​ទឹក​ដោះ​គោ​ នៅ​ក្នុង​ករណី​ដែល​​អាការៈ​ឈឺ​ពោះ​ ជា​រោគ​សញ្ញា​នៃ​ការ​មិន​រំលាយ​អាហារ​ ឬ​ក្រហាយ​ទ្រូង ទឹក​ដោះ​គោ​អាច​ជួយ​បំបាត់​រោគសញ្ញា​នេះ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​គោ​ជូរ ​អាច​ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីដ​ដែល​បណ្ដាល​ឲ្យ​ក្រហាយ​ទ្រូង​ និង​ឈឺ​ពោះ​។ ​ជាមួយ​គ្នា​នេះ​ដែរ ទឹក​ដោះ​គោ​ក្ដៅ​​ក៏​ជា​រូបមន្ត​ព្យាបាល​ការ​ក្រហាយ​ទ្រូង​ និង​ការ​មិន​រលាយ​អាហារ​។ យ៉ាង​ណា​មិញ គ្នា​យើង​មួយ​ចំនួន​ក៏​អាច​ជួប​ប្រទះ​អាការៈ​ហើម​ពោះ ចង្អោរ ​បញ្ហា​ក្រពះ​ និង​ពោះវៀន​នៅ​ពេល​ញ៉ាំ​ទឹក​ដោះ​គោ​។ អត្ថប្រយោជន៍​ដទៃ​ទៀត​នៃ​សូកូឡា​ក្ដៅ សូកូឡា​​​ក្ដៅ​ពណ៌​ខ្មៅ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ វា​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​​ឈឺ​ពោះ​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ជួយ​ការពារ​​យើង​ពី​ជំងឺ​បេះដូង​ ដោយ​សារ​តែ​សារធាតុ​Flavanoids ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពី​រ៉ាឌីកាល់​សេរី​​ចំពោះ​កោសិកា​។ បន្ថែម​ពី​នេះ​ សូកូឡា​ខ្មៅ​ក៏​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូល​អាក្រក់​។ គ្នា​យើង​គប្បី​ញ៉ាំ​សូកូឡា​ខ្មៅ​ដែល​មាន​ផ្ទុក​បរិមាណ​កាកាវ​ច្រើន​ ទើប​ជា​ការ​ប្រសើរ​។


ជំងឺរាក

រាកញឹក ក្រពះពោះវៀនខ្សោយ យកល្អគួរបន្ថយញ៉ាំអាហារទាំងនេះ

ក្រពះ​ពោះវៀន​ខ្សោយ នាំ​ទុក្ខ​ដល់​យើង​ណាស់ បើ​ដាក់​អាហារ​ចូល​មិន​ទំនង​នឹង​កើត​រាករូស ចុក រមួល​ពេញ​ពោះ ទម្រាំ​បាត់​ទៅ​វិញ​រាប់​ម៉ោង។ អាហារ​ដែល​គ្នា​យើង​ញ៉ាំ​ចូល​ទៅ​ក្នុង​ខ្លួន​វា​សំខាន់​ណាស់ ព្រោះ​បើ​ញ៉ាំ​ចំណី​មិន​ចេះ​គិត អាការៈ​ឈឺ​ចុក​ពោះ រាករូស​កាន់​តែ​ឈឺ​ខ្លាំង ដូច​នេះ​យើង​ត្រូវ​ដឹង​អាហារ​ណា​គួរ​ចៀសវាង ពិសេស​ប្រភេទ​អាហារ​ខាង​ក្រោម​នេះ។ អាហារ​គួរ​ចៀសវាង ​បើ​ក្រពះ​ពោះវៀន​ខ្សោយ ១. ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ ទឹក​ដោះ​គោ ឈីស និង​ការ៉េម ធ្វើ​ឲ្យ​រាងកាយ​យើង​ពិបាក​រំលាយ​ដោយ​សារ​វា​សម្បូរ​ជាតិ​ខ្លាញ់ ហេតុ​នេះ​យើង​គួរ​ចៀស​វាង​ទឹក​ដោះ​គោ​ពេល​ឈឺ​ពោះ ឬ​រាក​រូស។ ប៉ុន្តែយើង​អាច​ញ៉ាំ​យ៉ាអួ៊រ​គ្មាន​រសជាតិ (Plain yogurt) តិច​តួច​បាន ព្រោះ​ក្នុង​យ៉ាអួ៊រ​មាន​ផ្ទុក​Probiotic ដែល​ល្អ​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ។ ២. អាហារ​សម្បូរ​ជាតិ​អាស៊ីដ ពពួក​ផ្លែ​ក្រូច ឬ​ប៉េង​បោះ ជា​អាហារ​មាន​ជាតិ​អាស៊ីដ​ខ្ពស់ ងាយ​ធ្វើ​ឲ្យ​ពោះ​យើង​ឈឺ និង​ចាល់​អាស៊ីដ​ក្រពះ ពិសេស​បើ​យើង​មាន​សញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន។ អាហារ​ប្រភេទ​នេះ អាច​បណ្ដាល​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ដូច​ជា​ក្រហាយ​ទ្រូង និង​ចង្អោរ​ជាដើម។ ៣. កាហ្វេអ៊ីន និង​ជាតិ​អាល់កុល ជាតិ​កាហ្វេអ៊ីន និង​ជាតិ​អាល់កុល អាច​បង្កើន​កម្រិត​អាស៊ីដ​នៅ​ក្នុង​ក្រពះ បណ្ដាល​ឲ្យ​យើង​ចង្អោរ​ឡើង។ ជាតិ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​បញ្ហា​រាករូស​កាន់​តែ​ធ្ងន់ធ្ងរ ហេតុ​នេះ​គ្នា​យើង​គួរ​កាត់​បន្ថយ ឬ​បើ​អាច ចៀសវាង​ភេសជ្ជៈ​ទាំង​ពីរ​មុខ​នេះ​បាន​ច្រើន​កាន់​តែ​ល្អ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. អាហារ​បំពង ចំពោះ​អាហារ​បំពង​សម្បូរ​ជាតិ​ខ្លាញ់ និង​ប្រេង និយាយ​រួម​ទៅ​​ធ្វើ​ឲ្យ​ក្រពះ​យើង​ពិបាក​រំលាយ ជា​ហេតុ​យើង​គួរ​កាត់​បន្ថយ​អាហារ​បំពង​ពេល​ក្រពះ​ពោះវៀន​មិន​ស្រួល ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ក្រពះ​ពោះវៀន​បាន​សម្រាក​ខ្លះ […]


រលាកក្រពះ

ចុកចុង​ដង្ហើម ចង្អោរ ឬ​ក្អួត​ អាច​ជា​រោគ​សញ្ញា​ជំងឺ​រលាក​ក្រពះ

ចេះ​តែ​ចុង​ឆ្អល់​ចុង​ដង្ហើម ចង្អោរ ឬ​ក្អួត​ អាច​ជា​រោគ​សញ្ញា​ជំងឺ​រលាក​ក្រពះ​។ ជំងឺ​រលាក​ក្រពះ គឺ​ជា​ការ​រលាក​នៅ​ជញ្ជាំង​ក្រពះ​ ដែល​ការ​រលាក​នេះ​ច្រើន​កើត​ពី​ការ​ឆ្លង​បាក់​តេរី​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ដំបៅ​ក្រពះ។ ការ​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​​ការ​ឈឺ​ចាប់​ជា​ប្រចាំ ឬ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ហួស​ប្រមាណ​អាច​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ក្រពះ​ដែរ​។ ជំងឺ​រលាក​ក្រពះ​អាច​មាន​ជា​ប្រភេទ​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាល់ និង​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ។ ក្នុង​ករណី​ខ្លះ​ជំងឺ​រលាក​ក្រពះ​អាច​នាំ​ឲ្យ​កើត​ទៅជា​ជំងឺ​ដំបៅ​ក្រពះ ហើយ​ក៏​អាច​បង្ក​ជា​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពះ​ដែរ​។ សម្រាប់​មនុស្ស​ភាគ​ច្រើន យ៉ាងណា បញ្ហា​ជំងឺ​រលាក​ក្រពះ​នេះ​មិន​ធ្ងន់​ធ្ងរ​ទេ និង​អាច​ជាសះស្បើយ​លឿន​ពេល​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។ ១. រោគសញ្ញា​ជំងឺ​រលាក​ក្រពះ​ អ្នក​ជំងឺ ភាគ​ច្រើន​មិន​មាន​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែ​រោគ​សញ្ញា​ឧស្សាហ៍​ជួប​បំផុត​រួម​មាន៖ មិន​ឃ្លាន​អាហារ ក្អួត​ចង្អោរ ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម​ជាដើម) ណែន​ពោះ​ក្រោយ​ពេល​ញ៉ាំ។ បើ​សិន​ជា​មាន​ហូរ​ឈាម​ក្នុង​ស្រទាប់​កម្រាល​ក្រពះ យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖ លាមក​ខ្មៅ ក្អួត​ឈាម ឬ​ក្អួត​ពណ៌​កាហ្វេ ជំងឺ​នេះ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​​មាន​ការ​ក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ​នោះ ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ​​ ២. កត្តា​ប្រឈម កត្តា​ប្រឈម​មួយ​ចំនួន​​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះ​៖ ឆ្លង​បាក់តេរី​៖ ទោះ​បី​ជា​ការ​ឆ្លង​បាក់តេរី​ Helicobacter pylori មាន​កើត​ច្រើន​លើ​មនុស្ស​លើ​ពិភព​លោក ប៉ុន្តែ​មាន​មនុស្ស​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​ក្រពះ​។ គ្រូពេទ្យ​ជា​ច្រើន​ជឿ​ថា​ការ​ងាយ​ឆ្លង​បាក់តេរី​គឺ​កើត​ចេញ​ពី បែប​បទ​នៃ​ការ​រស់​នៅ ដូច​ជា​ការ​ជក់បារី និង​របប​អាហារ​។ ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជា​ប្រចាំ​៖ ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជា​ប្រចាំ​ ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ក្រពះ​ស្រួច​ស្រាល់​ដែរ។ ប្រើ​ថ្នាំ​ប្រភេទ​នេះ​ច្រើន អាច​រារាំង​ដល់​សារធាតុ​សំខាន់​ៗ​មិន​អាច​ជួយការ​ពារ​ជញ្ជាំង​ក្រពះបាន​។ វ័យ​ចំណាស់​៖ មនុស្ស​វ័យ​កាន់​តែ​ច្រើន​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះ​ក៏​មាន​ខ្ពស់​ដែរ ពី​ព្រោះ​ជញ្ជាំង​ក្រ​ពះ​ចាប់​ផ្ដើម​ស្ដើង​ទៅ​តាម​អាយុ ហើយ​ក៏​ព្រោះ​តែ​មនុស្ស​វ័យ​ចំណាស់ ហាក់​មាន​បញ្ហា​ឆ្លង​ បាក់តេរី​Helicobacter pylori ឬ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំខ្ពស់​ជា​មនុស្ស​វ័យ​ក្មេង​។ ផឹក​គ្រឿង​ស្រវឹង​ច្រើន​៖ គ្រឿង​ស្រវឹង​អាច​រំខាន និង​ធ្វើ​ឲ្យ​សឹក​ជញ្ជាំង​ក្រពះ ដែល​អាច​ធ្វើ​ឲ្យ​ក្រពះ​បញ្ចេញ​អាស៊ីដ​ក្រពះ ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ភាគ​ច្រើន​កើត​មាន​ជំងឺ​រលាក​ក្រពះ​ស្រួច​ស្រាល់​។ ៣. ផល​វិបាក​ បើ​គ្នា​យើង​មាន​ជំងឺ​រលាក​ក្រពះ​ ហើយ​បណ្ដោយ​ខ្លួន​មិន​ព្រម​ព្យាបាល វា​អាច​នាំ​ឲ្យ​កើត​ជា​ជំងឺ​ដំ​បៅ​ក្រពះ​ និងហូរ​ឈាម​ក្រពះ។ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

វិធីសាស្ត្រ​ទាំង​៥​ សម្អាត​ពោះវៀន​ធំ​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពោះវៀន​ធំ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ដែលស្រូប​យក​សារធាតុ​ចិញ្ចឹម​ដោយ​ខ្លួន​ឯង​។​ វា​មាន​តួនាទី​​កម្ចាត់​​កាកសំណល់​​ចេញ​ពី​រាងកាយ​ ហើយ​ក៏​ជា​ផ្នែក​​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​បំពេញ​មុខងារ​ជាមួយ​នឹង​សរីរាង្គ​ដទៃ​ទៀត​ដូចជា​ក្រពះ​ និង​ពោះវៀន​តូច​ ដើម្បី​បញ្ចេញ​លាមក​ និង​រក្សា​តុល្យភាព​​ជាតិ​ទឹក និង​អេឡិចត្រូលីត​ផង​ដែរ។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ថែទាំ​ពោះវៀន​ធំ​ឲ្យ​មាន​សុខភាព​ល្អ​ ដោយ​ការ​សម្អាត​ជាតិ​ពុល​​ តាម​រយៈ​តិចនិក​ខាង​ក្រោម​នេះ​។ ១. ​បញ្ចូល​វីតាមីន​C​ទៅ​ក្នុង​របប​អាហារ​ ពិត​ណាស់​ វីតាមីន​C​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ​ និង​បន្លែ​អាច​ជួយ​សម្អាត​ពោះវៀន​ធំ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូចនេះ គ្នា​យើង​គប្បី​ញ៉ាំ​អាហារដែល​មាន​វីតាមីន​C ​ដូចជា​​ផ្កា​ខាត់ណា​ខៀវ​ ស្ត្រប៊ឺរី និង​ទឹក​ក្រូច​ឆ្មារ​ដើម្បី​ជំនួយ​ដល់​សុខភាព​ពោះវៀន​ធំ និង​​សុខភាព​រាងកាយ​ទាំង​មូល​។​ ២. ញ៉ាំ​​អាហារ​សំបូរ​Probiotics ​យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ Probiotics​​អាច​ជួយ​ការពារ និង​ព្យាបាល​ជំងឺ​មហារីក​ពោះវៀន​ធំ។ ជាក់​ស្ដែង បាក់តេរី​ល្អ​អាច​បញ្ឈប់​​ការ​រលាក​ និង​ជួយ​ឲ្យ​យើង​បន្ទោបង់​ទៀងទាត់​។ កម្រិត​Probiotics​ខ្ពស់​​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ គីមឈី និង​ប្រភេទ​​ឈីស​មួយ​ចំនួន​។ ៣. ​បន្ថែម​ម្សៅ​ធញ្ញជាតិ​ ក្នុង​របប​អាហារ​ ​​​​​​​​​​ពពួក​ម្សៅ​ធញ្ញជាតិ​ដែល​មាន​នៅ​ក្នុង​អាហារ​ដូចជា​ដំឡូង ​អង្ករ​ ចេក​ខ្ចី​ និង​គ្រាប់ធញ្ញជាតិ​​ ជួយ​លើក​កម្ពស់​សុខភាព​​ពោះវៀន​ធំ ដោយ​បង្កើនបាក់តេរីល្អ​​ក្នុង​ពោះវៀន​។ បន្ថែម​ពី​នេះ ម្សៅ​ធញ្ញជាតិ​ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ​បាន​​យ៉ាង​ស័ក្ដិសិទ្ធិ​។ ៤. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ​ការ​ញ៉ាំ​ទឹក​តិចតួច​​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ទល់​លាមក​។​ ដូច្នេះ​ហើយ​ ចូរ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់១,៥​លីត្រ ទៅ​២​លីត្រ​ជា​រៀង​រាល់​ថ្ងៃ។​ មួយ​វិញ​ទៀត​ យើង​ក៏​អាច​បំពេញ​ជាតិ​ទឹក​តាម​រយៈ​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ ដែល​មាន​បរិមាណ​ជាតិ​ទឹក​ខ្ពស់​ ដូចជា​ផ្លែ​ត្រសក់​ ប៉េងប៉ោះ ត្រសក់​ស្រូវ​ និង​ស្ត្រប៊ឺរី​ជា​ដើម​។ ៥.​ ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​ ជាមួយ​គ្នា​​នេះ​ដែរ​ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​​ពោះវៀន​ធំ។ អាហារ​ដែល​មាន​ជាតិ​សរសៃ​មិន​ត្រឹម​តែ​ជួយ​ចិញ្ចឹម​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​កាត់បន្ថយ​ការ​រលាក​ […]


ការលូតលាស់បាក់តេរីក្នុងពោះវៀន

ផឹកទឹកក្រោយភ្ញាក់ពីគេងភ្លាម ជួយកម្ចាត់ជាតិពុលពីរាងកាយ

ការ​​គេង​អស់​ពេល​ប្រាំ​មួយ​ទៅ​ប្រាំ​បី​ម៉ោង​ក្នុង​មួយ​យប់ ជា​ពេល​វេលា​មួយ​ដែល​រាង​កាយ​យើង​មិន​បាន​ទទួល​ជាតិ​ទឹក​បន្ថែម​នោះ​ទេ​។ ការ​ផឹក​ទឹក​មួយ​កែវ​ក្រោយ​ពី​ភ្ញាក់​ពី​គេង​ភ្លាម​នឹង​ជួយ​​បំពេញ​ជាតិ ទឹក​ដល់​រាង​កាយ​ ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​ និង​ប្រយោជន៍​ផ្សេងៗ​ទៀត​។​ ១. ជួយ​ប្រព័ន្ធ​រំលាយអាហារ និង​កម្ចាត់​ជាតិ​ពុល ការ​ផឹក​ទឹក​​ភ្លាម​ៗ​ក្រោយ​ភ្ញាក់​ពី​គេង​មិនបាន​ជួយ​អ្វី​ច្រើន​ដល់​ការ​ដុត​កាឡូរី​នោះ​ទេ តែ​វា​ពិត​ជា​បាន​ជួយ​ដល់​ដំណើរ​ការ​មេតាប៉ូលិស​ក្នុង​រាង​កាយ ឲ្យ​​ដំណើរ​ការ​បាន​ល្អ​។ អ្នក​ជំនាញ​​ផ្នែក​អាហារូបត្ថម្ភ​បាន​លើក​ឡើង​ថា​ក្រៅពី​ការ​បំពេញ​ជាតិ​ទឹក​ឲ្យ​រាង​កាយ ការ​ញ៉ាំទឹក​មួយ​កែវ​ក្រោយ​ភ្ញាក់​ពី​គេង ក៏​ជួយ​កម្ចាត់​បាក់តេរី​អាក្រក់​ចេញពី​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​។ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​លូតលាស់​បាន​ល្អ​​។​ ក្រៅពី​នេះ ការ​ផឹក​ទឹក​ក៏​ជួយ​ឲ្យ​​យើង​បត់ជើង​តូច​ច្រើន និង​បទ​ជើង​ធំ​បាន​ច្រើន​ដែរ ដែល​អ្វី​ទាំង​នេះ​ជា​វិធី​បញ្ចេញ​កាក​សំណល់​ពី​រាង​កាយ​។ ការ​បញ្ចេញ​កាក​សំណល់​ពី​រាង​កាយ គឺ​ជា​ការ​កម្ចាត់​ជាតិ​ពុល​ពី​ប្រព័ន្ធ​រំលាយ​អាហារ​​។ ២. ជួយ​ពង្រឹង​ភាព​ស្វាហាប់​ ​ពេល​យើង​មាន​អារម្មណ៍​អស់កម្លាំង គ្មាន​ថាមពល​ក្នុង​ខ្លួន អាច​មកពី​យើង​ខ្វះ​ជាតិទឹក​។ ជាតិទឹក​ជួយ​គ្រប់​គ្រង​ដំណើរ​ការ​រាង​កាយ និង​ខួរក្បាល​។ ដូច​គ្នា​ដែរ ជាតិទឹក​ក៏​ជួយ​រក្សា​លំនឹង​ផ្នែក​អារម្មណ៍​​ផង​ដែរ​។ បន្ទាប់​ពី​មិន​មាន​អ្វី​ចូល​ពោះ​អស់​ជា​ច្រើន​ម៉ោង ការ​ញ៉ាំ​អ្វី​ចូល​ពោះ​ដំបូង​គេ​នឹង​ពញ្ញាក់​ដល់​រាង​កាយ ហើយ​ការ​ផឹក​ទឹក​នឹង​ជួយ​ជំរុញ​​ដល់​ភាព​ស្វាហាប់​របស់​យើង​។ ​​៣. ផ្ដល់​ថាមពល​ដល់​ខួរក្បាល ​ផឹក​ទឹក​ភ្លាម​ក្រោយ​ភ្ញាក់​ពី​គេង​ ក៏​ជួយ​ផ្ដល់​ថាមពល​ដល់​ខួរ​ក្បាល​ដែរ​។ ខួរ​ក្បាល​​យើង​កើត​ឡើង​ពី​ជាតិទឹក​​រហូត​ដល់​៧៣ភាគ​រយ ដូច​នេះ​ហើយ​បាន​ជា​ការ​រក្សា​ជាតិ​ទឹក​បាន​គ្រប់​គ្រាន់​ចាំ​បាច់​ក្នុង​ការ​ជួយ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ​។​ ៤. ការពារ​ជំងឺ​ ​ពេល​យើង​កំពុង​គេង រាង​កាយ​ក៏​ចាប់​ផ្ដើម​ជួស​ជុល​ឡើង​វិញ និង​ស្ដារ​អារម្មណ៍​ឡើង​វិញ​ដែរ​។ អំឡុង​ពេល​គេង ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​ពិបាក​ក្នុង​ការ​កម្ចាត់​ជាតិពុល​ចេញ​ពី​រាង​កាយ​។ ការ​ផឹកទឹក​បាន​គ្រប់​គ្រាន់ អាច​ជួយ​បង្កើន​ល្បឿន​​ដំណើរ​ការ​រាង​កាយ​ឲ្យ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​។ ​ក្រៅពី​ខួរ​ក្បាល ការ​បំពេញ​ជាតិទឹក​ក៏​មាន​ប្រយោជន៍​ដល់​បេះដូង​ តម្រង​នោម និង​សួត។ កាលណា​អ្វី​ទាំង​នេះ​មាន​សុខ​ភាព​ល្អ ដំណើរ​ការ​បាន​ល្អ នោះ​រាង​កាយ​ក៏​មាន​សុខ​ភាព​ល្អ​ មិន​ឈឺ​ដូច​គ្នា​ដែរ​។


ជំងឺថ្លើម

សញ្ញា​ព្រមាន​ទាំង៥ បញ្ជាក់​ថា​ថ្លើម​​​​​​ពោរពេញ​​ដោយ​ជាតិ​ពុល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លើម​មាន​​​​មុខងារ​សំខាន់​ៗ​​ជា​ច្រើន​​នៅ​ក្នុង​រាងកាយ​របស់​យើង ដូចជា​ជួយ​​កំណត់​​កម្រិត​ជាតិ​គីមី​ភាគ​ច្រើន​នៅ​ក្នុង​ឈាម​ និង​​បញ្ចេញ​ចោល​ទឹក​ប្រមាត់​ ដើម្បី​ជួយ​កម្ចាត់​​កាក​សំណល់​​។​ រាល់​ឈាម​​ចេញ​ពី​ក្រពះ​ និង​ពោះវៀន​នឹង​​​ឆ្លង​កាត់​ថ្លើម​ ហើយ​ថ្លើម​បាន​បំបែក​ ធ្វើ​ឲ្យ​ឈាម​​មាន​តុល្យភាព​ ក៏​ដូចជា​បង្កើត​សារធាតុ​ចិញ្ចឹម​​នៅ​ក្នុង​​រាងកាយ​ទាំង​មូល​។ ដូច្នេះ​ហើយ​ ការ​ថែទាំ​​ថ្លើម​ឲ្យ​មាន​សុខភាព​ល្អ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ហើយ​ការ​សង្កេត​មើល​ពី​សញ្ញា​ព្រមាន​ដែល​ទាក់ទង​នឹង​ថ្លើម​ ក៏​ជា​រឿង​ដែល​យើង​មិន​គួរ​មើល​រំលង​ដែរ​។ សញ្ញា​ព្រមាន​ទាំង​៦​នេះ​ បញ្ជាក់​ថា​ថ្លើម​របស់​យើង​កំពុង​តែ​មាន​បញ្ហា​ហើយ​។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាមហារីកសួត ចុចទីនេះ! ១. ការ​ឈឺចាប់​នៅ​បរិវេណ​ថ្លើម​ ការ​ឈឺ​ចាប់​នៅ​​បរិវេណ​ខាង​ស្ដាំ​ផ្នែក​​ខាង​លើ​នៃ​ពោះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា​ថ្លើម​របស់​យើង​កំពុង​តែ​មាន​បញ្ហា​។ ជាក់​ស្ដែង​ ថ្លើម​មាន​មុខងារ​បន្សាប​ជាតិ​ពុល​ និង​ជួយ​ឲ្យ​រាងកាយ​ច្រោះ​កាក​សំណល់​ ក៏​ដូចជា​ជួយ​រាងកាយ​បំប្លែង​​អាហារ​ទៅ​ជា​សារធាតុ​ចិញ្ចឹម​។ នៅ​ពេល​ដែល​ថ្លើម​មាន​ជំងឺ​ វា​មិន​អាច​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ហើយ​វា​នឹង​មាន​អាការៈ​ហើម​ ព្រម​ទាំង​ឈឺចាប់​។ ២. ហើម​ជើង​ និង​ក​ជើង​ ជាមួយ​គ្នា​នេះ​ដែរ ថ្លើម​ព្យាយាម​ជួសជុល​ខ្លួន​ឯង​ដោយ​បង្កើត​ជា​ជាលិកា​​ស្លាកស្នាម​ ។ ជាលិកា​ស្លាកស្នាម​កាន់​តែ​ច្រើន​ មាន​ន័យ​ថា​ថ្លើម​ប្រឹងប្រែង​បំពេញ​មុខងារ​កាន់​តែ​ខ្លាំង​ ហើយ​​ជា​លទ្ធផល​ វា​នឹង​បណ្ដាល​ឲ្យ​យើង​​​កើត​សម្ពាធ​ឈាម​នៅ​សរសៃ​ឈាម​វ៉ែន​ផូក ។​ សារធាតុ​រាវ​នឹង​កកកុញ​នៅ​លើ​ជើង​ ដែល​នាំ​​ឲ្យ​កើត​មាន​​អាការៈ​ហើម​នៅ​ជើង​ កំភួន​ជើង​ ឬ​លើ​ភ្លៅ​ទាំង​សង​ខាង​។​ [embed-health-tool-heart-rate] ៣. ឡើង​ទម្ងន់​ ​នៅ​ពេល​ដែល​ថ្លើម​មិន​អាច​ទប់ទល់​នឹង​ជាតិ​ពុល​ពី​គ្រឿង​ស្រវឹង​ ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​សិប្បនិម្មិត ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ និង​ថ្នាំ​មួយ​ចំនួន​ទេ​នោះ​ វា​​អាច​នឹង​ផ្ទុក​ជាតិ​ពុល​​មិន​រលាយ​នៅ​ក្នុង​កោសិកា​ខ្លាញ់​។​ ៤. អាលែកហ្ស៊ី​ ជា​ញឹកញាប់​ អាលែកហ្ស៊ី​​បណ្ដាល​មក​ពី​ថ្លើម​​​មិន​សូវ​សកម្ម​ និង​​ដំណើរការ​ហួស​កម្រិត​។ នៅ​ពេល​ដែល​មាន​សារធាតុ​ច្រើន​ជ្រុល​​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ខួរ​ក្បាល​នឹង​ចាត់​ទុក​ថា​វា​ជា​ភ្នាក់ងារ​បង្ក​ជា​អាលែកហ្ស៊ី​ រួច​បញ្ចេញ​អង់ទីករ​ និង​​សារធាតុ​គីមី ដែល​​បង្ក​​ឲ្យ​មាន​កន្ទួល​រមាស់​។ ៥. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ